ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​-​ម្តាយ​សម័យ​ថ្មី​ហាក់​វិនិយោគ​លើ​ការ​សិក្សា​របស់​កូន​ៗ​ខ្ពស់​ជាមួយ​សាលា​ឯកជន​ជាង​សាលា​រដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ធ្វើការ​កែទម្រង់​វិស័យ​អប់រំ​មាន​លក្ខណៈ​ស៊ីជម្រៅ ប៉ុន្តែ​នៅ​មិន​អាច​ទាក់ទាញ​ទឹកចិត្ត​របស់​មាតាបិតា​ជំនាន់​ក្រោយ​នេះ​មាន​លក្ខណៈ​ខ្លាំងក្លា​នៅឡើយ​នោះ​ទេ ពោល​គឺ​ស្ត្រី ឬ​គ្រួសារ​ដែល​មាន​លទ្ធភាព​នៅ​តែ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​និង​អនាគត​កូន​ជាចម្បង ដូច្នេះ​មាតា​បី​តា​សម័យ​ថ្មី​ហាក់​ងាក​ទៅ​រក​ការ​អប់រំ​ជាមួយ​ផ្នែក​ឯកជន ជាង​សាលារដ្ឋ បើ​ទោះបីជា​ការ​សិក្សា​នៅ​សាលា​ឯកជន​មាន​តម្លៃ​ខ្ពស់​ដែល​តម្រូវ​ឲ្យ​ឪពុក​-​ម្តាយ​វិនិយោគទុន​យ៉ាងច្រើន​ក៏​ដោយ ។ ​អ្នកស្រី…

​រាជធានី​ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ធ្វើការ​កែទម្រង់​វិស័យ​អប់រំ​មាន​លក្ខណៈ​ស៊ីជម្រៅ ប៉ុន្តែ​នៅ​មិន​អាច​ទាក់ទាញ​ទឹកចិត្ត​របស់​មាតាបិតា​ជំនាន់​ក្រោយ​នេះ​មាន​លក្ខណៈ​ខ្លាំងក្លា​នៅឡើយ​នោះ​ទេ ពោល​គឺ​ស្ត្រី ឬ​គ្រួសារ​ដែល​មាន​លទ្ធភាព​នៅ​តែ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​និង​អនាគត​កូន​ជាចម្បង ដូច្នេះ​មាតា​បី​តា​សម័យ​ថ្មី​ហាក់​ងាក​ទៅ​រក​ការ​អប់រំ​ជាមួយ​ផ្នែក​ឯកជន ជាង​សាលារដ្ឋ បើ​ទោះបីជា​ការ​សិក្សា​នៅ​សាលា​ឯកជន​មាន​តម្លៃ​ខ្ពស់​ដែល​តម្រូវ​ឲ្យ​ឪពុក​-​ម្តាយ​វិនិយោគទុន​យ៉ាងច្រើន​ក៏​ដោយ ។

​អ្នកស្រី អេ​ង ឈុ​ន​អ៊ី ស្ត្រី​មេផ្ទះ​ម្នាក់​រស់នៅ​ខណ្ឌ​ជ្រោយចង្វារ​បានឱ្យ​ដឹង​ថា ការ​ដែល​អ្នកស្រី​ជ្រើសរើស​សាលា​ឯកជន​ឱ្យ​កូន​ចូល​រៀន មើលឃើញ​ចំណុច​សំខាន់​ពីរ​គឺ​គុណភាព​សិក្សា​និង​សុវត្ថិភាព​របស់​កូន​ពេល​ចូល​ឬ​ចេញពី​សាលារៀន បើ​ទោះបី​សាលា​រដ្ឋ​មាន​មាន​វិន័យ​និង​ការ​រៀនសូត្រ​ល្អ​ក៏​ដោយ​។ ​អ្នកស្រី​បាន​បន្ត​ថា «​សាលា​រដ្ឋ​មាន​វិន័យ​និង​ការ​រៀនសូត្រ​ល្អ​ដូចនឹង​សាលា​ឯក
ជន​។ ប៉ុន្តែ​នៅ​សាលា​ឯកជន​មាន​ភាព​ច្បាស់លាស់​ជាង​សាលា​រដ្ឋ​។ តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់
ស៊ើបសួរ​សាលា​ឯកជន​គេ​មាន​វិន័យ​តឹង​រឹង ការ​តាមដាន​សិស្ស​មក​រៀនសូត្រ​ច្បាស់លាស់​ជាង​សាលា​រដ្ឋ​។ កូន​ខ្ញុំ​ចូល​រៀន​បំប៉ន​នៅ​សាលា​ឯកជន មាន​ពេល​មួយ​ខ្ញុំ​មានកម្ម​វិធី​នៅផ្ទះ​ខ្ញុំ​អត់​បាន​សុំ​ច្បាប់​សាលា​ឱ្យ​កូន គឺ​ខ្វះ​តែ​១០​នាទី​សាលា​ទូរស័ព្ទ​មក​សួរនាំ​ដោយ​ផ្ទាល់​ម្តង​។ តែបើ​សាលា​រដ្ឋ​ពេល​ខ្លះ​អត់​មាន​អ្នក​ផ្តល់​ដំណឹង​ឱ្យ​យើង​វិញ​ទេ គាត់​គ្រាន់តែ​ដាក់​អវត្តមាន ដល់​ពេល​លើស​ពី​៣​ទៅ​៤​ដង​ទើប​មាន​លោកគ្រូ អ្នកគ្រូ​ទំនាក់ទំនង​មក​យើង​ថា​មូលហេតុ​អ្វី​បានជា​អត់​ឃើញ​កូន​មក​រៀន​អីចឹង តែបើ​នៅ​សាលា​ឯកជន​បើ​កូន​យើង​ទៅ​សាលា​យឺត​ពេល​គឺ​គេ​ទូរស័ព្ទ​មក​យើង​តែ​ម្តង​»​។

បើ​តាម​អ្នកស្រី អេ​ង ឈុ​ន​អ៊ី បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយសារ​មាន​ក្តី​ព្រួយបារម្ភ​ទៅ​លើ​សុវត្ថិភាព​និង​អនាគា​តរបស់​កូន​នៅ​ថ្ងៃ​ខាង​មុខ​គឺ​អ្នកស្រី​សុខចិត្ត​ចំណាយ​ប្រាក់​ជាង​២​ពាន់​ដុល្លារ​ក្នុង​ឆ្នាំ​ឱ្យ​កូន​រៀន​នៅ​សាលា​ឯកជន​ទាន់​តែ​ចប់​ចុង​ចប់​ដើម ព្រោះ​ខ្លាច​ពេល​កូន​ធំ​ដឹងក្តី បែកឆ្វេង​ទៅ​សាលា​អត់​ចូល​រៀន ខណៈ​ឪពុក​ម្តាយ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​តាមដាន​ការ​សិក្សា​បរស់​កូន​ៗ​។

​អ្នកស្រី លើក​ឡើង​ថា​« សព្វ​ថ្ងៃនេះ​ស្ត្រី​សម័យ​ថ្មី​នេះ​មានការ​គិតគូ​ច្រើន​អំពី​ចំណេះដឹង​និង​អនាគត​របស់​កូន​ខុស​ប្លែក​ពី​មុន​ច្រើន ដោយសារ​សង្គម​យើង​ឥឡូវ​មានការ​អភិវឌ្ឍ​។​យើង​ពេញចិត្ត​ចំណាយ​លុយ​បង់ថ្លៃ​ឱ្យ​កូន​រៀន​នៅ​សាលា​ឯកជន​ដែល​មានកម្ម​វិធី​សិក្សា​មាន​លក្ខណៈ​ស្តង់ដារ​។ កូន​ខ្ញុំ​ទើប​រៀន​ថ្នាក់​ទី​៣​ត្រូវការ​ចំណាយ​សរុប​២.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​»​។

ចំណែក​អ្នកស្រី ធី ថា​នន្ត ស្ត្រី​មេផ្ទះ​ម្នាក់​ផ្សេង​ទៀត​បានឱ្យ​ដឹង​ថា «​មុន​នឹង​យក​កូន​ចូល​រៀន​នៅ​សាលា​ឯកជន​មួយ ស្វាមី​របស់ខ្ញុំ​គាត់​ធ្វើការ​សិក្សា​សាលា​ជា​ច្រើន មុន​នឹង​ធ្វើការ​សម្រេចចិត្ត​។​គ្រួសារ​ខ្ញុំ​យក​កូន​ចូល​រៀន​តាំងពី​កូនស្រី​អាយុ​បាន​៣​ឆ្នាំ​ដោយ​ក្នុង​១​ឆ្នាំ​ៗ​ចំណាយ​លើ​ការ​សិក្សា​របស់​កូន​ប្រមាណ​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​»​។ ​អ្នកស្រី បាន​លើក​ឡើង​ថា «​មូលហេតុ​ដែល​គ្រួសារ​អ្នកស្រី ជ្រើសរើស​សាលា​ឯកជន​ខុស​ពី​សាលា​រដ្ឋ​បន្តិច ត្រង់​បញ្ហា​អនាម័យ​និង​សុវត្ថិភាព​នៅ​ពេល​កូន​ចូល​រៀន​ក្នុង​សាលា គឺ​សាលា​គេ​មិន​ឱ្យ​ចេញ​ទៅ​ខាងក្រៅ​នោះ​ទេ បើ​ចង់​ចេញ​ទាន់​តែ​មានការ​អនុញ្ញាត​ពី​ឪពុក​ម្តាយ​ផ្ទាល់ បាន​ខាង​សាលា​ឱ្យ​កូន​យើង​ចេញ​។​តែបើ​នៅ​សាលា​រដ្ឋ​វា​មិន​អីចឹង​»​។ តាម​អ្នកស្រី ធី ថា​នន្ត ការយ​កកូន​មក​ចូល​រៀន​នៅ​សាលា​ឯកជន​មក​ដល់​បច្ចុប្បន្ន​នេះ សមត្ថភាព​របស់​កូន​គឺ​អ្នកស្រី​អាច​ទទួល​បាន បើ​ទោះបី​កូន​គាត់​មិន​ទាន់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ថ្នាក់​ក៏​ដោយ តែ​សមត្ថភាព​កូនស្រី​របស់​អ្នកស្រី​ដើរទៅ​ស្រប​ជាមួយ​សិស្ស​ផ្សេង ទាំង​ការ​និយាយ​ភាសា​ខ្មែរ​និង​អង់គ្លេស​។

លោក​ឧកញ៉ា បណ្ឌិត គួ​ច​ម៉េ​ង​លី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អា​មេ​រិ​កាំ​ង​បានឱ្យ​ដឹង​ក្នុង​ពិធី​បើក​សម្ពោធ​សាខា​ថ្មី​កាលពី​ថ្ងៃ​ទី​១៦​តុលា​ថា ឱកាស​ដែល​ធ្វើ​ឱ្យ​សាលា​ទទួល​បានការ​គាំំ​ទ្រ​ពី​ពី​មាតាបិតា​សិស្ស​សព្វ​ថ្ងៃនេះ​ដោយសារ​សាលារៀន​និង​មជ្ឈមណ្ឌល​មានគុណ​ភាព​។​នៅ​រៀង​រាល់​ឆ្នាំ​ពេល​សិស្ស​រៀន​ចប់​ប្រលង​បាន​ជាប់​និទ្ទេស​A ច្រើន​ហើយ​ភាគរយ​ជាប់​ច្រើន​ជាង​នៅ​ស្រុក​ខ្មែរ​។ ​លោក​ឧកញ៉ា «​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​យើង​មាន​សាខា​៥​ផ្សេង​ទៀត​ត្រូវការ​ពង្រីក​សាងសង់ ហើយ​យើង​អត់​ឈប់​អភិវឌ្ឍន៍​ត្រឹមនេះ​ទេ ព្រោះ​សព្វថ្ងៃ​កំពុង​ស្វែងរក​សាខា​ង​ទីតាំង​នៅ​ខេត្តកំពង់ចាម​, ប៉ោយ​ប៉ែ​ត ពោធិ៍សាត់​,​បន្ទាយ​មាន​ជ័យ និង​សៀមរាប​ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​នៅ​តាម​ជនបទ​បាន​ចូល​រៀន​»​។

​បើ​តាម​លោក​ឧកញ៉ា គិត​រាប់​តាំងពី​ពេល​ចាប់ផ្តើម​មក សាលា​បាន​បណ្តុះ​បណ្តា​កូនសិស្ស​រៀន​ចប់​ចំនួន​៥​ពាន់​នាក់ បូក​រួម​ជាមួយ​សិស្ស​អ្នករៀន​ភាសា​ផង​បាន​ចំនួន​ជិត​៤​ម៉ឺន​នាក់​។​ខណៈ​បច្ចុប្បន្ន​នេះ​សិស្ស​កំពុង​តែ​រៀន​នៅ​សាលា​ជាង​១​ម៉ឺន​នាក់​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ