ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពីន​ និង​អាមេ​រិក​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​យោធា​ថ្មី​

11 ឆ្នាំ មុន

ប៉ុន្មាន​ម៉ោង​មុន​ការ​ទៅ​ដល់​ក្រុង​មា៉​នីល​របស់​ប្រធា​នា​ធិបតី​អាមេរិក​ លោក​បារ៉ាក់​ អូ​បា​ម៉ា ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​ហ្វ៊ី​លី​ពីន​ សហ​រដ្ឋ​អាមេរិក​ និង​ហ្វ៊ី​លី​ពីន​ បាន​ចុះ​ហត្ថ​លេខា​ កាល​ពី​ថ្ងៃ​ទី​២៨ មេសា លើ​សន្ធិ​សញ្ញា​យោ​ធា​ថ្មី​មួយ​ដែល​អនុ​ញ្ញាត​ឱ្យ​មាន​វត្ត​មាន​យោ​ធា​អាមេ​រិក​កាន់​តែ​ច្រើន​ឡើង​នៅ​ប្រទេស​នោះ​ ។

កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​​ខាង​កិច្ច​ការ​ពារ​កាន់​តែ​ខ្លាំង​ឡើង​ហៅ​កាត់​ថា​ EDCA នោះ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​រវាង​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ហ្វ៊ីលី​ពីន​ លោក​ VOLTAIRE GAZMIN និង​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​​ក្រុង​មា៉​នីល​ លោក​ PHILIP GOLDBERG ។
កិច្ច​ព្រម​ព្រៀង​ EDCA ត្រូវ​បាន​ចុះ​​ហត្ថ​លេខា​ក្រោយ​ការ​ចរចាគ្នា​រយៈ​ពេល​ជិត​២​ឆ្នាំ​រវាង​ប្រទេស​ទាំង​២​ ។

លោក​បារា៉ក់​ អូ​បា​មា៉​ ក្រោយ​បំពេញ​ទស្សន​កិច្ច​​រយៈ​ពេល​២​ថ្ងៃ​នៅ​ហ្វ៊ី​លី​ពីន​ ត្រូវ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​អាសីុ​ដែល​សំដៅ​ធានា​ដល់​បណ្តា​សម្ព័ន្ធ​មិត្ត​ពី​ការ​គាំ​ទ្រ​​របស់​សហ​រដ្ឋ​អាមេ​រិក​ក្នុង​តំបន់​ប្រឈម​មុខ​នឹង​ជម្លោះ​ដែន​ដី​ពិសេស​ជា​មួយ​ចិន​ ។
កិច្ច​ព្រម​ព្រៀង​ការ​ពារ​ថ្មី​អនុ​ញ្ញាត​ឱ្យ​មាន​វត្ត​មាន​យោ​ធា​អាមេរ​ិក​​កាន់​តែ​ច្រើន​នៅ​ហ្វ៊ី​លី​ពីន​ ។ កិច្ច​ព្រម​ព្រៀង​នោះ​បំពេញ​បន្ថែម​សន្ធិ​សញ្ញា​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ចុះ​ហត្ថ​លេខា​រវាង​ប្រទេស​ទាំង​២​ កាល​ពី​ឆ្នាំ​១៩៥១​ ក្នុង​ករណី​មាន​ការ​ឈ្លាន​ពាន​ខាង​​យោ​ធា​ ។ កិច្ច​ព្រម​ព្រៀង​នឹង​អនុ​ញ្ញាត​ឱ្យ​កង​ទ័ព​ កង​យន្ត​ហោះ​ និង​កង​​នាវា​ចម្បាំង​អាមេ​រិក​ស្ថិត​​នៅ​បណ្តោះ​អាសន្ត​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពីន​ជា​កន្លែង​ដែល​មូ​ល​ដ្ឋាន​យោ​ធា​អាមេរិក​ចុង​ក្រោយ​ទាំង​ឡាយ​ ត្រូវ​​បិទ​កាល​ពី​ឆ្នាំ​១៩៩២ ៕