ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​បានចោរលួចម្នាក់ ចេះ​និយាយ​តែ​ពាក្យ​ថា «ខ​ប់​ខ​ប់​»

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យដឹង​ថា ​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៧ ​តុលា មាន​ករណី​ចោរលួច​កាបូប​លុយ​​ប្រជាពលរដ្ឋ​ម្នាក់​ ឈ្មោះ ចាន់ ស្រី​អូន ភេទ​ស្រី…

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យដឹង​ថា ​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៧ ​តុលា មាន​ករណី​ចោរលួច​កាបូប​លុយ​​ប្រជាពលរដ្ឋ​ម្នាក់​ ឈ្មោះ ចាន់ ស្រី​អូន ភេទ​ស្រី អាយុ​៣៥ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស អស់ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល ។ ភ្លាម​នោះ​ ម្ចាស់​កាបូប​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​ តែ​ម៉ូតូ​បាន​ខូច​តាម​ផ្លូវ ទើប​ត្រូវជនសង្ស័យ​មានឱកាស​អាច​ចូល​កាច់​សោ.ក​ម៉ូតូ​របស់​ម្នាក់​ទៀត​ឈ្មោះ មុត សា​រ៉​ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយ​មាស ខេត្តកំពត ។

ខណៈ​ពេល​កំពុង​លួច​កាច់​សោ​​ម៉ូតូ​ជន​រង​គ្រោះ​នោះ ម្ចាស់​គេ​ទាន់​ក៏​មានការ​វាយ​ប្រតប់ ប្រតាយ​គ្នា​ជាមួយ​ម្ចាស់​ម៉ូតូ ហើយ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​ចាប់ខ្លួន រួច​ប្រគល់​ជូន​សមត្ត​កិច្ច​នគរបាល​ស្រុក​បន្ទាយមាស ដើម្បី​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

តែ​អ្វី​ដែល​សមត្ថកិច្ច​មានការ​លំបាក​សួរ​យក​ចម្លើយ​នោះ​ត្រង់​ថា ជនសង្ស័យ អាយុ​៤០​ឆ្នាំនេះ​មិន​ចេះ​និយាយ​ភាសារ​ខ្មែរ​ទេចេះ​តែ​ពាក្យ​ថា ខ​ប់ខ​ប់ ដែល​ភាសា​នេះ អាច​សន្និដ្ឋាន​បាន​ថា ​ជា​ជនជាតិ​ថៃ ។ ដូច្នោះ ​ពេល​នេះ​សមត្ថ​​កិច្ច នឹង​កំពុង​រក​អ្នកចេះ​ភាសា​ថៃ ដើម្បី​សាកសួរ​យក​ចម្លើយ​សម្រាប់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ