ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សង់សេ១០០​ស៊េរី​ឆ្នាំ​១៩៩៨​បុកជាមួយ​ម៉ូតូ​គប់​ជ្រុង​នារី​ម្នាក់​របួស​ធ្ងន់

11 ឆ្នាំ មុន

រា​​ជធា​នី​ភ្នំពេញ ៖ ម៉ូតូ​​​​​​សង់​សេ១០០​ស៊េរី​ឆ្នាំ​១៩៩៨​បើក​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជា​មួយ​ស្រ្តី​ម្នាក់​បាន​បុក​គ្នា​ជា​មួយ​ម៉ូតូ​គប់​បណ្តាល​ឱ្យ​ស្រ្តី​ជិះ​ម៉ូតូ​សង់​សេ១០០​​ធ្លាក់​ពី​លើ​ម៉ូតូ​របួស​ក្បាល​អង្គុយ​ក្អោត​ចង្អោរ ។ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី ២៩ មេសា ២០១៤​នៅ​ចំណុច មុខ​ផ្ទះ​សំណាក់​សុមនា តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ័​បរុស្ស៊ី ស្ថិត​នៅ​ភូមិ​ព្រៃ

រា​​ជធា​នី​ភ្នំពេញ ៖ ម៉ូតូ​​​​​​សង់​សេ១០០​ស៊េរី​ឆ្នាំ​១៩៩៨​បើក​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជា​មួយ​ស្រ្តី​ម្នាក់​បាន​បុក​គ្នា​ជា​មួយ​ម៉ូតូ​គប់​បណ្តាល​ឱ្យ​ស្រ្តី​ជិះ​ម៉ូតូ​សង់​សេ១០០​​ធ្លាក់​ពី​លើ​ម៉ូតូ​របួស​ក្បាល​អង្គុយ​ក្អោត​ចង្អោរ ។ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី ២៩ មេសា ២០១៤​នៅ​ចំណុច មុខ​ផ្ទះ​សំណាក់​សុមនា តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ័​បរុស្ស៊ី ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​គប់​សេ​៥០ ពណ៌ស្លែរ​ពាក់​ស្លាក​លេខ​ប​០៥៣៤​បភព​១​ បើក​ដោយ​បុរស​ម្នាក់​តាម​ផ្លូវ​ស​ហពន្ធ័រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​ម៉ូតូ​សង់​សេ១០០​ស៊េរី​ឆ្នាំ ១៩៩៨ ជិះ​ដោយ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ បាន​ឌុប​នារី​ម្នាក់​តាម​ផ្លូវ​សហ​ពន្ធ័រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ហើយ​បាន​បត់​​ឆ្វេង​ឆ្លង​ផ្លូវ​ក៏​បាន​បុក​គ្នា​ជា​មួយ​ម៉ូតូ​គប់​ពេញ​ទំ​ហឹង​​បណ្តាល​ឱ្យ​ស្រ្តី​ដែល​ជិះ​ម៉ូតូ​សង់ ធ្លាក់​មក​ដី​របួស​ក្បាល​និង​អង្គុយ​ក្អោត​ចង្អោរ ចំណែក​អ្នក​បើក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រត់​ចោល​ម៉ូតូ​គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើត​ហេតុ​ស្រ្តី​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុ​សមះ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ។