ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ បាចា អាល់​អាសាដ​ ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានា​ធិបតី

11 ឆ្នាំ មុន

​សភា​ស៊ីរី រាយ​ការណ៍​​កាល​ពី​​ថ្ងៃ​ទី​​២៨ មេសា​​ ថា ប្រធានា​ធិបតី​​ស៊ីរី លោក បាចា អាល់​​អាសាដ បាន​ឈរ​​ឈ្មោះ​ជា​បេក្ខ​ជន​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​​ នា​ថ្ងៃ​ទី​៣ មិថុនា​ ខាង​មុខ​នេះ​ទៀត។ ប្រធាន​សភា​​លោក ហ្ស៊ី​ហាដ អាល់​ឡាម​ បាន​ប្រកាស​​ពី​បេក្ខ​ភាព​របស់​លោក អាសាដ​ ដោយ​អាន​លិខិត​មួយ​ច្បាប់​​របស់​ប្រធានា​ធិបតី​ ។ ទោះ​បី​មាន​ការ​អំពាវ​នាវ​​នានា​ឱ្យ​​លោក​អាសាដ​ ចាក​ចេញ​ពី

​សភា​ស៊ីរី រាយ​ការណ៍​​កាល​ពី​​ថ្ងៃ​ទី​​២៨ មេសា​​ ថា ប្រធានា​ធិបតី​​ស៊ីរី លោក បាចា អាល់​​អាសាដ បាន​ឈរ​​ឈ្មោះ​ជា​បេក្ខ​ជន​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​​ នា​ថ្ងៃ​ទី​៣ មិថុនា​ ខាង​មុខ​នេះ​ទៀត។ ប្រធាន​សភា​​លោក ហ្ស៊ី​ហាដ អាល់​ឡាម​ បាន​ប្រកាស​​ពី​បេក្ខ​ភាព​របស់​លោក អាសាដ​ ដោយ​អាន​លិខិត​មួយ​ច្បាប់​​របស់​ប្រធានា​ធិបតី​ ។ ទោះ​បី​មាន​ការ​អំពាវ​នាវ​​នានា​ឱ្យ​​លោក​អាសាដ​ ចាក​ចេញ​ពី​អំណាច​​របស់​​​ពួក​លោក​ខាង​លិច​ និង​របស់​ពួក​ប្រឆាំង​ក៏​ដោយ​ ក៏​​លោក​ អាសាដ ក្នុង​កាយ​វិការ​​ផ្គើន​មួយ​​ បាន​ដាក់​បេក្ខ​ភាព​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​នា​ពេល​ខាង​មុខ​ទៀត​ ។

ម៉្យាង​វិញ​ទៀត​ លោក​ អាសាដ​ បាន​ស្នើ​ដល់​ពួក​អ្នក​គាំ​ទ្រ​លោក​ឱ្យ​ចៀស​វាង​​ កុំ​បាញ់​កាំ​ភ្លើង​ ដើម្បី​អប​អរ​​សាទរ​​​ចំពោះ​ការ​ប្រកាស​​បេក្ខ​ភាព​របស់​លោក ។​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ស៊ីរី​ ធ្លាប់​បាន​គូស​បញ្ជាក់​​ជា​ច្រើន​លើក​ថា លោក​អាសាដ​ នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​នោះ ដោយ​គូស​បញ្ជាក់​​ថា លោក​អាសាដ​ អាច​ជាប់​ឆ្នោត​កាន់​តំណែង​មួយ​អាណត្តិ​ទៀត​ ដោយ​សារ​ការ​គាំទ្រ​​របស់​ប្រជា​ជន​ ។ លើស​ពី​នេះ​ទៀត​ បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​​​ស៊ីរី​ គូស​បញ្ជាក់​ថា​ លោក​ប្រធានា​ធិបតី​អាសាដ​ ជា​អ្នក​ធានា​ដ៏​ពិត​ប្រាកដ​មួយ ចំពោះ​​អនាគត​​​របស់​ប្រទេស​ស៊ី​រី​ ។

​ក្រៅ​ពី​ប្រធានា​ធិបតី​​ មាន​បេក្ខ​ជន​​៦​រូប​ទៀត​ ប្រកាស​ពី​​ចេតនា​ឈរ​ឈ្មោះ​​ប្រជែង​​​ ។ បណ្តា​ក្រុម​ប្រឆាំង​​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ បាន​រិះ​គន់​ចំពោះ​ការ​សម្រេច​ចិត្ត​ធ្វើ​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​ក្នុង​ស្ថាន​ភាព​សង្គ្រាម​ស៊ី​វិល​បែប​នេះ ។ មនុស្ស​ជាង​១៥០.០០០​​នាក់​ហើយ​ដែល​ត្រូវ​ស្លាប់​​​​ ហើយ​ប្រជា​ជន​ស៊ីរី​ប្រមាណ​ជា​១​ភាគ​៣​ បាន​រត់​​​ភៀស​ខ្លួន​ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា​​ រវាង​​​កង​ទ័ព​រដ្ឋា​ភិបាល​ និង​ពួក​ឧទ្ទាម​៕