ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តម៉ាក​KIAបើក​បុក​រឺុម៉ក​ម៉ូតូ​កង់​បី​របួស​ធ្ងន់​ម្នាក់ស្រាល​០២​នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រឺុ​ម៉ក​ម៉ូតូ​កង់​បី​ជិះ​ដោយ​មនុស្ស​ប្រុស​០៤​នាក់​ត្រូវ​បាន​រថយន្ត​ម៉ាក​KAI បុក​ពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រឺុម៉ក​ម៉ូតូ​ក្រ​ឡាប់​ផ្ងាជើង រង​របួស​ធ្ងន់​ម្នាក់​និង​របួស​ស្រាល​០២​នាក់ ។​ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៩​និង​៥០​នាទីយប់​ថ្ងៃ ទី​២៨ មេសា ២០១៤ ចំណុច​មុខ​វត្ត​សុ​ភា​ឃួនតាម​មហាវិថី​សហពន្ធ័រុស្ស៊ី ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ

រាជធានីភ្នំពេញ ៖ រឺុ​ម៉ក​ម៉ូតូ​កង់​បី​ជិះ​ដោយ​មនុស្ស​ប្រុស​០៤​នាក់​ត្រូវ​បាន​រថយន្ត​ម៉ាក​KAI បុក​ពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រឺុម៉ក​ម៉ូតូ​ក្រ​ឡាប់​ផ្ងាជើង រង​របួស​ធ្ងន់​ម្នាក់​និង​របួស​ស្រាល​០២​នាក់ ។​ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៩​និង​៥០​នាទីយប់​ថ្ងៃ ទី​២៨ មេសា ២០១៤  ចំណុច​មុខ​វត្ត​សុ​ភា​ឃួនតាម​មហាវិថី​សហពន្ធ័រុស្ស៊ី ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពើធិ៍​សែន​ជ័យ ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រឺុ​ម៉ក​ម៉ូតូ​កង់​បី ជិះ​ដោយ​មនុស្ស​ប្រុស​០៤​នាក់ តាម​មហា​វិថីសហពន្ធរុស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុចកើត​ហេតុ​ក៏​មាន​រថយន្ត​ម៉ាក KIA ពណ៌​ស ពាក់ស្លាក​លេ​ខ​ភ្នំពេញ 2R-3258 ជិះ​ស្រប​ទិសគ្នា ក្នុង​បំណង​ទៅ​ទិញ​ត្រី​នៅ​យឿ​គីឡូម៉ែត្រ​លេខ​៩ ខណ្ឌឬស្សី​កែវ យក​មក​លក់​នៅ​ខេត្ត​កំពង់ស្ពឺបាន​មក​បុក​ពី​ក្រោយ​​ពេញ​ទំហឹង ខណះ​រឺុម៉ក​ម៉ូតូកង់បី​ឈប់ចត​នៅ​ចិញ្ចើម​ថ្នល់​ឱ្យ​ប្អូនប្រុសចុះបត់ជើងតូច​ បណ្តាល​ឱ្យ​រឺុម៉ក​ម៉ូតូ​កង់បី​ក្រឡាប់​​ របូស​ធ្ងន់ម្នាក់ ស្រាល​០២នាក់ ។

ក្រោយ​ពេលកើត​ហេតុ​ជនរងគ្រោះ​ត្រូវបានគេយក​ទៅសង្រ្គោះនៅ​មន្ទីរ​ពេទ្យ​ព្រះកុសមះ ហើយ​ភាគី​ខាង​រថយន្តបង្ក និង​រឺុម៉ក​ម៉ូតូ​ចុះមក​សម្រួលគ្នា ។