ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កួច​កំបុត​ត្បូង​នៅ​អាមេ​រិក​ស្លា.ប់​10​នាក់​

11 ឆ្នាំ មុន

ខ្យល់​កួច​កំបុត​ត្បូង​នានា​ដែល​វាយ​ប្រហារ​លើ​ភាគ​ខាង​ត្បូង​ និង​ភាគ​និរតី​សហ​រដ្ឋ​អាមេ​រិក​ បណ្តាល​ឱ្យ​មនុស្ស​​ស្លា.ប់​យ៉ាង​តិច​១០​នាក់​ ។ នេះ​ជា​ការ​គូស​បញ្ជាក់​ កាល​ពី​យប់​ថ្ងៃ​ទី​២៧​ មេសា របស់​អាជ្ញា​ធរ​រដ្ឋ​អូ​ក្លា​ហូ​មា៉​ ​និង​រដ្ឋ​អាកាន់​ សាស់ ។ ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​រដ្ឋ​អាកាន់​ សាស់​ រៀប​រាប់​ពី​មនុស្ស​ស្លា.ប់​៨​នាក់​ ហើយ​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​រដ្ឋ​អូ​ក្លា​ហូ​មា៉​ ប្រកាស​ថា មនុស្ស​​យ៉ាង​តិច​២​នាក់​ត្រូវ​

ខ្យល់​កួច​កំបុត​ត្បូង​នានា​ដែល​វាយ​ប្រហារ​លើ​ភាគ​ខាង​ត្បូង​ និង​ភាគ​និរតី​សហ​រដ្ឋ​អាមេ​រិក​ បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​យ៉ាង​តិច​១០​នាក់​ ។ នេះ​ជា​ការ​គូស​បញ្ជាក់​ កាល​ពី​យប់​ថ្ងៃ​ទី​២៧​ មេសា របស់​អាជ្ញា​ធរ​រដ្ឋ​អូ​ក្លា​ហូ​មា៉​ ​និង​រដ្ឋ​អាកាន់​  សាស់ ។ ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​រដ្ឋ​អាកាន់​ សាស់​ រៀប​រាប់​ពី​មនុស្ស​ស្លាប់​៨​នាក់​ ហើយ​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​រដ្ឋ​អូ​ក្លា​ហូ​មា៉​ ប្រកាស​ថា មនុស្ស​​យ៉ាង​តិច​២​នាក់​ត្រូវ​ស្លាប់​ ។

ភ្នាក់​ងារ​ឧតុ​និយម​​ព្រមាន​ថា នឹង​មាន​ខ្យល់​កួច​កំបុត​ត្បូង​ថ្មី​ៗ​ទៀត​។ ថ្លែង​តាម​ទូរ​ទស្សន៍​ CNN លោក​ JAMES FIRESTONE អភិ​បាល​ក្រុង​ VELONIA រដ្ឋ​អាកាន់​សាស់​ និយាយ​ថា ពេល​នេះ​មាន​ភាព​ច្របូ​កច្របល់​បំផុត​ ។ ភាគ​កណ្តាល​ក្រុង​​ហាក់​ដូច​ជា​រង​ការ​បំផ្លាញ​​ទាំង​ស្រុង​ ។ នៅ​សល់​អគារ​ខ្លះ​ប៉ុណ្ណោះ​មិន​រលំ​បាក់​ រួច​បំពង់​បង្ហូរ​ឧស្ម័ន​ និង​បំពង់​ទឹក​ប្រើ​ប្រាស់​លែង​កើត​ ។ យើង​មាន​អ្នក​រង​គ្រោះ​ច្រើន​ណាស់​ ។

បណ្តា​រូប​ភាព​របស់​ទូរ​ទស្សន៍​ បង្ហាញ​ពី​​រថយ​ន្ត​ទាំង​ឡាយ​ដែល​ត្រូវ​ប៉ើង​ ផ្ទះ​ទាំង​ឡាយ​បែក​កញ្ចក់​អស់​ហើយ​ផ្ទះ​ជា​ច្រើន​ក្លាយ​ទៅជា​គំនរ​កម្ទេច​កម្ទី ។ នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ាខ្យល់​កួច​កំបុត​ត្បូង​វាយ​ប្រហារ​លើ​ទី​ក្រុង​ QUAPAW ។ នៅ​ទី​នោះ​ផ្ទះ​ និង​អគារ​ជា​ច្រើន​រង​ការ​បំផ្លាញ​ ៕