ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ អាល់​ស៊ីស៊ី​​ អំពាវ​នាវ​ឱ្យ​ចូល​រួម​បោះ​ឆ្នោត​ប្រធានា​ធិប​តី​អេហ្ស៊ីប​​​ឱ្យ​ច្រើន​​កុះ​ករ​

11 ឆ្នាំ មុន

អតីត​ប្រមុខ​កង​ទ័ព​អេហ្ស៊ីប​ សេនា​ប្រមុខ​ ​អាប់​ដែល​​ ហ្វាតាហ៍​ អាល់​ស៊ីស៊ី​​ កាល​ពី​ថ្ងៃ​ទី​​២៧​ មេសា បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​អេហ្ស៊ីប​​​​ឱ្យ​ចូល​​រួម​បោះ​ឆ្នោត​ប្រធានា​ធិប​តី​​ឱ្យ​បាន​ច្រើន​កុះ​ករ​ ។ ក្នុង​ការ​បោះ​ឆ្នោត​​នា​ថ្ងៃ​ទី​២៦ និង​២៧ ឧសភា ខា​ង​មុខ​ លោក អាល់​​ស៊ីស៊ី ជា​អ្នក​សង្ឃឹម​ឈ្នះ ។

អតីត​ប្រមុខ​កង​ទ័ព​អេហ្ស៊ីប​ សេនា​ប្រមុខ​ ​អាប់​ដែល​​ ហ្វាតាហ៍​ អាល់​ស៊ីស៊ី​​ កាល​ពី​ថ្ងៃ​ទី​​២៧​ មេសា បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​អេហ្ស៊ីប​​​​ឱ្យ​ចូល​​រួម​បោះ​ឆ្នោត​ប្រធានា​ធិប​តី​​ឱ្យ​បាន​ច្រើន​កុះ​ករ​ ។ ក្នុង​ការ​បោះ​ឆ្នោត​​នា​ថ្ងៃ​ទី​២៦ និង​២៧ ឧសភា ខា​ង​មុខ​ លោក អាល់​​ស៊ីស៊ី ជា​អ្នក​សង្ឃឹម​ឈ្នះ ។

​លោក អាល់​ស៊ីស៊ី ប្រឈម​​មុខ​នឹង​​គូ​ប្រជែង​​តែ​ម្នាក់​គត់​​ គឺ​បេក្ខ​ជន​​ឆ្វេង​និយម​​​ លោក ហាម​ឌីន​ សាប​ប៉ាហុី ក្នុង​ការ​បោះ​ឆ្នោត​ ដែល​ក្រុម​​បង​ប្អូន​​​អ៊ិស្លាម​​​ ជា​ចលនា​​​របស់​ប្រធានា​ធិប​តី​​ត្រូវ​ផ្តួល​រំលំ​​ លោក ម៉ូ​ហាម៉េដ​ ម័រ​ស៊ី​ និង​ក្រុម​អ៊ិស្លាម​និយម​​​ឯ​ទៀតៗ​សម្រច​ធ្វើ​ពហិការ​ ។

ចាប់​តាំង​ពី​ការ​ទម្លាក់​លោក ម័រ​ស៊ី​ ដោយ​​កង​ទ័ព​​ពី​ថ្ងៃ​ទី​​៣ កក្កដា​ ឆ្នាំ​២០១៣​ មក ការ​បង្ក្រាប​​ពួក​អ៊ិស្លាម​និយម​​ បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​​ជាង​១៤០០​នាក់ ហើយ​មនុស្ស​​ដល់​ទៅ​ប្រមាណ​ជា​១៥.០០០​នាក់ ត្រូវ​ចាប់​ខ្លួន​ ។ ក្នុង​ចំណោម​​អ្នក​ត្រូវ​ចាប់​ខ្លួន​​ទាំង​នោះ​​ជា​ច្រើន​រយ​នាក់​ ត្រូវ​នាំ​មក​កាត់​ទោស​​នៅ​មុខ​ត​ុលាការ​​​ រួម​ទាំង​លោក​ម័រ​ស៊ី​ ក៏​ដូច​ជា​​មេដឹក​នាំ​​ភាគ​ច្រើន​របស់​​ក្រុម​បង​ប្អូន​អ៊ិស្លាម​​ដែល​អាជ្ញាធរ​ចាត់​ទុក​ជា​ពួក​ភេរវ​ករ​ ។

លោក អាល់​ស៊ីស៊ី អំពាវ​នាវ​ឱ្យ​ចូល​រួម​​ឱ្យ​បាន​ច្រើន​​ពុំ​​ធ្លាប់​មាន​ពី​មុន​មក ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិប​តី​ នា​ពេល​ខាង​មុខ​ ពុំសំខាន់​ថា​នរណា​​ជា​អ្នក​ឈ្នះ​ឡើយ ។ អតីត​​ប្រមុខ​យោធា​​រូប​នេះ​ដែល​សន្យា​​​ជំរុញ​​សេដ្ឋ​កិច្ច​ និង​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​ក្នុង​ប្រទេស​​ដែល​ជួប​ចលា​ចល​​​ ចាប់​តាំង​ពី​ការ​ផ្តួល​រំលំ​​លោក​​ហូស្នី មូបារ៉ាក់​ កាល​ពី​ខែ​​កុម្ភៈ​ ឆ្នាំ​២០១១​មក បាន​ចោទ​ប្រកាន់​លទ្ធិ​ជ្រុល​និយម​ខាង​សាសនា​ថា​​ធ្វើ​​ឱ្យ​ទេស​ចរណ៍​​​ជា​ផ្នែក​​គន្លឹះ​​នៃ​សេដ្ឋ​កិច្ច​​ធ្លាក់​ចុះ​ ។ លោក​និយាយ​ថា​ ផ្នែក​​​ទេស​ចរណ៍​រង​ការ​ប៉ះ​ពាល់​​មិន​ឈប់​​ឈរ​រយៈ​ពេល​៥០​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​សារ​សុន្ទរកថា​​សាសនា​មួយ ដែល​ពុំ​មាន​ទំនាក់​ទំនង​​ជាមួយ​​ការ​វិវត្តន៍ និង​ការ​អនុគ្រោះ​នៃ​សម័យ​កាល​ ។ បណ្តា​ក្រុម​អ៊ិស្លាម​និយម​​ប្រដាប់​អាវុធ​ បាន​សម្លាប់​​​អ្នក​ទេស​ចរ​ជា​​ច្រើន​សិប​នាក់​​ ដោយ​សារ​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​នានា​នៅ​អេហ្ស៊ីប​ កាល​ពី​ទស​វត្ស​ឆ្នាំ​១៩៨០​ និង​១៩៩០​ ។

កាល​ពី​ខែ​កុម្ភៈ​ កន្លង​មក​នេះ​​​ ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​៣​នាក់​ ត្រូវ​ស្លាប់​ក្នុង​​ការ​វាយ​ប្រហារ​អត្ត​ឃាត​​មួយ​​ ជា​ស្នា​ដៃ​របស់​ក្រុម​ជីហាដ​មួយ ដែល​និយាយ​ថា​​ជា​ការ​តប​ត​​ចំពោះ​ការ​បង្ក្រាប​ប្រឆាំង​ពួក​អ៊ិស្លាម​និយម​ ហើយ​អះ​​អាង​ថា​ ក្រុម​គេ​នឹង​វាយ​ប្រហារ​លើ​បណ្តា​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច ។ ចាប់​តាំង​​ពី​ការ​ទម្លាក់​​លោក​ម័រ​ស៊ី​​ មក មាន​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ជា​បន្ត​បន្ទាប់​ ​សម្លាប់​ប៉ូលិស​​និង​ទាហាន​ជិត​​៥០០​នាក់​ ។

ចំណែក​​ស្ថាន​ភាព​សេដ្ឋ​កិច្ច​វិញ​ជា​ឧប​សគ្គ​យ៉ាង​ធំ​បំផុត​​​មួយ ចំពោះ​​សង្គម​ ហើយ​​នាំ​ឱ្យ​មាន​បញ្ហា​ឯ​ទៀត​ៗ​ទាក់​ទិន​នឹង​ស្ថិរ​ភាព​​ប្រទេស​ ។លោក​សុី​សីុ អះ​អាង​ថា​ ការ​កែ​លម្អ​ប្រព័ន្ធ​សន្តិ​សុខ​ត្រូវ​ការ​ធន​ធាន​សេដ្ឋ​កិច្ច​​​ដ៏​ច្រើន​ ។ សេដ្ឋ​កិច្ច​អេហ្ស៊ីប​ស្រុត​ចុះ​​មក​ពី​ការ​ចុះ​​ថយ​នៃ​វិនិយោគ​ និង​ទេស​ច​រណ៍ ៕