ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណា​ងជនជាតិដើម​ភាគតិចមកពី៨ខេត្ត​ ស្វែងយល់ពី​ការចុះបញ្ជីដី ​និង​ការកំណត់អត្តសញ្ញាណ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ក្រុមអង្គការ​ក្រៅរដ្ឋាភិបាល​បានរៀបចំសិក្ខា​ស្តីពីការឆ្លុះបញ្ចំាង​ ការកំណត់អត្តសញ្ញាណ​ ការចុះបញ្ជីជានីតិបុគ្គល​ និង ការចុះបញ្ជីដី​សហគមន៏​ជនជាតិ​ដើមភាគតិច​នៅកម្ពុជា ។

សិក្ខាសាលានេះ ​រៀបចំឡើងនៅសណ្ឋាគារអ៊ីមភើរៀល ​នាព្រឹកថ្ងៃទី២៩ ​មេសា​ ២០១៤​ ក្រោមអធិបតីភាពលោក ​សឹម សុន ​ទីប្រឹក្សា​ក្រសួងអភិវឌ្ឍន៏ជនបទ ​តំណាងលោក ​ជា សុផារ៉ា​ រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៏ជនបទ​ និង ​មានជនជាតិភាគតិចចំនួន​១២១នាក់​ តំណាងមកពី​ខេត្តចំនួន៨​ក្នុងប្រទេសកម្ពុជា​ ។

រាជធានីភ្នំពេញ ​៖ ក្រុមអង្គការ​ក្រៅរដ្ឋាភិបាល​បានរៀបចំសិក្ខា​ស្តីពីការឆ្លុះបញ្ចំាង​ ការកំណត់អត្តសញ្ញាណ​ ការចុះបញ្ជីជានីតិបុគ្គល​ និង ការចុះបញ្ជីដី​សហគមន៏​ជនជាតិ​ដើមភាគតិច​នៅកម្ពុជា ។

សិក្ខាសាលានេះ ​រៀបចំឡើងនៅសណ្ឋាគារអ៊ីមភើរៀល ​នាព្រឹកថ្ងៃទី២៩ ​មេសា​ ២០១៤​ ក្រោមអធិបតីភាពលោក ​សឹម សុន ​ទីប្រឹក្សា​ក្រសួងអភិវឌ្ឍន៏ជនបទ ​តំណាងលោក ​ជា សុផារ៉ា​ រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៏ជនបទ​ និង ​មានការចូលរួមផងដែរពីលោកស្រី Flavia Pansieri ឧត្តមស្នងការរងទទួលបន្ទុកសិទ្ឋិមនុស្សរបស់អ.ស.ប ឯកអគ្គរដ្ឋទូតសហព័ន្ឋអាឡឺម៉ង់ប្រចំាកម្ពុជា និងជនជាតិភាគតិចចំនួន​១២១នាក់​ តំណាងមកពី​ខេត្តចំនួន៨​ក្នុងប្រទេសកម្ពុជា​ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​គោលបំណង​​សំខាន់នៃការរៀបចំសិក្ខាសាលានេះ​ គឺដើម្បីអនុវត្តន៏​ក្របខណ្ឌ​សិទ្ឋិជនជាតិដើមភាគតិច​នៅក្នុងច្បាប់ជាតិ​​ និង ​អន្តរជាតិ​ដែលបាន​ចូលជាធរមាន​ និង ​កិច្ចដំណើរការ​នីតិវិធី​ក្នុងការកំណត់​អត្តសញ្ញាណ​ជនជាតិដើម​ដោយខ្លួនឯង​ និង​ ស្វ័យសម្រេច ៕