អ្នកគាំទ្រប្រធានាធិបតីអេហ្សុីបត្រូវផ្ដួលរំលំ លោកម៉ូហាម៉េដម័រស៊ី ជិត៧០០នាក់ ក្នុងនោះមានមេដឹកនាំកំពូលរបស់ក្រុមបងប្អូនអ៊ិស្លាមត្រូវនាំមកកាត់ទោសនាថ្ងៃទី២៨ មេសា នៅមុខតុលាការមួយដែលធ្លាប់កាត់ទោសប្រហារជីវិតរួចហើយនូវមនុស្សរបស់លោកម័រស៊ីជាង៥០០នាក់ ។
ត្រូវកាត់ទោសពីបទបង្កអំពើហិង្សាជនជាប់ចោទ៦៨៣នាក់ ទទួលការកាត់ទោសប្រហារជីវិតក្នុងបរិយាកាសតានតឹងមួយនៅអេហ្សុីប ដែលកំពុងមានយុទ្ធនាការបង្ក្រាបពួកអ៊ិស្លាមនិយម ។ សាលក្រមកាត់ទោសនាថ្ងៃទី២៨ មេសា នោះប្រកាសនៅទីក្រុងមីនយ៉ា ភាគកណ្ដាលប្រទេសដោយចៅក្រមដដែលធ្លាប់ប្រកាសកាលពីថ្ងៃទី២៤ មីនា ពីទោសប្រហារជីវិត ពួកអ៊ិស្លាមនិយម៥២៩នាក់ ក្រោយសវនាការតែម្ដងគត់ ដែលនោះជាសាលក្រមមួយពុំធ្លាប់មានពីមុនមកក្នុងប្រវត្ដិសាស្រ្ដ ដែលទទួលការថ្កោលទោសដោយសហគមន៍អន្ដរជាតិ ។
ឥឡូវ ជនជាប់ចោទ៦៨៣នាក់ទៀតត្រូវទទួលវាសនាដូចគ្នានេះ ពីបទបង្កអំពើហិង្សាកាលពីថ្ងៃទី១៤ សីហា ២០១៣ ។ ថ្ងៃនោះជាទិវាយ៉ាងបង្ហូរឈាមនៃប្រវត្ដិសាស្រ្ដអេហ្សុីប ។ ប៉ូលិសនិងកងទាហានបានបំបែកទីតាំងប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មគាំទ្រលោកម័រស៊ី២កន្លែងនៅទីក្រុងគែរ បណ្ដាលឱ្យមនុស្សស្លាប់ដល់ទៅ៧០០នាក់ ។
ចែករំលែកព័តមាននេះ