ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា​​​ឥណ្ឌា​​ម្នាក់​​អះ​អាង​ថា​​អាយុ​179​ឆ្នាំ មាន​ការ​ចាប់​អារម្មណ៍​​ពេញ​ពិភព​លោក​​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​​ កាល​ពី​ថ្ងៃ​ទី​២៧ មេសា ២០១៤​ ផ្សាយ​ថា​ លោកតា ម៉ូហាច​ឆាតា​ មូ​រ៉ាសុី​ ជន​ជាតិ​ឥណ្ឌា​​ រស់​នៅ​ទី​ក្រុង​​ផារ៉ាន​ស៊ី​ ជាប់​ទន្លេ​​គង្គា រដ្ឋ​ឧត្តរ​ប្រទេស​ បាន​​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​ទូទាំង​ពិភព​លោក​ ក្រោយ​ពី​គាត់​អះ​អាង​ថា ​គិត​ត្រឹម​ឆ្នាំ​២០១៤​នេះ​ គាត់​មាន​អាយុ​១៧៩​ឆ្នាំ ។ គាត់​ធានា​ថា គាត់​មាន​ឯក​សារ​សម្រាប់​បញ្ជាក់​ពី​ការ​ណ៍​ពិត ។ប្រសិនបើ​លោក​តា​រូប​នោះ​មាន​​អាយុ​១៧៩

​​សារ​ព័ត៌​មាន​បរទេស​​ កាល​ពី​ថ្ងៃ​ទី​២៧ មេសា ២០១៤​ ផ្សាយ​ថា​ លោកតា ម៉ូហាច​ឆាតា​ មូ​រ៉ាសុី​ ជន​ជាតិ​ឥណ្ឌា​​ រស់​នៅ​ទី​ក្រុង​​ផារ៉ាន​ស៊ី​ ជាប់​ទន្លេ​​គង្គា រដ្ឋ​ឧត្តរ​ប្រទេស​ បាន​​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​ទូទាំង​ពិភព​លោក​ ក្រោយ​ពី​គាត់​អះ​អាង​ថា ​គិត​ត្រឹម​ឆ្នាំ​២០១៤​នេះ​ គាត់​មាន​អាយុ​១៧៩​ឆ្នាំ ។ គាត់​ធានា​ថា គាត់​មាន​ឯក​សារ​សម្រាប់​បញ្ជាក់​ពី​ការ​ណ៍​ពិត ។ប្រសិនបើ​លោក​តា​រូប​នោះ​មាន​​អាយុ​១៧៩​ឆ្នាំ​មែន គឺ​គាត់​​ក្លាយ​ជា​មនុស្ស​​មាន​អាយុ​វែង​បំផុត​​នៅ​លើ​ពិភព​លោក​ ហើយ​គ្មាន​​អ្នក​ណា​អាច​​ប្រៀប​ធៀប​ជាមួយ​គាត់​បាន​ទេ​ ។

លោក​តា មូរ៉ាសុី​ មាន​ប្រសាសន៍​ថា គាត់​កើត​នៅ​ថ្ងៃ​ទី​៦ មករា​ ឆ្នាំ​១៨៣៥ នៅ​ក្រុង​បាំង​ហ្គាល័រ​​ ភាគ​ខាង​កើត​​ឆៀង​ខាង​ត្បូង​ប្រទេស​ ប៉ុន្តែ​​ក្រោយ​មក​ផ្លាស់​ទៅ​រស់​នៅ​​ក្រុង​ផារ៉ាន​ស៊ី នៅ​ក្នុង​ឆ្នាំ​១៩០៣​ ។ គាត់​ប្រកប​​របរ​​ជា​ជាង​ដេរ​ស្បែក​ជើង​នៅ​ឆ្នាំ​១៩៥៧​ និង​បាន​ផ្អាក​​អាជីព​នេះ​ក្នុង​ពេល​មាន​អាយុ​១២២​ឆ្នាំ ។លោក​តា​មូរ៉ា​ស៊ី អះ​អាងថា គាត់​មាន​ឯក​សារ​​ធ្វើ​ជា​ភស្តុតាង​​បញ្ជាក់​ពី​អាយុ និង​ឧប​ករណ៍​ផ្សេងៗ​ទៀត​​ទុក​ជា​តឹក​តាង​ ។​ ​ទន្ទឹម​មាន​​អាយុវែង លោកតា​រូប​នេះ​ឱ្យ​ដឹង​ថា​ ក្នុង​មួយ​ជីវិត​របស់​គាត់​​មិន​ធ្លាប់​​មាន​ជំងឺ​​ធ្ងន់​​រហូត​​ចូល​សម្រាក​​ព្យាបាល​​ក្នុង​មន្ទីរ​ពេទ្យ​​ទេ ៕