ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​តួកគី​លុក​ចូល​ស្ថាន​កុង​ស៊ុល​អេហ្សុីប​នៅក្រុង​អីុស្ដង់​ប៊ុល​

11 ឆ្នាំ មុន

ពួកបាតុករ​តួកគី​ កាល​ពី​យប់​ថ្ងៃ​ទី​២៨​ មេសា​ បាន​លុក​ចូល​ស្ថានកុង​ស៊ុល​អេហ្សុីប​ប្រចាំ​ទី​ក្រុង​អីុស្ដង់ប៊ុល​ ខណៈ​បាតុករ​ជា​ច្រើនរយ​នាក់​ទៀត​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថាន​កុង​ស៊ុល​នោះ​ បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​អេហ្សុីប​មួយ​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​គាំទ្រ​ក្រុម​បងប្អូន​អ៊ិស្លាម​អេហ្សុីប​ ដល់ទៅ​៦៨៣នាក់​ទៀត​មក​ ។​

សាក្សី​និយាយ​ថា​ បាតុករ​ប្រមាណ​ជា​១.០០០នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថាន​កុង​ស៊ុល​ ។ បាតុករ​មួយ​ចំនួន​បាន​តោង​របង​លោត​ចូល​បរិវេណ​ស្ថាន​កុង​ស៊ុល​ ហើយ​ពួក​គេ​ត្រូវ​ចាប់​ខ្លួន​ដោយ​កង​ឆ្មាំ​សន្ដិសុខ​ ។​ មុន​នេះ​នា​ថ្ងៃ​ទី​២៨​ មេសា​ តុលាការ​អេហ្សុីប​មួយ​បាន​កាត់ទោស​ប្រហារ​ជីវិត​សកម្មជន​បង​ប្អូន​អ៊ិស្លាម​អេហ្សុីប​ ៦៨៣នាក់​ ក្នុង​នោះ​រួម​ទាំង​មេ​ដឹកនាំ​កំពូល​របស់ចលនា​នេះ​ លោក​ម៉ូហា​ម៉េដ​បាឌី​ ផង​ពី​បទ​ចោទ​ប្រកាន់​ថា​វាយ​ប្រហារ​និង​សម្លាប់​ប៉ូលិស​កាល​ពី​ឆ្នាំ​ទៅ​មិញ នៅទីក្រុង​អាល់​​ អាដវ៉ា​ ខេត្ដ​មីនយ៉ា​ ៕​