ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​គ្រោង​​បង្កើត​សារ​មន្ទីរ​អាវ​ទ្រនាប់

11 ឆ្នាំ មុន

បុរស​ជន​ជាតិ​ចិន​​​ម្នាក់​មាន​គម្រោង​បើក​​សារ​មន្ទីរ​​អាវ​ទ្រនាប់​​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​​របស់​ខ្លួន​​ ក្រោយ​ពី​សន្សំ​ទុក​អាវ​ទ្រនាប់​​ស្ត្រី​បាន​ចំនួន​៥.០០០​អាវ ក្នុង​រយៈ​ពេល​ជាង​​២​ទស​វត្ស​​កន្លង​មក​ ។លោក​ឆើន ឈីង​ស៊ូ អាយុ​៤៥​ឆ្នាំ ជា​អ្នក​គ្រប់​គ្រង​អាវ​ទ្រនាប់​​ទាំង​នោះ​បញ្ជាក់​ថា​ ​លោក​មិន​មែន​ជា​មនុស្ស​​សរសៃ​ប្រសាទ​​ ដើរ​លួច​អាវ​ទ្រនាប់​​របស់​ស្ត្រី​​ដូច​ជន​មួយ​ចំនួន​ដែល​សារ​ព័ត៌​មាន​ផ្សាយ​កន្លង​មក​

​បុរស​ជន​ជាតិ​ចិន​​​ម្នាក់​មាន​គម្រោង​បើក​​សារ​មន្ទីរ​​អាវ​ទ្រនាប់​​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​​របស់​ខ្លួន​​ ក្រោយ​ពី​សន្សំ​ទុក​អាវ​ទ្រនាប់​​ស្ត្រី​បាន​ចំនួន​៥.០០០​អាវ ក្នុង​រយៈ​ពេល​ជាង​​២​ទស​វត្ស​​កន្លង​មក​ ។លោក​ឆើន ឈីង​ស៊ូ អាយុ​៤៥​ឆ្នាំ ជា​អ្នក​គ្រប់​គ្រង​អាវ​ទ្រនាប់​​ទាំង​នោះ​បញ្ជាក់​ថា​ ​លោក​មិន​មែន​ជា​មនុស្ស​​សរសៃ​ប្រសាទ​​ ដើរ​លួច​អាវ​ទ្រនាប់​​របស់​ស្ត្រី​​ដូច​ជន​មួយ​ចំនួន​ដែល​សារ​ព័ត៌​មាន​ផ្សាយ​កន្លង​មក​ទេ​ ប៉ុន្តែ​រូប​​លោក​ចង់​សិក្សា​ស្រាវ​ជ្រាវ​ទាក់​ទង​នឹង​​​ជំងឺ​​មហារ​ីក​សុដន់​ ។

នៅ​ពេល​​លោក ឆើន ឈីង​ស៊ូ​ ពន្យល់​​ដល់​ស្ត្រី​​ស្តី​ពី​គោល​គំនិត​​បង្កើត​សារ​មន្ទីរ​​អាវ​ទ្រនាប់​​ មាន​អ្នក​បរិច្ចាគ​អាវ​ទ្រនាប់​ជា​ហូរ​ហែ​​​ ភាគ​ច្រើន​​ជា​​និស្សិត​ស្រី ។លោកឆើន ឈីង​ស៊ូ បញ្ជាក់​ថា​ «ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ និង​លះ​បង់​ពេលវេលា​​លើ​ការងារ​​សុខ​ភាព​ស្ត្រី​​​​ជា​ចម្បង​ ។ សម្រាប់​សារ​មន្ទីរ​​ដែល​បង្កើត​ឡើង​​ គឺ​ជា​ប្រភព​ផ្តល់​ការ​សិក្សា​​ផ្នែក​​សុដន់​របស់​ស្ត្រី​ ។

មហា​ជន​ទូទៅ​យល់​ថា​​ ជា​រឿង​ចម្លែក​ ប៉ុន្តែ​​ខ្ញុំ​គិត​ថា​ វា​មិន​ចម្លែក​ទេ​ និង​នៅ​មុន​ពេល​​បើក​ជា​ផ្លូវ​ការ​​​ ខ្ញុំ​ត្រូវ​ការ​អាវ​ទ្រនាប់​​ឱ្យ​បាន​ច្រើន​​ជាង​​នេះ​​ទ្វេ​ដង​» ។គោល​គំនិត​​ដ៏​លេច​ធ្លោ​របស់​លោក​ឆើន ​ឈីង​ស៊ូ ត្រូវ​អាជ្ញាធរ​ខេត្ត​ហៃ​ឡាំ​​គាំទ្រ ហើយ​កំពុង​ពិចារ​ណា​​​​ផ្តល់​បន្ទប់​សាលា​ខេត្ត​មួយ​ឱ្យ​បង្កើត​ជា​សារ​មន្ទីរ​​អាវ​ទ្រនាប់​ ៕