យន្ដហោះពាណិជ្ជកម្មមួយផលិតដោយក្រុមហ៊ុន COMMERCIAL AIRLINE CO-RPORATION OF CHINA (COMAC) កាលពីថ្ងៃទី២៨ មេសា បានហោះវិលត្រឡប់មកកាន់ទីក្រុងស៊ីអានវិញ ក្រោយពីទទួលបានជោគជ័យក្នុងការហោះហើរសាកល្បងក្នុងលក្ខខណ្ឌធម្មជាតិនៅប្រទេសកាណាដាមក ។
ប្រភពព័ត៌មានរបស់ COMAC គូសបញ្ជាក់ថា នេះជាការហោះហើរសាកល្បងដំបូងនៅឯបរទេសក្នុងលក្ខខណ្ឌឧតុនិយមពិសេសរបស់យន្ដហោះធុន ARJ21-700 ។ ក្រុមហ៊ុននេះបានឱ្យដឹងទៀតថា យន្ដហោះម៉ាស៊ីន២នោះ ក៏ធ្លាប់បានហោះហើរជុំវិញពិភពលោកក្នុងចម្ងាយផ្លូវ៣០.០០០គីឡូម៉ែត្ររួចហើយដែរ ។ ការហោះហើរសាកល្បងទាំងនោះបង្ហាញពីស្ថេរភាពរបស់យន្ដហោះ និងសមត្ថភាពរបស់វាធន់នឹងលក្ខខណ្ឌឧតុនិយមលំបាកបំផុត ។
ប្រធានក្រុមហ៊ុន COMAC លោក HE DONGFENG និយាយថា ជោគជ័យនៃការហោះហើរសាកល្បងទាំងនេះក៏បើកផងដែរនូវផ្លូវហោះសាកល្បងទៅបរទេសសម្រាប់បណ្ដាយន្ដហោះស៊ីវិលចិន ហើយអាចឱ្យទទួលបានការយល់ដឹងសម្រាប់ការសាកល្បងជាបន្ដបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ