ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​សារ៉ាប៉ូវ៉ា​ឈ្នះជើងឯកវាយ​​កូន​បាល់​ Porsche Tennis Grand Prix ​​លើក​​ទី 3

11 ឆ្នាំ មុន

កីឡាការិនី​លំ​ដាប់​ទី​៧​ពិភពលោក​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី ​Porsche Tennis Grand Prix​​ ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​​បាន​បំ​បាក់​​អតីត​កីឡាការិ​នី​លំ​ដាប់​ទី​១ពិ​ភព​លោក​ នាង​អា​ណា អុី​វ៉ា​ណូ​វិច​​​​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ កាល​ពី​ថ្ងៃអា​ទិត្យ​ទី​២៧​មេសា​ ​។ កម្ម​វិធី​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Stuttgart​ ប្រ​ទេស​អា​ល្លឺ​ម៉ង់ ​។ ​

កីឡាការិនី​រុស្ស៊ី​រូបនេះ​បាន​បំ​បាក់​នាង​អុី​វ៉ា​ណូ​វិច​ សញ្ជាតិ​ស៊ែ​ប៊ី​ ក្នុង​លទ្ធផល​ ៣-៦,

​កីឡាការិនី​លំ​ដាប់​ទី​៧​ពិភពលោក​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី ​Porsche Tennis Grand Prix​​ ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​​ពី​​បាន​បំ​បាក់​​អតីត​កីឡាការិ​នី​លំ​ដាប់​ទី​១ពិ​ភព​លោក​ នាង​អា​ណា អុី​វ៉ា​ណូ​វិច​​​​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ កាល​ពី​ថ្ងៃអា​ទិត្យ​ទី​២៧​មេសា​ ​។ កម្ម​វិធី​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Stuttgart​ ប្រ​ទេស​អា​ល្លឺ​ម៉ង់ ​។ ​

កីឡាការិនី​រុស្ស៊ី​រូបនេះ​បាន​បំ​បាក់​នាង​អុី​វ៉ា​ណូ​វិច​ សញ្ជាតិ​ស៊ែ​ប៊ី​ ក្នុង​លទ្ធផល​ ៣-៦, ៦-៤​និង​៦-១ដណ្តើម​បាន​ពាន​ WTA លើក​ទី​៣០​ក្នុង​អា​ជីព​ ។ ដោយ​ឡែក សម្រាប់​តែ​នៅ​អា​ល្លឺ​ម៉ង់​នេះ​វិញ​ជា​ពាន​លើក​ទី​៣​ហើយ ។ គិត​មក​ទល់​នឹង​ពេល​នេះ សារ៉ា​ប៉ូ​វ៉ា​ បាន​ជួប​ប្រ​កួត​​ជា​មួយ​នាង​ អុី​វ៉ា​ណូ​វិច​ចំ​នួន​៩​លើក​ហើយ​ ដោយ​ក្នុង​នោះ​នាង​បាន​យក​ឈ្នះ​ចំ​នួន​៧​លើក ។ ការ​ជួប​គ្នា​៣លើក​ចុង​ក្រោយ​រវាង​ពួក​គេ​គឺ​នៅ​លើ​​តារាង​ដី​ក្រ​ហម​ដូចជា​នៅ​អា​ល្លឺ​ម៉ង់​នេះ ។

​នាង​បាន​ថ្លែង​ថា​៖ «ការប្រ​កួត​នៅ​ថ្ងៃ​​នេះ​ជួប​ការ​លំ​បាកខ្លះ​ៗដែរ ។ លទ្ធផល​កន្លះ​សិត​ដំ​បូង ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​របស់​ខ្ញុំ​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា បន្តិច​ក្រោយ​មក ខ្ញុំ​ក៏​អាច​ស្តារ​ស្ថាន​ការ​ណ៍​បាន ។ ខ្ញុំ​​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឈ្នះ​ជើង​ឯក​នេះ​ជា​ថ្មី​ម្តង​ទៀត​។ វា​ជា​កម្ម​វិធី​ដ៏​ល្អ​មួយ​ដែល​ប្រមូល​ផ្តុំ​ដោយ​កីឡាការិនី​ខ្លាំង​ៗ​» ។ នាង​បាន​បន្ត​ថា៖ «អុី​វ៉ា​ណូ​វិច​ ជា​កីឡា​ការិនី​ជើង​ខ្លាំង​មួយ​រូប​ ។ ដូច្នេះ​អំ​ឡុង​ពេល​ប្រ​កួត ខ្ញុំ​ចាំ​បាច់​ត្រូវ​ចេះ​ប្រើ​ឱ​កាស»។

​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ នៅ​ទី​ក្រុង​ម៉ា​ឌ្រីដ ប្រ​ទេស​អេស្ប៉ាញ​ កីឡាករ​ជប៉ុន Kei Nishikori ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី​ Barcelona Open បន្ទាប់​ពី​បាន​បំ​បាក់​កី​ឡាករ​កូ​ឡុំ​ប៊ី Santiago Giraldo នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​២សិត​ទល់​នឹង​សូន្យ​ គឺ​៦-២​និង​៦-២ ។​​​ សម្រាប់​​ Nishikori​ នេះ​ជា​​ពាន​ជើង​ឯក​សមា​គម ATP Tour លើក​ទី​៥របស់​គេ​ហើយ​ក្នុង​អា​ជីពនិង​ជា​ពានលើ​តារាង​ដី​ក្រ​ហម​​លើក​ដំ​បូង​ ​​​។ ​គេបាន​ថ្លែង​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​មក​ប្រ​កួត​នៅ​ទី​នេះ​ ។ ​វា​ជា​រឿង​រីក​រាយ​ និង​ជា​កិត្តិ​យស​មួយ​ផងដែរ​ដែល​ដណ្តើម​បាន​​ពាន​នៅ​ទី​នេះ» ៕​​​​