រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធាជើងទឹកស័ក្តិ៤កន្លះម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ខណៈជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងបំរុងនឹងបត់ចូលបន្ទាយ ក៏ត្រូវរថយន្តមួយគ្រឿងបើកបុកពីក្រោយយ៉ាងពេញទំហឹង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខខារ៉ាអូខេណាហ្សាតូ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ភាគីខាងម៉ូតូមួយគ្រឿងខាងលើជិះគ្នា២នាក់ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខ ភ្នំពេញ ១GD-៦៧២៩ បើកបរដោយឈ្មោះឈឹម ស៊ីណាត ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីយោធាស័ក្តិ៤កន្លះ មុខងារជានាយរងការិយាល័យទទួលផែនអធិការកិច្ច ស្នាក់នៅក្នុងបន្ទាយជើងទឹក មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ រីឯស្ត្រីម្នាក់ជាអ្នករួមដំណើរដែលរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណទេ ។
ចំណែកភាគីខាងរថយន្តមួយគ្រឿងខាងលើម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២S-៥៦៦៤ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេ ឃើញបុរសម្នាក់និងស្ត្រីម្នាក់ខាងលើ មិនដឹងថា ពួកគាត់ចេញមកពីកម្មពិធីនៅទីណានោះទេ បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើនេះក៏បានបើកឆ្លងផ្លូវបត់ចូលក្នុងបន្ទាយជើងទឹក ។
តាមប្រភពដដែលបានបន្តថា ខណៈម៉ូតូរបស់ជនរងគ្រោះកំពុងតែបើកឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងដែលធ្វើដំណើរស្របទិសគ្នាមិនបានប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយម៉ូតូជនរងគ្រោះយ៉ាងទំហឹង និងអូសម៉ូតូកៀបនៅជាប់ក្រោមរថយន្ត បណ្តាលឱ្យអ្នកបើកបរម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯស្ត្រីម្នាក់ដែលរួមដំណើរបានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត រីឯម៉ូតូ និងរថយន្តវិញត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ការងារបែងចែកមនុស្សលោកឲ្យខ្ពង់ខ្ពស់ ឬអាប់អន់ទៅតាមលំដាប់ ទៅតាមកម្រិត ហេតុនេះសូមមនុស្សលោកទាំងឡាយ ខំប្រឹងប្រែងលះបង់នូវការងារណាដែលសៅហ្មង ដើម្បីឲ្យខ្លួនឯងបាន...
រាជធានីភ្នំពេញ ៖ អគារដែលគេដឹងថាសាងសង់បើកខារ៉ាអូខេ អុីមភឺរៀល ត្រូវបានឆ្លងចរន្តអគ្គិសនីឆាបឆេះទាំងការសាងសង់មិនទាន់រួចរាល់ផងនោះ បង្កឱ្យមានការភ្ញាក់ផ្អើល...
ដើម្បីញុំាងជីវិតឱ្យប្រព្រឹត្តទៅដោយល្អនៅក្នុងវាលវដ្តសង្សារនេះ អ្នកគោរពព្រះពុទ្ធសាសនាគួរញុំាងចិត្តឱ្យស្ថិតក្នុងសទ្ធាទាំង៤ប្រការគឺៈ១- សទ្ធាសម្បទា ដល់...
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩នេះ នៅប៉ុស្តិ៍លេខ៥ បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯករបស់ខ្លួនយ៉ាងជោគជ័យ បន្ទាប់ពីចំណាយពេលអស់១៨សប្ដាហ៍។...
រាជធានីភ្នំពេញ ៖ ពិធីបើកកម្មវិធីមហោស្រពនេះ ត្រូវប្រារព្ធឡើងនៅសាលមហោស្រពចតុម្មុខ នាថ្ងៃសុក្រ ទី០៦ ខែធ្នូ ហើយឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ...
ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យដែលនិយមស្មាតហ្វូនតម្លៃជាង ២០០ ដុល្លារ ដោយអមមកជាមួយ...
មានអត្ថកថាមួយកន្លែងនៅក្នុងគម្ពីរធម្មបទបានបំភ្លឺយ៉ាងនេះថា កាលដែលព្រះអង្គទើបត្រាស់ដឹងនូវធម៌ក្នុងលោក ទ្រង់បានទូន្មានយើងឲ្យគោរពនូវបុគ្គលដែលគួរគោរព ដោយ...
រាជធានីភ្នំពេញ ៖ តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុនមកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អ...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមគ្នា៣នាក់ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរ...
រាជធានីភ្នំពេញ ៖ ក្រោយពីកិច្ចប្រតិបត្តិ ការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រី៤នាក់ កាលពីវេលាម៉ោង៧...
រាជធានីភ្នំពេញ ៖ លក់គ្រឿងទេសខាតឡុងចុង បុរសម្នាក់សម្រេចចិត្តចាប់យកមុខរបរជាអ្នកមើលថែក្មេងៗវិញម្តង ជាមុខរបរថ្មីមួយដែលគាត់ធ្វើបានដោយរីករាយ ។ បុរសពោះម៉ាយវ័យ...
ខេត្តឧត្តរមានជ័យ ៖ ដោយសារសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំងពេកពីរនាក់ប្តីប្រពន្ធ បាននាំគ្នាបង្កាត់ភ្លើងដេកឆ្អើរក្នុងផ្ទះតៀមដោយសារតែការកក់ក្តៅ ក៏ដេកលង់លក់...
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកកែវសីមាបានកាត់កម្ទេចចោលមធ្យោយបានដឹកជញ្ជូនឈើខុសច្បាប់ ដែលចាប់រឹបអូសបានពីក្រុមជនល្មើស ដែលលួចដឹកឈើចេញពីដែនជម្រកការពារ...
រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ អភិវឌ្ឍខ្លួនដើរឲ្យទាន់ការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាឌីជីថល...
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដោយនាងអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (...
ខេត្តបាត់ដំបង ៖ ប្ដីដ៏ឡប់សតិម្នាក់បានរឹតកប្រពន្ធរួចលេបថ្នាំតាមក្រោយ បណ្តាលឱ្យបាត់បង់ជីវិតកើតឡើងកាល៧និង៣០នាទីយប់ថ្ងៃទី០៦ ធ្នូ នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ...
ខេត្តកណ្តាល&ខេត្តព្រះសីហនុ ៖ អគ្គិភ័យមួយបានលេបត្របាក់រោងចក្រផលិតកញ្ចប់បារីយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹង...
រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយលុយបាតថៃ និងបងប្អូនខ្មែរដែលរស់នៅប្រទេសថៃសប្តាហ៍នេះយើងនាំគ្នាមកដឹងពីហាងឆេងលុយបាតថៃ ធៀបជាមួយលុយរៀលខ្មែរ ថាតើមាន...
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់សំយ៉ា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរថយន្តពន្លត់អគ្គីភ័យ របស់...
ខេត្តកណ្តាល ៖ សោកនាដកម្មលើដងផ្លូវមួយ បានកើតឡើងទាំងកណ្តាលយប់ ដែលហេតុការណ៍នេះ ភាគីបង្ក គឺខាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន វ៉ាង រ៉ិច បើកបុកម៉ូតូមួយគ្រឿង បណ្តាល...