ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្តការ​តុបតែង​មុខ​ត្រូវ​ដឹង​ពី​វិធី​រក​លុយ ៣​ចំណុច​សំខាន់

4 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ អ៊ី​ន​ធើ​ណេ​ត​បាន​ផ្តល់​នូវ​ឱកាស​ជា​ច្រើន​ក្នុង​ការ​រក​លុយ​មិន​ថា អ្នកមាន​តែ​ជំនាញ ឬ​ចំណូលចិត្ត​ណាមួយ​ក៏​ដោយ ។ វិស័យ​មួយ​ដែល​បើកឱកាស​ឲ្យ​មនុស្ស​ជា​ច្រើន គឺ​វិស័យ​ថែ​សម្រស់ និង​តុបតែង​មុខ បើ​ទោះជា​អ្នក​មិន​ទទួល​បានការ​ហ្វឹកហាត់​បែប​ជំនាញ​ជា​មុន​ក្តី ។…

បច្ចុប្បន្ន​នេះ អ៊ី​ន​ធើ​ណេ​ត​បាន​ផ្តល់​នូវ​ឱកាស​ជា​ច្រើន​ក្នុង​ការ​រក​លុយ​មិន​ថា អ្នកមាន​តែ​ជំនាញ ឬ​ចំណូលចិត្ត​ណាមួយ​ក៏​ដោយ ។ វិស័យ​មួយ​ដែល​បើកឱកាស​ឲ្យ​មនុស្ស​ជា​ច្រើន គឺ​វិស័យ​ថែ​សម្រស់ និង​តុបតែង​មុខ បើ​ទោះជា​អ្នក​មិន​ទទួល​បានការ​ហ្វឹកហាត់​បែប​ជំនាញ​ជា​មុន​ក្តី ។ ដូច្នេះ​ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ស្រលាញ់​ផ្នែក​នេះ និង​មានការ​ប្តេជ្ញា​ខ្ពស់​អ្នក​អាច​សាកល្បង​វិធី​រក​លុយ​ខាងក្រោម​នេះ​បាន ។

១. ការ​ធ្វើ​ជា Influencer ផ្នែក​សម្រស់ ៖
ការ​មាន​វត្តមាន​ច្រើន​លើ​ប្រព័ន្ធ​សង្គម គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​អ្នករក​លុយ ។ ប្រ​សិន បើ​អ្នកចេះ​បង្កើត​ប្រេ​ន​សម្រាប់​ឈ្មោះ​ខ្លួនឯង​នោះ អ្នក​អាច​ទទួល​បានការ​គាំទ្រ​ពី​មនុស្ស​ជា​ច្រើន ។ ជា​លទ្ធផល​ក្រុមហ៊ុន​នានា​នឹង​ទាក់ទង​អ្នក​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ឲ្យ​ពួក​គេ និង​បង់ថ្លៃ​ឲ្យ​អ្នក​ជួយ​សាកល្បង​ផលិតផល​ពួក​គេ​ជាដើម ។ ប្រាកដ​ណាស់ ការ​ធ្វើ​ជា Influencer មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​មាន​សម្រស់​ស្អាត​ទេ ។ ប្រសិនបើ​អ្វី​ដែល​អ្នក​ចែករំលែក​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​អាច​ជួយ​អ្នក​ដទៃ​បាន​នោះ អ្នក​នឹង​ទទួល​បាន​អ្នកគាំទ្រ​ដោយ​ឯកឯង ។

២. ធ្វើ​ជា​អ្នកជំនាញ​ផ្នែក​តុបតែង​មុខ​៖
ប្រ​សិន បើ​អ្នក​ពិតជា​មាន​ចំណាប់អារម្មណ៍​ចង់​មាន​អាជីព​ក្នុង​វិស័យ​នេះ​ពិតមែន ការងារ​ជា​អ្នក​តុបតែង​មុខ​អាច​បើកផ្លូវ​ឲ្យ​អ្នក​ច្រើន ដើម្បី​រក​ប្រាក់​ចំណូល និង​យក​បទ​ពិសោធន៍​កាន់តែ​ច្រើន​ក្នុង​វិស័យ ។ លើស​ពី​នេះ​ទៅ​ទៀត​ពេល​ដែល​អ្នក​ទទួល​បានការ​ទទួលស្គាល់ និង​គាំទ្រ​ច្រើន​ហើយ អ្នក​ក៏​អាច​ក្លាយជា​គ្រូបង្រៀន​ផាត់មុខ​ផង​ដែរ ។

៣. លក់ ឬ​ធ្វើ​ជា​អ្នក​ចែកចាយ​គ្រឿងសម្អាង ៖
ក្នុង​ករណី​ដែល​អ្នក​មិន​ចង់​មាន​អាជីព​ក្នុង​វិស័យ​នេះ និង​គ្រាន់តែ​ចង់​បង្កើន​ប្រាក់​ចំណូល​ខណៈ​ដែល​ប្រកបការងារ​ប្រចាំ​ថ្ងៃ​ទេ​នោះ អ្នក​អាច​ពិចារណា​លើ​ការ​លក់ ឬ​ធ្វើ​ជា​អ្នក​ចែកចាយ​គ្រឿងសម្អាង​បាន ។ ទោះជា​មាន​អ្នកលក់​ជា​ច្រើន​បាន​ចូល​ក្នុង​ទីផ្សារ​នេះ​ពិតមែន​ក្តី ក៏​តម្រូវការ​សម្រាប់​ផលិតផល​ថែរក្សា​សម្រស់ និង​តុបតែង​មុខ​ដែល​មានគុណ​ភាពល្អ​នៅ​តែ​មាន​ខ្ពស់​ដែរ ។ តែ​ប្រសិនបើ​អ្នក​មិន​ចង់​វិនិយោគ​ច្រើន​ទេ​នោះ អ្នក​អាច​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ចែកចាយ ឬ​ក្រុមហ៊ុន​លក់​ផ្ទាល់ និង​ធ្វើ​ជា​អ្នក​ចែកចាយ​បន្ត​បាន​រួច​រក​កម្រៃ​បន្ថែម​ពី​ការ​លក់​បន្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ