រាជធានីភ្នំពេញ ៖ ទំនាស់ក្នុងគ្រួសារមួយបានកើតឡើង ខណៈប្រពន្ធគប់ប្តីមួយកែវរយះចិញ្ចើមហូរឈាមស្រោចពេញខ្លួន ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដោយដេរអស់៨ថ្នេរ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ មេសា ២០១៤ ស្ថិតលើ
ផ្លូវលេខ៥៩៨ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះធី អាយុ៤៤ឆ្នាំ ជាអ្នកលក់ដូរ មានស្រុកកំណើតនៅភូមិសួង ឃុំត្បូងឃ្មុំ ស្រុកសួង ខេត្តកំពង់ចាម ចំណែកប្រពន្ធដៃដល់ឈ្មោះសុគន្ធ អាយុ៣៧ឆ្នាំ ជាលក់ដូរដែរ មានកូន៤នាក់ (ស្រីម្នាក់ ប្រុស៣នាក់) ។
ប្រភពបានបន្តថា បើតាមគ្រួសារខាងលើនេះ ម្តាយក្មេកមិនពេញចិត្តនឹងកូនប្រសាប្រុសនេះទេ ធ្វើឱ្យប្តីប្រពន្ធនេះតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ។ នៅយប់កើតហេតុ ក៏មានទំនាស់កើតឡើងតែមិនដឹងថា ឈ្លោះគ្នារឿងអ្វីទេរហូតឈានដល់ប្រពន្ធប្រើហិង្សាបែបនេះ ។
ចំណែកជនរងគ្រោះជាប្តី ដោយខ្លាចខ្មាសគេមិនហ៊ានប្រាប់ថា ប្រពន្ធប្រើកែវហោះទេ បានប្រាប់អ្នកយកព័ត៌មានថា អំពូលភ្លើងបែកធ្លាក់លើ ធ្វើឱ្យមុតរយះបែបនេះ ។
ចែករំលែកព័តមាននេះ