ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង​ឋានៈ​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​គីម ជុង​អ៊ុន​

11 ឆ្នាំ មុន

ទី​ភ្នាក់ងារ​ព័ត៌​មាន​ផ្លូវការ​កូរ៉េខាង​ជើង​ KCNA រាយ​ការណ៍​កាល​ពី​ព្រឹក​ថ្ងៃទី​២៨​ មេសា​ថា​ លោក​ HWANG PYONG-SO មនុស្ស​ជំនិត​ម្នាក់​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​គីម ជុង​អ៊ុន​ ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​សេនា​ប្រមុខ​រង​​ដោយ​គណៈ​កម្មាធិការ​ការពារ​ជាតិ និង​គណៈ​កម្មាធិការ​យោធា​កណ្តាល​របស់បក្ស​ពល​ករ​កូរ៉េ ។​

ការប្រកាស​នោះ​របស់​ KCNA ធ្វើ​ឡើង​ប្រមាណ​ជា​២​សប្តាហ៍​ក្រោយ​ពី​លោក​ HWANG ត្រូវ​បាន​គេ​ឃើញ​ពាក់​ផ្កាយ​៤ កាល​ពី​ថ្ងៃ​ទី​១៥ មេសា​ ក្នុង​ឱកាស​នៃ​ព្រឹត្តិ​ការណ៍​យោធា​​មួយ​នៅ​ទីក្រុង​ព្យុង​យ៉ាង​ ។​ អាយុ​៦៥​ឆ្នាំ​ លោក HWANG ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ដ៏​ស្មោះ​ត្រង់​ម្នាក់​របស់​លោក​គីម ជុងអ៊ុន​ ចាប់​តាំងពី​ឆ្នាំ​២០១០​ ជា​ឆ្នាំដែល​លោក​គីម ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការ​ជា​អ្នក​បន្ត​វេន​ពី​ឪពុក​​ គឺ​លោក​គីម​ ជុង​អុីល​ មក ៕​