មហាសេដ្ឋីជាប់ចំណាត់ថ្នាក់កំពូលទាំង10របស់ពិភពលោក
តើនរណាជាមហាសេដ្ឋីទាំង១០ចំណាត់ថ្នាក់របស់ពិភពលោក ហើយរស់នៅប្រទេសណាខ្លះ? កោះសន្ដិភាពសូមបង្ហាញជូនប្រិយមិត្ដអ្នកអានពីមហាសេដ្ឋីទាំង១០នាក់ក្នុងលោក ។
តើនរណាជាមហាសេដ្ឋីទាំង១០ចំណាត់ថ្នាក់របស់ពិភពលោក ហើយរស់នៅប្រទេសណាខ្លះ? កោះសន្ដិភាពសូមបង្ហាញជូនប្រិយមិត្ដអ្នកអានពីមហាសេដ្ឋីទាំង១០នាក់ក្នុងលោក ។
តើនរណាជាមហាសេដ្ឋីទាំង១០ចំណាត់ថ្នាក់របស់ពិភពលោក ហើយរស់នៅប្រទេសណាខ្លះ? កោះសន្ដិភាពសូមបង្ហាញជូនប្រិយមិត្ដអ្នកអានពីមហាសេដ្ឋីទាំង១០នាក់ក្នុងលោក ។
១-លោក Bill Gates
លោក Bill Gates វ័យ ៥៨ឆ្នាំ រស់នៅតំបន់ស៊ីអេថល ក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ លោក Bill Gates ជាស្ថាបនិកក្រុមហ៊ុន Microsoft និងជាសប្បុរសជនដ៏ល្បីក្នុងលោក តាមរយៈមូលនិធិរបស់លោក គឺមូលនិធិBill Gates & Melin da Gates Foundation ។ Bill Gates & Melinda Gates គឺជាមូលនិធិដែលបង្កើតឡើងសម្រាប់ផ្គត់ផ្គង់ជំនួយដល់ជនទុរគត កុមារកំព្រា ជាពិសេសសម្រាប់ប្រទេសដែលទទួលរងការប៉ះទង្គិចពីគ្រោះធម្មជាតិ ។
លោក Bill Gates មានសាច់ប្រាក់ផ្ទាល់ខ្លួនរហូតដល់ទៅ ៧៨,៥ពាន់លានដុល្លារអាមេរិក ធ្វើឱ្យរូបលោកក្លាយជាសេដ្ឋីលំដាប់ថ្នាក់ទី១ របស់ពិភពលោក។
២-លោក Carlos Slim Helu
លោក Carlos Slim Helu វ័យ ៧៤ឆ្នាំ រស់នៅទីក្រុងមិុចស៊ិចកូ ប្រទេសមិុចស៊ិចកូ ។ លោក Carlos Slim Helu គឺជាអគ្គនាយកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក និងជាមហាសេដ្ឋីលំដាប់ថ្នាក់ទី២ក្នុងលោក បន្ទាប់ពីលោក Bill Gates។ សាច់ប្រាក់សរុបរបស់លោក Carlos Slim Helu មានចំនួន៦១,៨ពាន់លានដុល្លារអាមេរិក។
៣-លោក Warren Buffet
លោក Warren Buffet វ័យ ៨៣ឆ្នាំ រស់នៅក្នុងតំបន់អូហាម៉ា សហរដ្ឋអាមេរិក ។ លោក Warren Buffet គឺជាអគ្គនាយកប្រតិបត្ដិក្រុមហ៊ុន Berkshire Hathaway និងជាម្ចាស់ក្រុមហ៊ុនវាយនភណ្ឌ ។ សាច់ប្រាក់សរុបរបស់លោកមានចំនួន ៥៧,៥ពាន់លានដុល្លារអាមេរិក។ ចំនួនទឹកប្រាក់នេះបានធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីលំដាប់ថ្នាក់ទី៣ ក្នុងលោក ។
លោក Warren Buffet បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនទៅឱ្យមូលនិធិរបស់លោក Bill Gates ដើម្បីជួយដល់មនុស្សលើលោកដែលកំពុងជួបប្រទះកង្វះខាតស្បៀងអាហារជាដើម ។
៤-លោក Amancio Ortega
លោក Amancio Ortega វ័យ ៧៨ឆ្នាំ រស់នៅក្នុងប្រទេសអេស៉្បាញ ។ លោក Amancio Ortega បានក្លាយជាមហាសេដ្ឋីលំដាប់ថ្នាក់ទី៤ ក្នុងលោក ដោយសារតែរូបលោកមានសាច់ប្រាក់សរុបចំនួន ៥៤,៨ពាន់លានដុល្លារអាមេរិក ក្នុងគណនីរបស់គាត់ ។ លោក Amancio Ortega គឺជាស្ថាបនិកក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំក្នុងប្រទេស គឺ Retailer Inditex ។
៥-លោក Ingvar Kamprad
លោក Ingvar Kamprad វ័យ ៨៨ឆ្នាំ រស់នៅក្នុងទីក្រុង Agunnaryd ប្រទេសស៊ុយអែត ។ លោក Ingvar Kamprad គឺជាស្ថាបនិកក្រុមហ៊ុន IKEA និងជាមហាសេដ្ឋីលំដាប់ថ្នាក់ទី៥ ក្នុងលោក ដែលមានសាច់ប្រាក់សរុបចំនួន៤៩,១ពាន់លានដុល្លារអាមេរិក ។ ក្នុងឆ្នាំ២០១២ លោក Ingvar Kamprad បានក្លាយជាកំពូលថ្នាក់ដឹកនាំឆ្នើមក្នុងចំណោមសហគ្រិនឆ្នើមដទៃទៀត ។
៦-លោក Charles Koch
លោក Charles Koch វ័យ ៧៨ឆ្នាំ រស់នៅក្នុងតំបន់ Wichita ទីក្រុងកាន់សាស សហរដ្ឋអាមេរិក ។ លោក Charles Koch គឺជាអគ្គនាយកប្រតិបត្ដិក្រុមហ៊ុន Koch Industries ។
លោក Charles Koch បានក្លាយជាមហាសេដ្ឋីលំដាប់ថ្នាក់ទី៦ ក្នុងលោក បន្ទាប់ពីមានសាច់ប្រាក់សរុបចំនួន ៤៤,៨ពាន់លានដុល្លារអាមេរិក ។
៧-លោក David Koch
លោក David Koch វ័យ ៧៣ឆ្នាំ រស់នៅក្នុងតំបន់ Wichita ទីក្រុងកាន់សាស សហរដ្ឋអាមេរិក ។ លោក David Koch គឺជាប្អូនប្រុសបង្កើតរបស់លោក Charles Koch និងជាមហាសេដ្ឋីលំដាប់ថ្នាក់ទី៧ ក្នុងលោកដែលមានសាច់ប្រាក់សរុបចំនួន ៤៤,៨ពាន់លានដុល្លារអាមេរិក។ លោក David Koch គឺជាអនុប្រធានក្រុមហ៊ុន Koch Industries ។ បងប្អូនទាំងពីរនាក់នោះបានសហការជាមួយគ្នាលើមុខរបរយ៉ាងរឹងមាំ ។
៨-លោក Larry Ellison
លោក Larry Ellison វ័យ ៦៩ឆ្នាំ រស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាស្ថាបនិកក្រុមហ៊ុន Oracle ព្រមទាំងជាមហាសេដ្ឋីលំដាប់ថ្នាក់ទី៨ របស់ពិភពលោកដែលមានសាច់ប្រាក់សរុបចំនួន ៣៩ពាន់លានដុល្លារអាមេរិក ។
៩-លោកស្រី Christy Walton
លោកស្រី Christy Walton វ័យ ៥៨ឆ្នាំ រស់នៅសហរដ្ឋអាមេរិក កាន់កាប់សាច់ប្រាក់របស់ប្ដីចំនួន ៣៥ពាន់លានដុល្លារអាមេរិក បន្ទាប់ពីប្ដីស្លាប់ក្នុងឆ្នាំ២០០៥ ដោយឧបទ្ទវហេតុធ្លាក់យន្ដហោះ ។ ដោយសារលោកស្រី Christy Walton ទទួលកេរមរតកពីប្ដី ទើបក្លាយជាមហាសេដ្ឋីនីលំដាប់ថ្នាក់ទី៩ ក្នុងលោក។ លោកស្រី Christy Walton គឺជាអគ្គនាយិកាប្រចាំមូលនិធិ Children’s Scholarship Fund ។
១០-លោក Jim Walton
លោក Jim Walton វ័យ ៦៥ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ។ លោក Jim Walton ជាអគ្គនាយកធនាគារ Arvest Bank Group ,inc និងជាបងថ្លៃរបស់លោកស្រី Christy Walton ។ លោក Jim Walton បានក្លាយជាមហាសេដ្ឋីលំដាប់ថ្នាក់ទី១០ ក្នុងលោកដែលមានទឹកប្រាក់សរុបប្រមាណជា ៣៤,៣ពាន់លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ