ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសីុណូ​​ធំបំផុត​របស់​​​ហ្វ៊ីលីពីន​​ប្រកាស​ពី​ចំណូល​​របស់ខ្លួន​ក្នុង​ត្រីមាស​ទី1​ឆ្នាំ​​2014

11 ឆ្នាំ មុន

​​​ថ្មីៗនេះក្រុម​ហ៊ុន​​កាសីុណូ​​ធំជាង​គេ​​​បំផុត​​នៅ​​​ប្រទេសហ្វ៊ីលីពីន​​​​បានប្រកាស​ពីរបាយការណ៍​​នៃ​ប្រាក់ចំណេញ​​​​​ក្នុង​​ប្រតិបត្តិការ​​របស់ខ្លួន​​​រយៈ​ពេល​​​​៣ខែ​ គិត​ចាប់​​ពីខែមករា​ ដល់​ខែមីនា ឆ្នាំ​​២០១៤ ដែលសម្រេចបាន​ប្រមាណជា​​​​៣២,​​៧៨​លាន​ដុល្លារ ។ ក្រុម​ហ៊ុន​កាសីុណូ​​​​​​​​​​​​យក្ស​របស់​ហ្វ៊ីលីពីន​​​Bloomberry Resorts Corp បាន​​និយាយ​ថា ក្រុម​ហ៊​ុន​​​មានកន្លែងកម្សាន្ត​​​ដែលគួរ​ឱ្យ​​ទាក់​ទាញ​ជា​ច្រើន​​​​​​

​​​ថ្មីៗនេះក្រុម​ហ៊ុន​​កាសីុណូ​​ធំជាង​គេ​​​បំផុត​​នៅ​​​ប្រទេសហ្វ៊ីលីពីន​​​​បានប្រកាស​ពីរបាយការណ៍​​នៃ​ប្រាក់ចំណេញ​​​​​ក្នុង​​ប្រតិបត្តិការ​​របស់ខ្លួន​​​រយៈ​ពេល​​​​៣ខែ​ គិត​ចាប់​​ពីខែមករា​ ដល់​ខែមីនា ឆ្នាំ​​២០១៤ ដែលសម្រេចបាន​ប្រមាណជា​​​​៣២,​​៧៨​លាន​ដុល្លារ ។ ក្រុម​ហ៊ុន​កាសីុណូ​​​​​​​​​​​​យក្ស​របស់​ហ្វ៊ីលីពីន​​​Bloomberry Resorts Corp បាន​​និយាយ​ថា ក្រុម​ហ៊​ុន​​​មានកន្លែងកម្សាន្ត​​​ដែលគួរ​ឱ្យ​​ទាក់​ទាញ​ជា​ច្រើន​​​​​​ដែលមនុស្ស​អាចសន្ទនា​​ជាមួយ​ត្រីបា​ឡែន​​បាន​​​ ហើយ​នេះ​ជា​ចំណុច​សំខាន់​​​មួយ​នៃ​ការ​បង្កើន​​បរិមាណ​​ភ្ញៀវ​ទេស​ចរ​​ប្រចាំ​ឆ្នាំ​របស់​​​​​ហ្វ៊ីលីពីន​​​​​​​​​​​​​​​​​​​​​​​​​ឱ្យបាន​​​​១០លាន​​នាក់​នៅ​ឆ្នាំ​​​២០១៦​​ ​ពីចំនួន​​​​​​៤,​៦៨​លាន​នាក់​​​កាល​ពី​ឆ្នាំ​​២០១៣​ ។ ​​

ទោះជា​យ៉ាង​ណា​ក៏​ដោយ ប្រាក់​ចំណេញ​​ចំនួន​​​៩៥,​៧%​​​របស់កាសីុណូ​​​​ដ៏មហាសាល​នេះ​នៅ​ក្នុង​ត្រីមាស​ទី​​១​​នៃ​ឆ្នាំ​២០១៤ គឺទទួលបាន​មក​ពីកន្លែង​ទស្សនា​​ត្រីបាឡែន​​​ និង​​៣,៩​​​​​%​​ទទួលបាន​​ពីសេវា​កម្ម​​ម្ហូបអាហារ​ ភេសជ្ជៈ​ និង​​​ពាណិជ្ជ​កម្ម​សណ្ឋាគារ​​ ។ ចំណែក​​​ប្រាក់​ចំណូល​​ដែល​បាន​មក​ពី​ការលក់​រា​យ​និង​ផ្នែក​ដទៃ​​​ទៀត​កើនឡើង​​​​០,៤%​ ។ គួរ​រំលឹក​​​​​​​​​​​​​​​​​ថា​កន្លែងកម្សាន្ត​​ទស្សនា​ត្រីបាឡែន​​​ទី​​២​ក្នុង​ចំណោម​​​​កន្លែង​កម្សាន្ត​​ធំ​ៗ​​​នៅ​ក្នុងប្រទេស​ដែល​​​​​​​​​​​​​​​ឱ្យ​ឈ្មោះ​ថា ​ទីក្រុង​សុបិនម៉ានីល​​ និង​​កាសីុ​ណូ​ម៉ាកាវ នឹង​​​ចា​ប់បើក​ឱ្យ​ដំណើរ​ការ​​នៅ​ត្រីមាស​​​ទី​​៤​​នៃ​ឆ្នាំ​​​២០១៤​នេះ ៕​​