ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Lydia Ko ឈ្នះជើង​ឯក​វាយកូន​គោល Swinging Skirts LPGA Classic នៅអាមេរិក

11 ឆ្នាំ មុន

កីឡាការិនី​នូវែល​សេឡង់​ Lydia Ko បាន​ក្លាយ​ជា​ម្ចាស់​ពាន​​​កម្ម​វិធី​ Swinging Skirts LPGA Classic ខណៈ​កាល​ពី​ថ្ងៃអាទិត្យ​​ ទី២៧​មេសា​ នាង​បាន​បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​​ជា​មួយ​​​​ពិន្ទុ​៣អាន់​ឌ័រ ប៉ា​៦៩​ ​​។ ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​១​លាន​និង៧០​​​ម៉ឺន​ដុល្លារ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លានវាយ​កូន​គោល​​ Lake Merced Golf Club ទី​ក្រុង San Francisco រដ្ឋ​កា​លី​ហ្វ័រ​

កីឡាការិនី​នូវែល​សេឡង់​ Lydia Ko បាន​ក្លាយ​ជា​ម្ចាស់​ពាន​​​កម្ម​វិធី​ Swinging Skirts LPGA Classic ខណៈ​កាល​ពី​ថ្ងៃអាទិត្យ​​ ទី២៧​មេសា​ នាង​បាន​បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​​ជា​មួយ​​​​ពិន្ទុ​៣អាន់​ឌ័រ ប៉ា​៦៩​ ​​។ ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​១​លាន​និង៧០​​​ម៉ឺន​ដុល្លារ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លានវាយ​កូន​គោល​​ Lake Merced Golf Club ទី​ក្រុង San Francisco រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា​ ​សហ​រដ្ឋអា​មេ​រិក ។​

ជា​មួយ​នឹង​ការ​សម្រេច​បាន​ពិន្ទុ​​បឺឌី​​នៅ​ឡូ​ចុង​ក្រោយ​ក្នុង​​​ជុំ​ផ្តាច់​ព្រ័ត្រ​នាំ​ឱ្យកីឡាការិនី​វ័យ​១៧​ឆ្នាំ​រូបនេះ​​កម្ចាត់​បាន​គូ​ប្រ​ជែង​​​របស់​ខ្លួន​ ដែល​ជា​កីឡាការិនី​ម្ចាស់​ផ្ទះ​គឺ​នាង Stacy Lewis ​យក​ឈ្នះ​ពាន​ជើង​ឯក​ជា​មួយ​នឹង​លទ្ធផល​សរុប​ ១២អាន់​ឌ័រ ២៧៦​ ។​​ នេះ​គឺ​ជា​ពាន​ក្រប​ខ័ណ្ឌ LPGA Tour លើក​ទី​៣ក្នុង​អា​ជីព​​របស់​​នាង​ហើយ​ ។ វា​ជា​ជោគជ័យ​​បន្ត​បន្ទាប់​ដែលនឹង​នាំ​ឱ្យ​នាង​ឡើង​ទៅ​គ្រង​តំណែង​លេខ២ ​លើ​លោក​ពោល​គឺ​៣​ថ្ងៃ​បន្ទាប់​ពី​ប្រា​រព្ធខួប​កំណើត​១៧​ឆ្នាំ ​។ ​នាង​បាន​ថ្លែង​ថា​៖«ខ្ញុំ​ត្រូវ​​បាន​ប្រាប់​ថា ត្រូវ​តែ​មាន​ការ​សម្រួល​​អា​រម្មណ៍​ឱ្យ​ស្ងប់​ ។ ក្រោយ​មក​ខ្ញុំ​ក៏​ចាប់​​​មាន​អា​រម្មណ៍​ធម្ម​តា​វិញ ​។ ខ្ញុំ​រីក​រាយ​ដែល​ដណ្តើម​បាន​ពាន​ជើង​ឯក​​កម្ម​វិធី​ប្រ​កួត​នេះ​»។

ជ័យ​ជម្នះ​លើក​នេះ​នាំ​ឱ្យ​នាង​​ទទួល​បាន​​ប្រាក់​រង្វាន់​២៧​ម៉ឺន​​ដុល្លារ​ ខណៈ​នាង Stacy Lewis ដែល​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​២ ​ទទួល​បានជាង១៦ម៉ឺន​៥​​ពាន់​ដុល្លារ ។ ឯនាង​ Jenny Shin ដែល​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​៣​ក្រោយ​ពី​ធ្វើ​បាន​លទ្ធផល​សរុប ១០​អាន់​ឌ័រ ២៧៨ ​ទទួល​បាន​​​ប្រាក់​រង្វាន់​ជាង​១១​ម៉ឺន និង​៩​​ពាន់​ដុល្លារ ៕