ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ស្ទូច​បើក​បុក​រថយន្ត​ដឹក​ប្រេង​បាក់​ប្រ​មោយ​រថយន្ត​ស្ទូច​ទៅ​ប៉ះ​រថយន្ត​ដឹកទឹកកក​ក្អួត​ចេញ​សុទ្ធតែ​ឈើក្រញូង​ចំណែក​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើជេរប្រ​មាថ​ក្រុម​អ្នក​កាសែត​ខណះចុះទៅយក​ព័ត៌មាន

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​​​មួយ​គ្រឿង​បើក​ដោយ​បុរស​ម្នាក់​ទៅ​បុក​ជា​មួយ​រថយន្ត​ដឹក​ប្រេង​បណ្តាល​ឱ្យ​រថយន្តស្ទូច​ដាច់​​ប្រ​​មោយ​សន្ទូច​ទៅប៉ះ​និង​រថយន្ត​ដឹកទឹក​កក​មួយ​គ្រឿង​ក្អួត​ចេញ​សុទ្ធតែ​ឈើក្រញូង​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​។ ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ ម៉ោង​១១ និង​៥០​នាទីយប់ ថ្ងៃ ១១ ខែ​មេសា ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែ​ក​ព្នៅ ខណ្ឌ​សែនសុខ ។

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​​​មួយ​គ្រឿង​បើក​ដោយ​បុរស​ម្នាក់​ទៅ​បុក​ជា​មួយ​រថយន្ត​ដឹក​ប្រេង​បណ្តាល​ឱ្យ​រថយន្តស្ទូច​ដាច់​​ប្រ​​មោយ​សន្ទូច​ទៅប៉ះ​និង​រថយន្ត​ដឹកទឹក​កក​ដែល​លួច​ផ្ទុក​ឈើគ្រញូង​មួយ​គ្រឿង​ក្អួត​ចេញ​សុទ្ធតែ​ឈើក្រញូង​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​។ ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ ម៉ោង​១១ និង​៥០​នាទីយប់ ថ្ងៃ ២៨ ខែ​មេសា ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែ​ក​ព្នៅ ខណ្ឌ​សែនសុខ ។

ប្រ​ភពព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ស្ទូច​ដឹក​ដែក ពាក់ស្លាក​​​លេខ​3A7188 ​បើក​ដោយ​ ​បុរស​ម្នាក់​ ធ្ចើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ខណះ​មក​ដល់​ចំណុច​កើត​ហេតុ​ ក៏បាន​បុកគ្នា​ពេញ​ទំហឹង​ជា​មួយ​រថយន្ត​ដឹក​ប្រេង​ ពាក់ស្លាក​លេខ​ភ្នំពេញ 3A-9892 ធ្វើ​ឱ្យ​ ​ប្រ​មោយ​​ស្ទួច​​របស់​រថយន្ត​ដឹក​ដែក​ទៅ បោ​ក​ផ្ទប់ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​ទៀតដែលលួចផ្ទុក​ឈើ​ក្រញូង​ក្អួត​ចេញ​សុទ្ធតែ​ក្រញូង​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ និង​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ចុះ​មក​អន្តរា​គមន៏។

នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​នេះ​ផងដែរ​​អ្នកកា​​សែត​មួយ​ក្រុម​បាន​នាំ​គ្នា​ចុះ​មកយក​ព័ត៌មាននិង​​ថត​យក​រូប​ភាព​ស្រាប់ តែ​ត្រូវ​មន្រ្តី​រដ្ឋបានព្រៃ​ឈើ​ម្នាក់​ចេញ​មកអន្តរាគមន៏​ហើយ​បាន​​​​ជេរ​ប្រ​មាថមក​លើ​អ្នក​កាសែត​ និង​ទាញ​យក​កាត​សំរាប់សំគាល់​ខ្លួន​ទៀតផង​ ​​​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ជួយ​សម្រួល​និង​យក​កាត​សំគាល់​ខ្លួន​មក​ឱ្យ​អ្នក​កាសែត​វិញ​។ ការ​ចុះ​អន្តរាគមន៏​ របស់​មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​​ហាក់​ដូច​ជា​ពុំ​មាន​វិធាន​ការ​​ចាប់​ខ្លួន​អ្នក​បើក​រថយន្ត​ដឹក​ឈើ​ក្រញូង​ទេ​រហូត​បណ្តោយ​ឱ្យ​អ្នក​បើក​រថយន្ត​ដឹក​ឈើក្រញូង​រត់រួច​ ខណះ​មាន​បុរស​ម្នាក់​ដែល​អម​ដោយ​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ចេញ​មុខ​កាង​ឱ្យ​រថយន្ត​ដឹកឈើ​គ្រញូង​។ អ្នក​កាសែត​ព្យាយាម​ធ្វើ​ការសាក​សួរ​​ មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើទាក់ទង​ករណី​នេះ​ តែ​មន្ត្រី​រដ្ឋបាល​ឆ្លើយ​ថា​មិនដឹង​រហូត ។មិន​តែ​ប៉ុណ្ណោះ បុរស​ម្នាក់​ដែល​ចេញ​មុខ​កាង​រថយន្តដឹកឈើនេះ​បានគម្រាម​វ៉ៃអ្នក​ការសែត​មិនដឹង​ថា​បុរស​ម្នាក់នេះ​​អាង​អ្វី​ទេ​បាន​ប្រើ​ពាក្យ​ប្រមាថ​មក​លើ​អ្នក​កាសែត​បែប​នេះ។

តៃកុង​បើក​រថយន្ត​ដឹកទឹកកក​​ដែលផ្ទុក​ឈើក្រញូង​ នោះ​បាន​ប្រាប់អ្នកយក​ព័ត៌​មុន​ពេល​គេច​​ខ្លួន​ថា រូបគេ​មាន​ឈ្មោះ​ហេង វិត​អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​គគី ឃុំដីឥត ស្រុកកៀនស្វាយ ខេត្ត​កណ្តាល​។រូប​គេ​មានមុខ​របរបើក​រថយន្ត​ដឹក​​ឈើ​ឱ្យ​គេ​យូរ​ហើយ​ ដោយ​ឆ្លង​កាត់​ការ​ដឹក​ជញ្ជូនឈើនេះ​​៤០លើកហើយ​ទើបតែ​បែកការថ្ងៃ​នេះដោយជួបគ្រោះថ្នាក់ចរាចរណ៏ ។

គួរបញ្ជាក់ផងដែរថា រថយន្ត​ដឹក​ឈើ​ក្រញូង​នោះ​មិនដឹង​ថា​ត្រូវ​មន្រ្តី​រដ្ឋ​បាលព្រៃឈើ​​យក​ទៅរក្សាទុក​ឬ ក៏​ត្រូវ​ក្រុមឈ្មួញ​ដែល​កាងឈើនោះ​​​រំដោះ​យក​រថយន្តដឹក​​ឈើ​នោះ​ទៅ​បាត់​ឬយ៉ាងណា​ទេ ។បើតាមប្រជាពលរដ្ឋ​ដែលរស់នៅ​តាម​ផ្លូវ​ជាតិលេខ​៥​នៅ​ម្តុំចំណុច​កើតហេតុ​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ថា ក្នុង​មួយ​យប់ៗ មាន​រថយន្តដឹក​ឈើ​ប្រណិត​​រាប់​សិបគ្រឿង​បើក​ឆ្លង​កាត់​ទីនេះ​ប៉ុន្តែមិនដែលឃើញ​សមត្ថកិច្ច​ណា​បង្រ្កាប​ឡើយ​​ ដែលមើលទៅហាក់បីដូចជាសមត្ថកិច្ច ត្រូវ​ថ្នាំ​សណ្តំ​ក្រុមឈ្មួញ​អស់ហើយ ។