ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​ឆ្មា​ជាង​20ក្បាល​​គេ​ចង​ព្យួរ​​លើ​ដើម​ឈើ​

11 ឆ្នាំ មុន

អាជ្ញាធរ​​បាន​ប្រទះ​ឃើញ​​ខ្មោច​ឆ្មា​ប្រមាណ​​២៥​ក្បាល​ ច្រក​ក្នុង​ថង់​ប្លា​សិ្ទក​ព្យួរ​​លើ​ដើម​ឈើ​​ ក្នុង​ខណ្ឌ​​យ៉ុង​កឺស ជាយ​ក្រុង​ញូវយ៉ក​ ​សហ​រដ្ឋ​អាមេរិក​ ។ ​គេ​សន្ន​ិដ្ឋាន​ថា វា​អាច​ជា​ស្នា​ដៃ​​របស់​ក្រុម​​​អ្នក​មាន​ជំនឿ​​លើ​​វេទ​មន្ត​ ។ តាម​របាយ​​ការណ៍​​ពី​​សារ​ព័ត៌​មាន​​បរទេស​​ ដែល​យោង​តាម​សម្តី​​របស់​មន្ត្រី​​សុខ​ភាព​​សាធារណៈ នៅ​ក្នុង​ខណ្ឌ​​យ៉ុងកឺស ក្រុង​ញូវ​យ៉ក​ បញ្ជាក់​ថា ​បាន​​ប្រទះ​ឃើញ​​ខ្មោច​ឆ្មា​​ត្រូវ​សម្លា.ប់​

អាជ្ញាធរ​​បាន​ប្រទះ​ឃើញ​​ខ្មោច​ឆ្មា​ប្រមាណ​​២៥​ក្បាល​ ច្រក​ក្នុង​ថង់​ប្លា​សិ្ទក​ព្យួរ​​លើ​ដើម​ឈើ​​ ក្នុង​ខណ្ឌ​​យ៉ុង​កឺស ជាយ​ក្រុង​ញូវយ៉ក​ ​សហ​រដ្ឋ​អាមេរិក​ ។ ​គេ​សន្ន​ិដ្ឋាន​ថា វា​អាច​ជា​ស្នា​ដៃ​​របស់​ក្រុម​​​អ្នក​មាន​ជំនឿ​​លើ​​វេទ​មន្ត​ ។ តាម​របាយ​​ការណ៍​​ពី​​សារ​ព័ត៌​មាន​​បរទេស​​ ដែល​យោង​តាម​សម្តី​​របស់​មន្ត្រី​​សុខ​ភាព​​សាធារណៈ នៅ​ក្នុង​ខណ្ឌ​​យ៉ុងកឺស ក្រុង​ញូវ​យ៉ក​ បញ្ជាក់​ថា ​បាន​​ប្រទះ​ឃើញ​​ខ្មោច​ឆ្មា​​ត្រូវ​សម្លាប់​ និង​ដាក់​ថង់​​ប្លា​ស្ទិក​​ ព្យួរ​​នៅ​លើ​​មែក​ឈើ​យ៉ាង​តិច​​២៥​ក្បាល​ ​​។ ​ខ្មោច​ឆ្មា​ទាំង​អស់​​ ស្ថិត​​​ក្នុង​​សភាព​​ស្អុយ​​រលួយ​ ។

អាជ្ញាធរ​​ជំនាញ​ សន្និដ្ឋាន​​ថា ឆ្មា​ទាំង​នោះ​​​អាច​ត្រូវ​​គេ​សម្លាប់​ដ៏​ឃោ​រឃៅ​ ក្នុង​រយៈ​​ពេល​ជា​ច្រើ​ន​​ខែ​ម​ុន​​​ ​ព្រោះ​​​​​មាន​សភាព​​ស្អុយ​រលួយ​ទៅ​ហើយ​ ។ ​លោក​ អឺនី លុន​ហ្គា​រ៉ូ​ មន្ត្រី​ការពារ​​ការ​ធ្វើ​​ទារុណ​​លើ​សត្វ​ ​ថ្លែង​ថា មន្ត្រី​​ផ្នែក​​សុខ​ភាព​​សាធារណៈ​​​ បាន​ប្រទះ​ឃើញ​​ខ្មោច​ឆ្មា​​ដោយ​ចៃ​ដន្យ​​​ ពេល​​ធ្វើ​ដំណើរ​​ទៅ​សម្អាត​​នៅ​ទី​សាធារណៈ​មួយ ស្ថិត​នៅ​ក្បែរ​ស្ថានីយ​​រថ​ភ្លើង​យ៉ុង​កឺស ​​។

ការ​សម្លាប់​ឆ្មា​ទាំង​​នោះ​ គេ​សន្និដ្ឋាន​ថា ​អាច​កើត​​ពី​​​ជំនឿ​​លើ​មន្ត​​អាគម​ ។ សមត្ថ​កិច្ច​​ជំនាញ​កំពុង​ស្រាវ​ជ្រាវ​រក​ពី​មូល​ហេតុ​​នៃ​ការ​​ងាប់​របស់​ឆ្មា​​ទាំង​នោះ​​ ។ អាជ្ញាធរ​​ពាក់​ព័ន្ធ​នៅ​ក្នុង​តំបន់​ប្រើ​យុទ្ធ​សាស្ត្រ​​ផ្តល់​រង្វាន់​​ដល់​អ្នក​បង្ហាញ​​ពី​តំរុយ​​ឱ្យ​ចាប់​ខ្លួន​ជន​ល្មើស​​ ក្នុង​ទឹក​ប្រាក់​​១០០០​ដុល្លារ​ ៕