រាជធានីភ្នំពេញ ៖ បាតុភាពដែលបង្កឱ្យ មានការចាប់អារម្មណ៍កាលពីចុងខែមិថុនា កន្លងមកនេះ គឺទង្វើបែបអគតិរបស់ភិក្ខុសង្ឃ នេត ខៃ គង់នៅក្នុងវត្ដស្រះចក ដែលមាន ទីតាំងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានជះឥទ្ធិពលយ៉ាងធំធេង ប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ ។ រឿងរ៉ាវនេះបានបង្កឱ្យ មានការប៉ះទង្គិចដល់អារម្មណ៍របស់ពុទ្ធបរិ ស័ទជាពុទ្ធសាសនិក ដែលមានជំនឿលើព្រះ សង្ឃជាស្រែបុណ្យឱ្យខ្លាចរអា និងអស់ជំនឿ ខណៈដែលរឿងអាស្រូវ “លួចថតស្ដ្រីស្រាត ងូតទឹកមន្ដក្នុងបន្ទប់” ត្រូវបានបែកធ្លាយមាន ទំងន់ដូចគ្រាប់បែកបរមាណូ ហើយដែលតាម ការរឹបអូសវត្ថុតាងនានាក្នុងសកម្មភាពលួច ថតនោះត្រូវបានដឹងថា ស្ដ្រីភេទប្រមាណជិត ៦០០នាក់ត្រូវលួចថតបាន ដែលបណ្ដាលឱ្យ មានការប៉ះទង្គិចផ្លូវចិត្ដដល់ក្រុមគ្រួសារ និង ស្ដ្រីភេទនានាដែលធ្លាប់ទៅស្រោចទឹក ឬសុំ ទឹកមន្ដងូតដោយមិនបានដឹងថា មានការលួច ថតយ៉ាងអាក្រក់បែបនេះឡើយ ។
ថ្វីបើពេលនេះអន្ទិតកំហូចនេត ខៃ ត្រូវ បានតុលាការចេញដីកាឃុំខ្លួនជាបណ្ដោះ អាសន្ននៅគុកព្រៃសហើយក្ដី ក៏បានបន្សល់ ទុកឱ្យមានភាពអាម៉ាសដល់ទីអារាមដែល ធ្លាប់តែជាកន្លែងសក្ការបូជា នៃពុទ្ធបរិស័ទឱ្យ ទៅជាកន្លែងដែលអស់ជំនឿស្ទើរតែទាំង ស្រុងទៅហើយ នាពេលនេះ ។សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ឱសានវាទឱ្យចៅអធិការវត្ដ និងព្រះសង្ឃទាំងអស់ដែលគង់នៅវត្ដស្រះ ចក ត្រូវតែចាកចេញពីវត្ដឱ្យអស់ នៅត្រឹម ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១០ ជាកំហិត។ រីឯយាយជី តាអាចារ្យ សិស្ស-និស្សិតដែល ស្នាក់នៅក្នុងវត្ដក៏បានឱ្យចាកចេញជាបន្ដ បន្ទាប់ទៀត ដើម្បីរៀបចំបោសសំអាតស្ដារ កេរ្ដិ៍ឈ្មោះវត្ដស្រះចកឡើងវិញ ។ នេះជា វិធានការរបស់សម្ដេចព្រះសង្ឃនាយកលើកដំបូងហើយ បន្ទាប់ពីរឿងរ៉ាវដ៏អាស្រូវទាំង ឡាយបានផ្ទុះឡើងតាំងពីថ្ងៃទី២៦ មិថុនា មក ។
ព្រះសង្ឃមួយអង្គដែលគង់នៅកុដិលេខ៣ ក្នុងវត្ដស្រះចក មានសង្ឃដីកាថា ព្រះអង្គ មកគង់ក្នុងវត្ដស្រះចកនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ប៉ុន្ដែមិនដែលមានរឿងរ៉ាវ ធំដុំនោះទេ ហើយក៏ពុំដែលមានព្រះសង្ឃ ធ្វើអាជីវកម្មប្រមូលបច្ច័យដោយការធ្វើខ្សែ គាថា ទស្សន៍ទាយ និងស្រោចទឹកឡើយ។ ទើបតែតាំងពីអំឡុងឆ្នាំ២០០៨មក ស្រាប់តែ មានព្រះសង្ឃចេញមុខស្រោចទឹកមន្ដ ទស្សន៍ ទាយ និងធ្វើអាគមគាថា រហូតដល់ទៅ៧ កន្លែងក្នុងវត្ដស្រះចកតែមួយនេះ ។ សង្ឃអង្គ នេះមានសង្ឃដីកាដោយហួសចិត្ដថា កាលពី ថ្ងៃទី២៦ មិថុនា កន្លងមកនេះ អតីតសង្ឃ ឈ្មោះនេត ខៃ ដែលគង់នៅក្នុងកុដិលេខ១ បានប្រព្រឹត្ដអនាចារ ដោយលួចថតរូបស្ដ្រី ស្រាតពេលស្រោចទឹកមន្ដ ត្រូវចាប់ផ្សឹក នៅព្រឹកថ្ងៃដដែល រួចត្រូវតុលាការចេញដីកា ឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស ។
ក្រោយពីកើតរឿងអាម៉ាស់ក្នុងវត្ដស្រះ ចកមក សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកបានកោះហៅ ប្រជុំព្រះមេគណ-អនុគណ និងក្រសួងពាក់ ព័ន្ធ ហើយបានសំរេចឱ្យព្រះសង្ឃដែលគង់ នៅជាង៧០អង្គ និងចៅអធិការ ឱ្យរុះរើ សំភារផ្សេងៗចាកចេញពីវត្ដ ដោយកំណត់ ត្រឹមព្រឹកថ្ងៃសៅរ៍នេះ ដើម្បីរៀបចំបោស សំអាត និងស្ដារកេរ្ដិ៍ឈ្មោះវត្ដស្រះចកឡើង វិញ ។ ដោយឡែកតាជី យាយជី និងគណៈ កម្មការវត្ដ ព្រមទាំងសិស្ស-និស្សិត នឹងឱ្យ ចាកចេញពីវត្ដទៅរស់នៅកន្លែងផ្សេង បន្ទាប់ ពីព្រះសង្ឃចេញអស់ពីវត្ដសិន ។ប្រធាននិស្សិតប្រចាំវត្ដស្រះចកម្នាក់បាន និយាយដោយទឹកមុខក្រៀមក្រំថា សិស្ស-និស្សិតសរុប១១៦នាក់ ភាគច្រើនជាកូនអ្នក ក្រីក្រមកពីបណ្ដាខេត្ដនានា បានរស់នៅរៀន សូត្រនៅក្នុងវត្ដស្រះចកអស់រយៈពេលជា ច្រើនឆ្នាំមកហើយ ពេលនេះបែរជារងគ្រោះ ដោយបុគ្គលកំហូចឈ្មោះនេត ខៃ ទៅវិញ។ ជាមួយគ្នានេះ ក្រុមសិស្ស-និស្សិតទាំងអស់ សំណូមពរដល់គណៈកម្មការ និងអាជ្ញាធរ ជួយសំរួលដល់ពួកគេឱ្យបានស្នាក់នៅក្នុងវត្ដ ស្រះចកជាបន្ដទៀតផង ។
លោកតាម្នាក់ឈ្មោះហេង បានមាន ប្រសាសន៍ថា លោកតាស្ម័គ្រចិត្ដយល់ព្រម ចាកចេញពីវត្ដ ព្រោះគឺជាយុទ្ធសាស្ដ្រល្អមួយ សំរាប់ឱ្យមានភាពងាយស្រួលក្នុងការឆែក ឆេរព្រះសង្ឃដែលមកពីវត្ដខាងក្រៅ ព្រោះ បច្ចុប្បន្ននេះមានតាជី យាយជីខ្លះមិនដឹងថា មកពីទីណានោះទេ ហើយក៏មានប្រជាពលរដ្ឋ ចូលស្នាក់នៅយ៉ាងអនាធិបតេយ្យទៀតផង។ លោកតាប្រកាសគាំទ្រវិធានការរបស់សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត ។និស្សិតមួយរូបស្នាក់នៅកុដិលេខ៥ បាន ថ្លែងថា រឿងជនកំហូចនេត ខៃ ដែលត្រូវ បានចាប់ផ្សឹកនោះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សង្ឃដទៃៗទៀតក្នុងវត្ដ ពីមជ្ឈដ្ឋានទូទៅ ក្នុងប្រទេស និងប្រជាពលរដ្ឋកម្ពុជា ពីព័ត៌ មាននៃរឿងអាស្រូវគេ ។ អំពើនេះគឺខុស ច្បាប់ ហើយវាផ្ដល់ផលប៉ះពាល់អវិជ្ជមាន ដល់វត្ដស្រះចក ជាពិសេសដល់ព្រះពុទ្ធ សាសនា ហើយក៏វាអាចធ្វើឱ្យសាសនាដទៃ ទៀតវាយលុកមកលើសាសនាព្រះពុទ្ធកាន់ តែខ្លាំងឡើង ។ ជាងនេះទៅទៀត វាធ្វើឱ្យ ប្រជាពលរដ្ឋបាត់បង់ជំនឿ និងប៉ះពាល់ដល់ ព្រះសង្ឃទាំងអស់ ។ វាមិនយុត្ដិធម៌នោះទេ ដែលស្នើឱ្យព្រះសង្ឃទាំងអស់ចាកចេញពីវត្ដ នៅពេលដែលមានតែសង្ឃមួយអង្គប៉ុណ្ណោះ ដែលធ្វើខុស ។ ដូច្នេះសុំឱ្យតុលាការផ្ដន្ទា ទោសជនកំហូចនេះឱ្យបានធ្ងន់ធ្ងរជាទីបំផុត។
ព្រះសង្ឃមួយអង្គទៀតមានសង្ឃដីកា បញ្ជាក់ថា ព្រះចៅអធិការព្រះនាម មាស គង់ និងជំនួយការផ្ទាល់ ក៏ត្រូវបានឱ្យរុះរើ សំភារចាកចេញពីវត្ដដែរដោយឱ្យទៅគង់នៅវត្ដវ៉ារិន ហៅវត្ដព្រែកលៀប ស្ថិតក្នុង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ជារៀង រហូត ដោយសារព្រះអង្គមិនបានគ្រប់គ្រងវត្ដ ឱ្យបានល្អ បណ្ដាលឱ្យជនកំហូចនេត ខៃ ប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរក្នុងវត្ដអស់រយៈ ពេលជាង២ឆ្នាំ។ចៅអធិការវត្ដស្រះចកព្រះនាមមាស គង់ បានមានសង្ឃដីកាថា ព្រះសង្ឃជាង៧០អង្គ ដែលគង់នៅក្នុងវត្ដស្រះចកត្រូវ បានសម្ដេច ព្រះសង្ឃនាយកនន្ទ ង៉ែត ចេញបញ្ជាឱ្យចាក ចេញពីវត្ដឱ្យអស់នៅត្រឹមថ្ងៃទី៣ កក្កដា ដោយឱ្យទៅគង់នៅវត្ដ៣ មានវត្ដកោះ, វត្ដ វ៉ារិន និងវត្ដសារ៉ាវ័នតេជោ ហើយគង់រយៈ ពេល២សបា្ដហ៍ ។ រីឯតាជី យាយជី សិស្ស-និស្សិតក៏ត្រូវបញ្ជាឱ្យចាកចេញពីវត្ដដែរ គឺ អនុវត្ដនៅថ្ងៃបន្ដបន្ទាប់ដើម្បីរៀបចំបោស សំអាត និងស្ដារកេរ្ដិ៍ឈ្មោះវត្ដស្រះចកឡើង វិញ ហើយព្រះអង្គផ្ទាល់ក៏ត្រូវបានសំរេចឱ្យ ទៅគង់នៅវត្ដវ៉ារិនផងដែរ ។
លោកសុខ សម្បត្ដិ អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា ការរុះរើ ឱ្យព្រះសង្ឃ និងអ្នករស់នៅក្នុងវត្ដស្រះចកចាកចេញ គឺជា រឿងមួយល្អ ដើម្បីរៀបចំស្ដារកិត្ដិយសវត្ដ ស្រះចកឡើងវិញ ព្រោះកន្លងមកប្រជាពល រដ្ឋរស់នៅក្នុងខណ្ឌដូនពេញ ក៏ដូចជានៅខណ្ឌ នានា តែងតែនាំគ្នាទៅធ្វើបុណ្យកសាងនៅ ក្នុងវត្ដនេះយ៉ាងកុះករ ។ លោកសង្ឃឹមថា ក្រោយពីរៀបចំរចនាសម្ព័ន្ធថ្មី ក្រោមការ ដឹកនាំដ៏ឈ្លាសវៃពីសម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត វត្ដស្រះចក នឹងមានការរីក ចំរើនជាថ្មី ។ លោកអភិបាលខណ្ឌដូនពេញ បានថ្លែងថា កិច្ចប្រតិបត្ដិការតាមប្រមាញ់ សង្ឃកំហូចនេត ខៃ នេះបានដោយសារ សារព័ត៌មានកោះសន្ដិភាពចុះផ្សាយ ទើប មានការសហការល្អជាមួយក្រុមគ្រួសារស្ដ្រី រងគ្រោះឈានទៅចាប់ជនកំហូចបញ្ចូលគុក បានទាន់ពេលវេលា ។តាមរយៈសារព័ត៌មានកោះសន្ដិភាពនេះ ដែរ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញ សុំឱ្យតុលាការរាជធានីភ្នំពេញ ត្រូវតែផ្ដន្ទា ទោសឱ្យបានធ្ងន់ធ្ងរទៅលើបុគ្គលនេត ខៃ ដែលបំផ្លិចបំផ្លាញកិត្ដិយសនារីខ្មែរ ព្រោះនារី រងគ្រោះជាង៦០០នាក់ ដែលត្រូវបាត់បង់កិត្ដិ យស ហើយលោកអរគុណ “កោះសន្ដិភាព” ដែលជាសារព័ត៌មាន កំពុងពេញនិយមពី មហាជនដែលនិយាយពិត និយាយត្រង់ ៕
ចែករំលែកព័តមាននេះ