ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​​ប្រុស​ដុះ​កន្ទុយ​នៅចិន​​ត្រូវវេជ្ជ​​បណ្ឌិត​​បដិ​សេធ​​វះ​កាត់​

11 ឆ្នាំ មុន

ស្ត្រី​ជន​ជាតិ​​ចិន​ម្នាក់​​បាន​ស្នើ​​ឱ្យ​​វេជ្ជ​ប​ណ្ឌិតនៃ​មន្ទីរ​​​ពេទ្យ​កុមា​រ​​ក្នុង​ទីក្រុង​​ឆាង​សា ​ខេត្ត​​​ហូ៊​ណាន​ ​ភាគ​កណ្តាល​​ប្រទេស​​ វះ​កាត់​​យក​កន្ទុយ​​ដែល​ដុះ​​​ត្រង់​​កញ្ចូញ​គូទ​​ប្រវែង​ប្រហែល​​១០សង្ទី​ម៉ែត្រ​​ពី​កូន​ប្រុស​​អាយុ​៥​ខែ​​របស់​ខ្លួន​ ។ ​ក្មេង​​ប្រុស​ឈ្មោះ​ នួនួ​ កើត​​មក​មាន​​លក្ខណៈ​​ខុស​ប្រក្រតី​​ពី​ធម្ម​ជាតិ​​ដោយ​ដុះ​កន្ទុយ​​នៅ​បរិវេណ​​កញ្ចូញគូទ​ ។ ​

ដោយ​សារ​តែ​មាន​ក្តី​​បារម្ភ​ ទើប​ម្តាយ​​ស្នើ​សុំឱ្យ​​វេជ្ជ​បណ្ឌិត​វះកាត់​​ ប៉ុន្តែ​​គ្រូ​ពេទ្យ​​ជំនាញ​​បញ្ជាក់​ថា ​ពួ​ក​គេ​​មិន​អាច​ជួយ​​ នួនួ​​បាន​ទេ ​ព្រោះ​កន្ទុយ​​ដែល​ដុះ​​មាន​ភ្ជាប់​​សរសៃ​ប្រសាទ​​ ប្រសិន​បើ​វះ​ចេញ​នឹង​បង្ក​ឱ្យ​​ប៉ះ​ពាល់​ដល់​ប្រព័ន​្ធ​​សរសៃ​ប្រសាទ​ ។ ​ស្ថាន​ភាព​​បែប​នេះ​ ​មា​ន​ឱកាស​កើត​​ទៅ​លើ​កុមារម្នាក​់​ក្នុង​ចំណោម​​១០០០​នាក់​ នៅ​ទូទាំង​​ពិភព​លោក​ ។ ​ក្នុង​ករណី​​របស់​កុមារ​នួនួ​ កន​្ទុយ​ដុះ​ដាល​ឆាប់​រហ័ស​​ជាង​កុមារ​​ដទៃ​ទៀត​ ក្នុង​ករណី​ដូច​គ្នា​នេះ​ ៕