ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុសអាយុ​៣ឆ្នាំ​ម្នាក់បាន​ស្លា.ប់ក្នុង​ថ្លុកឈាម​ខណៈពេល​ដើរកាត់​លើថ្នល់​ត្រូវរថ​យន្ត​បុក

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្មេង​ប្រុស​​ម្នាក់​ទើប​តែ​មាន​អាយុ​៣​ឆ្នាំ​​បាន​​ដើរ​លេង​លើ​ផ្លូវ​ត្រូវ​រយន្ត​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​បុក​​ស្លា.ប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុ​គួរ​អា​យ​ណោច​អ​ធ័ម​ ។ ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​​៥​នា​ទី​ព្រឹក​ ថ្ងៃ​ទី២៨ មេសា​២០១៤​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៩​A ស្ថិត​នៅ​ភូមិអូរ​​ស្អំ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ។​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្មេង​ប្រុស​​ម្នាក់​ទើប​តែ​មាន​អាយុ​៣​ឆ្នាំ​​បាន​​ដើរ​លេង​លើ​ផ្លូវ​ត្រូវ​រថ​យន្ត​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​បុក​​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុ​គួរ​អា​យ​ណោច​អ​ធ័ម​ ។ ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​​៥​នា​ទី​ព្រឹក​ ថ្ងៃ​ទី២៨ មេសា​២០១៤​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៩​A ស្ថិត​នៅ​ភូមិអូរ​​ស្អំ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ។​

លោក​វរៈ​សេនីយ៍​ត្រី សៅ ប៊ុន អធិការ​នគរ​បាល​ស្រុក​ម៉ា​ឡៃ​ បាន​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាកហ៊ី​យ៉ាន់​ដាយ ពណ៌​សលាយ​ក្រ​ហម​ ពាក់​ស្លាក​លេខបាត់​ដំបង 3A-2133 បើក​បរ​ពី​ទិស​ខាង​លិច​មក​ខាង​កើត​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បុក​ក្មេង​ប្រុស​ឈ្មោះ​ សឿយ រស្មី អាយុ​៣​ឆ្នាំ ដែល​ដើរ​ឆ្លង​ថ្នល់​ទៅ​ទិញ​នំ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​ចំណែក​ឯ​អ្នក​បើក​បរ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ប្រាក់​ បញ្ញា ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ រត់​គេច​ខ្លួន​បាត់ ។

លោក​អធិការ​បាន​បន្ត​ថា​ការ​ស្លាប់​របស់​ក្មេង​ប្រុស​នេះ​ក៏​បណ្តាល​មក​ពី​ការ​ធ្វេស​ប្រ​ហែស​របស់​ឪ​ពុក​ម្តាយ​ ជា​អា​ណា​ព្យា​បាល​ដែល​បណ្តោយ​ឱ្យ​កូន​ទើប​តែ​មាន​អាយុ​៣​ឆ្នាំ ដើរ​ឆ្លង​ថ្នល់​ម្នាក់ឯង​។

សព​កុមារ​រង​គ្រោះ​ត្រូវ​បាន​ឪ​ពុក​ម្តាយ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី ទាំង​ក្តី​អា​ឡោះ​អា​ល័យ​ ចំណែក​ឯ​រថយន្ត​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ស្រុក​ម៉ា​ឡៃ​រង​ចាំ​ស្រាវ​ជ្រាវ​រក​ម្ចាស់​មក​ដោះ​ស្រាយ​គ្នា​ជា​ក្រោយ ។