អ្នកត្រូវរង់ចាំរហូតដល់កូនអ្នកមានអាយុមួយឆ្នាំ។ នៅពេលកូនអ្នកមានអាយុចន្លោះពី ១០ខែទៅមួយឆ្នាំ អ្នកអាចចាប់ផ្ដើមផ្ដល់រួមគ្នានៃទឹកដោះគោម្សៅ ឬទឹកដោះគោស្រស់ រួមជាមួយអាហារដែលសម្បូរជាតិដែក។
នៅពេលកូនអ្នកមានអាយុមួយឆ្នាំ អ្នកអាចឲ្យកូនអ្នកផឹកទឹកដោះគោស្រស់បានតែម្ដង ព្រោះកូនអ្នកអាចទទួលបានជាតិដែកពីអាហារ។
ទឹកដោះគោស្រស់មានសារធាតុចិញ្ចឹមដែលមានសារៈសំខាន់សម្រាប់ការលូតលាស់របស់កូនអ្នកដែលមានដូចជាប្រូតេអ៊ីន កាល់ស្យូម ម៉ាញ៉េស្យូម និងវីតាមីន B12 និង B2 (riboflavin)។ កូនអ្នកចាំបាច់ផឹកទឹកដោះគោស្រស់យ៉ាងហោចណាស់ ៣៥០ មីលីលីត្រក្នុងមួយថ្ងៃ។
ទឹកដោះគោស្រស់ក៏អាចផ្តល់នូវជាតិខ្លាញ់ដូចជាវីតាមីន A និង D ដែលជាអ្នកផ្ដល់ថាមពលដល់រាងកាយ។
ដូច្នោះអ្នកត្រូវផ្ដល់ទឹកដោះគោស្រស់ដល់កូនអ្នកយ៉ាងតិចរហូតដល់ទារកមានអាយុ ២ ឆ្នាំ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ