ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​នាដ​កម្ម​បាក់​ទំនប់​មួយ មនុស្ស​​​ស្លា.ប់​​យ៉ាង​តិច​១៥​នាក់ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​យ៉ាងតិច​១៥​នាក់​បាន​ត្រូវ​ស្លាប់ និង​៦​នាក់​ទៀត​បាត់​ខ្លួន ​ក្រោយ​ការ​បាក់​ទំនប់​ខុសច្បាប់​មួយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ពីលើ​ទីតាំង​អណ្ដូងរ៉ែ​មាស​មួយ​កន្លែង ស្ថិត​​ក្នុង​តំបន់​ស៊ី​បេ​រី​រុ​ស្ស៊ី​។ ការ​បាក់​ទំនប់​នោះ​នៃ​ស្ទឹង…

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​យ៉ាងតិច​១៥​នាក់​បាន​ត្រូវ​ស្លាប់ និង​៦​នាក់​ទៀត​បាត់​ខ្លួន ​ក្រោយ​ការ​បាក់​ទំនប់​ខុសច្បាប់​មួយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ពីលើ​ទីតាំង​អណ្ដូងរ៉ែ​មាស​មួយ​កន្លែង ស្ថិត​​ក្នុង​តំបន់​ស៊ី​បេ​រី​រុ​ស្ស៊ី​។

ការ​បាក់​ទំនប់​នោះ​នៃ​ស្ទឹង ​SEIBA​ តំបន់​ក្រា​ស្នូ​អ៊ីយ៉ា​ស្ក៍ បណ្ដាល​មក​ពី​ទឹកជំនន់​ជន់​លិច​បណ្ដា​ទីតាំង​សម្រាប់​ពលករ​ស្នាក់​នៅ​។

យោង​តាម​អាជ្ញាធរ​រុ​ស្សុី​ថា ទឹក​លាយ​ភក់​បាន​រាត​ល្បាត​ទីតាំង​ទាំងនោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​តុលា ខណៈ​ពលករ​នៅ​មិន​ទាន់​ភ្ញាក់​ពី​ដំណេក​នៅឡើយ​។ មនុស្ស​យ៉ាងតិច​១៥​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៦​នាក់​ទៀត​បាត់​ខ្លួន​។

អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​និយាយ​ថា ការ​រុករក​នៅ​បន្ត​នា​ពេល​យប់​។ តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​១៣​នាក់​បាត់​ខ្លួន ប៉ុន្តែ​មនុស្ស​៧​នាក់​បាន​ត្រូវ​រក​ឃើញ​នៅ​រស់​។

មនុស្ស​ប្រមាណ​ជា​៣០០​នាក់ ឧទ្ធម្ភាគចក្រ​៦​គ្រឿង​និង​នាវា​៦​គ្រឿង បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​រុករក​និង​ជួយ​សង្គ្រោះ ដែល​មានការ​ស្មុគស្មាញ​មក​ពី​ទីតាំង​នោះ​ស្ថិត​នៅ​ឆ្ងាយ​។ សរុប​មនុស្ស​១៦​នាក់​ទទួល​ការ​ព្យាបាល ក្នុង​នោះ​៤​នាក់​បញ្ជូន​មក​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖gervais côté & Sputnik France)

https://www.youtube.com/watch?v=MKz_YNCnD0g

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ