ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភូមិ-ឃុំ-ស្រុក និងពលរដ្ឋជិត​២០០​​​នាក់…​គាំទ្ររឿងដីលោកយាយម្នាក់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​លោក​មេ​ភូមិ​កំពង់ត្រាច​ ក្រុមប្រឹក្សា​ឃុំ​កំពង់ត្រាច​ និង​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ បាន​មក​ជួបជុំ​គ្នា​ជួយ​គាំទ្រ​ និង​ការពារ​ក្រុម​គ្រួសារ​លោកយាយ​កឹ​ម​ សា​រ៉ាត់ ដែល​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ជឿជាក់​ថា ​លោកយាយ​កឹ​ម…

ខេត្តស្វាយរៀង ​៖ ​លោក​មេ​ភូមិ​កំពង់ត្រាច​ ក្រុមប្រឹក្សា​ឃុំ​កំពង់ត្រាច​ និង​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ បាន​មក​ជួបជុំ​គ្នា​ជួយ​គាំទ្រ​ និង​ការពារ​ក្រុម​គ្រួសារ​លោកយាយ​កឹ​ម​ សា​រ៉ាត់ ដែល​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ជឿជាក់​ថា ​លោកយាយ​កឹ​ម សា​រ៉ាត់​ ​រង​គ្រោះ​ដោយ​អយុត្តិធម៌​ក្នុង​រឿង​ទំនាស់ដីធ្លី​ ជាមួយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ ​និង​នេសាទ​ខេត្តស្វាយរៀង​ ប្តឹង​ទាម​ទារយក​ទៅ​ធ្វើ​ជា​កម្ម​សិទ្ធ​ិរបស់​មន្ទីរ​កសិ
កម្ម​។

​ប្រជាពលរដ្ឋ​បាន​លើកដៃ​សំពះ​ សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ជា​ពិសេស​សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​ មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដោយ​ស្ថា​ប​ន័​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​បញ្ជូន​ក្រុមការងារ​យក​សាលក្រម​ស្ថាពរ​ ចុះ​មក​រុះរើ​ផ្ទះ​របស់​លោកយាយ​នៅ​ថ្ងៃ​ទី​១៨​ តុលា​ ​នេះ ក៏​ប៉ុន្តែ​ត្រូវ​ផ្អាក​ដោយ​លោក​អភិបាលស្រុក​រមាស​ហែក​ បាន​ស្នើ​សុំ​ពន្យា​រ​ពេល​ទុក​ដោះស្រាយ​នា​ពេល​ក្រោយ​។​

យោង​តាម​លោក​ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្តស្វាយរៀង​តាម​ទូរ​សព្ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ​ថា ការ​រុះរើ​នេះ ​លោក​បាន​ស្នើ​សុំ​ទៅ​តុលាការ​ខេត្តស្វាយរៀង​ ដើម្បី​ធ្វើការ​ពន្យារ​ពេល​ទុក​ដោះស្រាយ ​និង​ធ្វើ​វា​នៅ​ពេល​ក្រោយ ​។ លោក​ថ្លែង​ថា ចំពោះ​រឿងរ៉ាវ​ដីធ្លី​នេះ​នឹង​សុំ​ឲ្យ​មានការ​សម្របសម្រួល​ណាមួយ ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ភាគី​ពាក់​ព​ន្ធ័​ទាំងអស់ គឺ​ចង់​ដោះ​ស្រាយ​ក្រៅ​ប្រ​ព​ន្ធ័​តុលាការ ដើម្បី​បញ្ចប់រឿង​នេះ​ឲ្យ​ចប់ ​កុំ​ឲ្យ​អូស​បន្លាយ​តទៅ​ទៀត​។ ​ចំណែក​ពលរដ្ឋ​រួម​ទាំង​អតីត​មេ​ភូមិ​ចាស់​ថ្មី​ មេឃុំ​ចាស់​ថ្មី ក៏​បាន​មក​គាំទ្រ​ដល់​លោកយាយ​កឹ​ម សា​រ៉ាត់ មិន​ឲ្យ​តុលាការខេត្ត​រុះរើ​ផ្ទះ​គាត់​ជា​ដាច់ខាត​ ណៈ​ដែល​ប្រជាពលរដ្ឋ​ជាង៤០០​គ្រួ​សារបាន​ផ្តិត​មេដៃ​ការពារ​ និង​អំពាវនាវ​រក​យុត្តិធម៌​។

​ពួក​គាត់​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ដោយ​អះអាង​បញ្ជាក់​ថា លោកយាយ​កឹ​ម សា​រ៉ាត់ ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់ នៅ​ចំណុច​ភូមិ​កំពង់ត្រាច​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​យ៉ាង​ពិតប្រាកដ ​ដោយ​រស់នៅ​យ៉ាង​សុខសាន្ត​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ​។ ​យោង​តាម​លិខិត​ដែល​ចុះហត្ថលេខា​និង​ផ្តិត​មេដៃ​ទទួលស្គាល់​ដោយ​លោ​កន​ន់ សា​ផ​ន​ មេ​ភូមិ​កំពង់ត្រាច ​និង​លោក​យូ យ៉ុ​ន មេឃុំ​កំពង់ត្រាច បាន​បញ្ជាក់​ថា​«​ឈ្មោះ​កឹ​ម សា​រ៉ាត់ ភេទ​ស្រី​ពិតជា​មាន​ដី​បណ្ដោយ​ទំហំ​៦៥​ម៉ែត្រ ​និង​ទទឹង​២៨​ម៉ែត្រ បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩​ រហូត​មក​ដល់​សព្វ ថ្ងៃ​។

ដី​នេះ ​មិន​មានការ​ពាក់ព័ន្ធ​ក្នុង​ការ​ជាប់​កិច្ចសន្យាលក់​ ឬ​បញ្ចាំ​ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​ឬ​ស្ថាប័ន​ណា​ឡើយ​»​។​បើ​យោង​តាម​សេចក្ដី​អះអាង​ដែល​ផ្ដិត​មេដៃ​ដោយ​ប្រជាពលរដ្ឋ​ចំនួន​៤០០​គ្រួ​សារបាន​បញ្ជាក់​ថា​«​យើងខ្ញុំ​ទាំងអស់​គ្នា ជា​ប្រជាជន​រស់នៅ​ភូមិ​កំពង់ត្រាច​ឃុំ​កំពង់ត្រាច​ស្រុក​រមាស​ហែក​ខេត្តស្វាយរៀង​សូម​ផ្តិត​មេដៃ​គាំទ្រ​ដី​លោកយាយ​កឹ​ម សា​រ៉ាត់ ដែល​មាន​ទំហំ​៦៥​ម៉ែត្រ​និង​ទទឹង​២៨​ម៉ែត្រ​ដោយ​លោក​មេ​ភូមិ​-​មេឃុំ​កំពង់ត្រាច​បាន​ចែក​ឲ្យ​រស់នៅ​តាំងពី​ថ្ងៃ​៧​មក​រា​ឆ្នាំ​១៩៧៩»​។

សូម​បញ្ជាក់​ថា បញ្ហា​ដែល​នាំ​ឲ្យ​មាន ការ​ចុះ​រុះរើ​ផ្ទះ​របស់​លោកយាយ​កឹ​ម សា​រ៉ាត់​ នេះ​ ដោយសារ​មាន​ពាក្យសុំ​អន្តរាគមន៍​ ការ​អនុវត្ត​ដោយ​បង្ខំ​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ​ខេត្ត ស្វាយ រៀង​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ថា​ច់ រតនា​ ជា​ប្រធាន​មន្ទីរ​កសិកម្ម​ទៅ​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​នៅ​ថ្ងៃ​ទី​៤ កក្កដា​ឆ្នាំ​២០១៦ ​ដែល​ជា​ម្ចាស់បំណុល​នៃ​ការ​អនុវត្ត​ក្នុង​សំណុំរឿង​អនុវត្តន៍​តាម​សាលក្រម​រដ្ឋប្បវេណី​លេខ​១០១​ចុះ​ថ្ងៃ​ទី​២៣​ ខែសីហា ឆ្នាំ​២០០៥ ​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង​។

រហូត​នៅ​វេលា​ម៉ោង​១១​និ ង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ តុលា​ ឆ្នាំ​២០១៩ នេះ​ដែរ​ ប្រជាពលរដ្ឋ​ដែល​មក​គាំទ្រ​ម្ចាស់​ដី​នៅ​តែ​ជួបជុំ​គ្នា​ដដែល​ ដើម្បី​ទ​ទួ​ច​សុំ​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​លោកយាយ​កឹ​ម ​សា​រ៉េ​ត​ ដោយ​អនុគ្រោះ​។ ​

ហើយ​អាជ្ញាធរ​សូម​ឲ្យ​ក្រសួងចុះ​ធ្វើ​អធិការកិច្ច​រក​ការ​ពិត​ដោយ​អាជ្ញាធរ​បង្ហើប​ឲ្យ​ដឹង​ថា ការ​ពិត​ដី​ការិ​យាល័យ​កសិកម្ម​ស្រុក​រមាស​ហែក​នៅ​ខាងកើត​ដី​និង​ផ្ទះ​របស់​លោកយាយ​កឹ​ម​ សា​រ៉ាត់​ នៅ​មាន​ភស្តុ​តាង​រោង​ដាក់​សម្ភារ​របស់​ការិយាល័យ​កសិកម្ម​ស្រុក​នៅ​ដល់​បច្ចុប្បន្ន​ ។ ហើយ​អាជ្ញាធរ​បាន​បង្ហើប​ទៀត​ថា​ ការ​ពិត​ដី​ការិយាល័យ​កសិកម្ម​ស្រុក​រមាស​ហែក​ គឺ​បាន​លក់​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ បច្ចុប្បន្ន​កំពុង​ធ្វើ​រោង​ដាក់​តុ​ការ​សម្រាប់​ជួល​អាស្រ័យ​ហេតុ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​សម្តេច​មេត្តា​អន្តរាគមន៍​និង​ធ្វើ​អធិការកិច្ច​រក​យុត្តិធម៌​ដោយ​អនុគ្រោះ ។

អត្ថបទសរសេរ ដោយ