ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ខ្សាច់​នៅ​ខេត្ត​កាន​ស៊ូ​ប្រទេស​ចិន​

11 ឆ្នាំ មុន

​សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា ព្យុះ​ខ្សាច់​ដ៏​ធំ​មួយ​ បោក​បក់​នៅ​លើ​ខេត្ត​កាន​ស៊ូ ភាគ​ខាង​លិច​​ឆៀង​ខាង​ជើង​ប្រទេស​ចិន​ បង្ក​​​ឱ្យ​មាន​សភាព​អួរ​អាប់​ អាច​មើល​ឃើញ​តែ​ក្នុង​រយៈ​ចម្ងាយ​​ប្រហែល​១៩​ម៉ែត្រ​ប៉ុណ្ណោះ​ ។ព្យុះ​ខ្សាច់​នោះ គឺ​ជា​ព្យុះ​ដ៏​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក ដោយ​កើត​ឡើង​​នៅ​ទី​ក្រុង​ដាន​ហួង​។ មន្ត្រី​​ឧ​តុនិយម​ បាន​ប្រកាស​អាសន្ន​ថា ព្យុះ​ខ្សាច់​ស្ថិត​ក្នុង​កម្រិត​ក្រហម​ជា​កម្រិត​ខ្លាំង​បំផុត​

​សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា ព្យុះ​ខ្សាច់​ដ៏​ធំ​មួយ​ បោក​បក់​នៅ​លើ​ខេត្ត​កាន​ស៊ូ ភាគ​ខាង​លិច​​ឆៀង​ខាង​ជើង​ប្រទេស​ចិន​ បង្ក​​​ឱ្យ​មាន​សភាព​អួរ​អាប់​ អាច​មើល​ឃើញ​តែ​ក្នុង​រយៈ​ចម្ងាយ​​ប្រហែល​១៩​ម៉ែត្រ​ប៉ុណ្ណោះ​ ។ព្យុះ​ខ្សាច់​នោះ គឺ​ជា​ព្យុះ​ដ៏​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក ដោយ​កើត​ឡើង​​នៅ​ទី​ក្រុង​ដាន​ហួង​។ មន្ត្រី​​ឧ​តុនិយម​ បាន​ប្រកាស​អាសន្ន​ថា ព្យុះ​ខ្សាច់​ស្ថិត​ក្នុង​កម្រិត​ក្រហម​ជា​កម្រិត​ខ្លាំង​បំផុត​ ។ ក្រៅ​ពី​នេះ​​ព្យុះ​នោះ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​បណ្តា​ទី​ក្រុង​​ជា​ច្រើន​ទៀត​ រួម​ទាំង​​ក្រុង​គួចូវ​ ស៊ូប៊ើយ យូមេន​ និង​ជីនតា ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​ ក្នុង​កម្រិត​ក្រហម​ដូច​គ្នា ។​

​អ្នក​ដែល​​ឃើញ​ហេតុ​ការណ៍​ថ្លែង​ថា ព្យុះ​​ខ្សាច់​​នោះ ធ្វើ​ឱ្យ​ផ្ទៃ​មេឃ​​ងងឹត និង​បង្ក​ឱ្យ​​ឈឺ​ចាប់​ក្នុង​ភ្នែក​ និង​ច្រមុះ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ ខណៈ​ពេល​ចិន​ប្រឈម​មុខ​​នឹង​ស្ថាន​ភាព​ផ្សែង​​ពុល ប៉ះ​ពាល់​ខ្លាំង​នៅ​ទូទាំង​ប្រទេស ៕