ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់យូហ្វាឆេម​ពានលីកសម្រាប់​រាត្រីថ្ងៃអង្គារមាន​1ប្រកួត តើ​ក្រុម Bayern អាច​​រក្សាប្រវត្តិ​សាស្ត្រ ទម្លាក់ Real M បាន​ឬអត់ក្នុងជំនួប​គ្នាជើង​ទី2​?

11 ឆ្នាំ មុន

កា​រ​ប្រកួត​បាល់​​ទាត់​យូហ្វាឆេម​ពានលីក​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​ 2 សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ 1 ប្រកួត​ ។​ តើ​ក្រុម​ Bayern អាច​រក្សា​ប្រវត្ដិ​សាស្រ្ដ​ទម្លាក់​ស្ដេច​ដំរី​ស​ Real M បាន​ឬ​អត់​ ?​​

កា​រ​ប្រកួត​បាល់​​ទាត់​យូហ្វាឆេម​ពានលីក​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​ 2 សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ 1 ប្រកួត​ ។​ តើ​ក្រុម​ Bayern អាច​រក្សា​ប្រវត្ដិ​សាស្រ្ដ​ទម្លាក់​ស្ដេច​ដំរី​ស​ Real M បាន​ឬ​អត់​ ?​​

Bayern V Real M
ជើង​ទី​ 1 Real M 1-0 Bayern
Bayern គឺ​ជាក្រុម​ការ​ពារ​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ 2013 ក្រោយ​ពី​ប្រកួត​ឈ្នះ​​ប្អូន​ប្រុស​បង្កើត​ Dortmund 2-1 ។​ ក្រុម​ Bayern ធ្លាប់​ជាប់​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ 5 សម័យ​កាល​គឺ​ (1974 ,1975 ,1976 ,2001 និង​ 2013) និង​រង​ជើង​ឯក​ 5 សម័យ​កាល​ដែរ​គឺ​ (1982 ,1987 ,1999 ,2010 និង​ 2012) ។ នៅ​ក្នុង​លីក​អាល្លឺម៉ង់​ Bayern ឈរ​លំដាប់​លេខ​ 1 ក្នុង​តារាង​លើក​ពានរង្វាន់​មុន​ចប់​រដូវ​កាល​ជា​មួយ​នឹង​ប្រវត្ដិ​ក្នុង​ផ្ទះ​ 16 ប្រកួត​គឺ​ 14-1-1 ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 3-2-0 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងឈ្នះ​ Braunchweig 2-0​ ចាញ់​ Real M 1-0 ក្រៅ​ផ្ទះ​ តែ​ឈ្នះ​ Bremen 5-2 ក្នុងទឹក​ដី​ ។​
Real M គឺ​ជា​ក្រុម​បាល់​ទាត់​តែ​មួយ​ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ជើង​ឯក​យូហ្វាឆេម​ពាន​លីក​ច្រើន​ជាង​គេ​បំផុត​គឺ​ 9 សម័យ​កាល​ (1956 ,1957 ,1958 ,1959 ,1960 ,1966 ,1998 ,2000 និង​ 2002) និង​រង​ជើង​ឯក​ចំនួន​ 3 សម័យ​កាល​គឺ​ (1962 ,1964 និង​ 1981) ។​ គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ 12 ឆ្នាំ​ហើយ​ ដែល​ក្រុម​ Real M បាត់​បង់​ឱកាស​គ្រង​ដំណែង​ជើង​ឯក​ ។​ នៅ​ក្នុង​លីក​អេស្ប៉ាញ​ Real M ឈរ​នៅ​លំដាប់​លេខ​ 2 ក្នុង​តារាង​ជា​មួយ​នឹង​ប្រវត្ដិ​ 17 ប្រកួត​ក្នុង​ផ្ទះ​គឺ​ 15-0-2 ។​  លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 4-0-1 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Barcelona 2-1 ក្រៅ​ផ្ទះ​ ឈ្នះ​ Bayern 1-0 និង​​ឈ្នះ​ Osasuna 4-0 ក្នុង​ផ្ទះ​ ។​ ប្រវត្ដិ​ជួប​គ្នា​ 10 ប្រកួត​ Bayern ឈ្នះ​ 4 Real M ឈ្នះ​ 5 ស្មើ​ 1 ។​

ជួប​គ្នា​ 4 ប្រកួត​ចុង​ក្រោយ​គឺ​៖​
03-07 Bayern 2-1 Real M
04-12 Bayern 2-1 Real M
04-12 Real M 2-1 Bayern
04-14 Real M 1-0 Bayern

ទស្សនៈ​ WDW: Bayern ឈ្នះ​ 2-1
​PD: Bayern ឈ្នះ​ 3-2
Asianbookie យក​ Bayern