ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេះ​ប្រណាំង​ «ពូជ» ថ្លៃ​បំផុត​ក្នុង​លោក​

11 ឆ្នាំ មុន

សេះ​ប្រណាំង​ឈ្មោះ​ Totilas ល្បី​ល្បាញ​ជា​មួយ​រហស្ស​នាម​ Toto ជា​ពូជ​សេះ​ Young ក្នុង​ប្រទេស​ហូឡង់​ ដែល​ជា​ប្រទេស​ត្រូវ​គេ​ចាត់​ទុក​ជា​ «ឡ» បង្វឹក​សេះ​ច្រើន​សតវត្ស​មក​ហើយ​ ។​ សេះ​ Totilas សម្បុរ​ខ្មៅ​​រលើប​ មាន​ពពាល​ស​ត្រង់​ថ្ងាស​ ដែល​អ្នក​ខ្លះ​ហៅ​ថា​ «ភ្នែក​ទីបី» បាន​ក្លាយ​ជា​និមិត្ត​រូប​ខឿន​កីឡា​ប្រណាំង​សេះ​នៃ​ព្រះ​រាជា​ណា​ចក្រ​ហូឡង់​ ។​

សេះ​ Totilas ឬ​ Toto ជា​កម្ម​សិទ្ធិ​របស់​ប្តី​ប្រពន្ធ​ជន​ជាតិ​ហូឡង់​ Jan K.S Chuil និង​ Anna S huil-Visser ដែល​ជា​អ្នក​បង្វឹក​សេះ​ដ៏​ល្បី​ល្បាញ​រាប់​សិប​ឆ្នាំ​មក​ហើយ​ នៅ​តំបន់​កសិដ្ឋាន​ Broeksterwoude ជា​កសិ​ដ្ឋាន​ល្បី​នា​ភាគ​ឦសាន​ប្រទេស​ហូឡង់​ ។​

បច្ចុប្បន្ន​ Toto ក្លាយ​ជា​កម្ម​សិទ្ធិ​ប្តី​ប្រពន្ធ​ជន​ជាតិ​អាល្លឺ​ម៉ង់​ Paul S chockemhle និង​ Ann-Kathrin Linsenhoff ដែល​ អ្នក​ណាៗ​ក៏​ហៅ​ថា​លោក​គ្រូ​-អ្នក​គ្រូ​បង្វឹក​សេះ​លំដាប់​កំពូល​ក្នុង​លោក​ ។​ លោក​ស្រី​ Ann-Kathrin Linsenhoff បច្ចុប្បន្ន​ជា​ប្រធាន​ស្រី​ដំបូង​បង្អស់​របស់​សមា​គម​ប្រណាំង​សេះ​អាជីព​អាល្លឺ​ម៉ង់​ផង​ ជា​អនុ​ប្រធាន​អង្គ​ការ​យូណេស្កូ​ផង​ ។​

ក្រៅ​ពី​ភាព​ល្បី​ល្បាញ​ក្នុង​ការ​រត់​ប្រណាំង​លំដាប់​អន្តរ​ជាតិ​ច្រើន​លើក​ច្រើន​គ្រា​ Toto ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សេះ​ដែល​បង្កាត់​ពូជ​ថ្លៃ​ជាង​គេ​បង្អស់​នា​ពេល​សព្វ​ថ្ងៃ​ គឺ​ «មួយ​ដង​៥.៥០០​អឺរ៉ូ»។ មេ​ជីវិត​របស់​ Toto ដាក់​ បានៗ​ កម្រ​ទាម​ទារ​ថែម​ម្តង​ទៀត​ណាស់​ ។​ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ Toto ផ្តល់​ពូជ​​ឱ្យ​សេះ​ញី​ប្រមាណ​១០០​ក្បាល​ នៅ​ពាស​ពេញ​ពិភព​លោក​ តាម​រូប​ភាព​មេជីវិត​បង្កក​ ហើយ​ផ្ញើ​តាម​យន្ត​ហោះ​រហ័ស​ ។​ កូន​សេះ​ដែល​មាន​អាយុ​៣ខែ​ កើត​ចេញ​ពី​មេ​ជីវិត​របស់​ Toto ថ្លៃ​៤០.០០០​អឺរ៉ូ​ ក្នុង​ទីផ្សារ​អាល្លឺ​ម៉ង់​ ៕​