លោក Bjoern Frilund អាយុ៦៤ឆ្នាំ បង្ហើបឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា រូបលោកនេសាទបានត្រីខុត (Cod) ឬត្រី«ម័ររុយ» ទម្ងន់ប្រហែល៦គីឡូក្រាម ក្នុងពេលនេសាទនៅតំបន់ឆ្នេរ ភាគខាងលិចប្រទេសន័រវែស ។ នៅពេលវះពោះត្រីនោះ ប្រទះឃើញលិង្គសិប្បនិមិត្ត ។
លោក Bjoern Frilund បញ្ជាក់ប្រាប់ AFP ថា «ក្នុងពេលវះពោះត្រីនោះ ប្រទះឃើញវត្ថុចម្លែក តែវាជាលិង្គសិប្បនិមិត្ត» ។ លោក Bjoern ប៉ាន់ប្រមាណថា លិង្គជ័រនោះមានប្រវែងពី១៥ទៅ១៦សង្ទីម៉ែត្រ ។ ត្រីខុតស៊ីចំណីគ្រប់យ៉ាង ប៉ុន្តែនឹកស្មានមិនដល់ថាវាស៊ីលិង្គសិប្បនិមិត្ត ។ ឃើញដូចនេះ កូនប្រុសរបស់លោកបានថតទុកជាអនុស្សាវរីយ៍ ។
លិង្គជ័រសិប្បនិមិត្តដែលប្រទះឃើញ ជាប្រភេទលិង្គមានភ្ជាប់ម៉ូទ័រ ប៉ុន្តែគ្មានថ្ម ។ លោក Bjoern សន្និដ្ឋានថា ត្រីមួយក្បាលនោះប្រហែលច្រឡំលិង្គសិប្បនិមិត្តថាជាត្រីមឹកមួយប្រភេទ ទើបត្របាក់ស៊ី ។ ចំពោះលិង្គសិប្បនិមិត្តនោះ ប្រហែលជាស្ត្រីណាម្នាក់បោះចូលក្នុងសមុទ្រ ខណៈពេលកម្សាន្តលើនាវានៅឆ្នេរសមុទ្រន័រ វេស ៕
ចែករំលែកព័តមាននេះ