ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធ្វើ​ឱ្យ​ស្បែក​មុខ​ស្អាត​ដូច​តារា​កូរ៉េ​ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ច្រើន

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ធ្លាប់​លឺ​ពី​ការ​ថែ​សម្រស់​បែប​កូរ៉េ ឬ K-Beauty អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ជនជាតិ​កូរ៉េ​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង លើ​សម្រស់ និង​សុខភាព​ស្បែក​មុខ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​វិនិយោគ​ពេលវេលា និង​ថវិកា​ជា​ច្រើន​ដូច​ជា វិធី​ថែរក្សា​សម្រស់​១០​ជំហាន​ដែល​ពួក​គេ​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​ជាដើម ។…

ប្រសិនបើ​អ្នក​ធ្លាប់​លឺ​ពី​ការ​ថែ​សម្រស់​បែប​កូរ៉េ ឬ K-Beauty អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ជនជាតិ​កូរ៉េ​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង លើ​សម្រស់ និង​សុខភាព​ស្បែក​មុខ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​វិនិយោគ​ពេលវេលា និង​ថវិកា​ជា​ច្រើន​ដូច​ជា វិធី​ថែរក្សា​សម្រស់​១០​ជំហាន​ដែល​ពួក​គេ​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​ជាដើម ។
ប៉ុន្តែ​បើ​អ្នក​មិន​មាន​ថវិកា ឬ​ពេលវេលា​ច្រើន​ទេ​នោះ​ក៏​មិនមែន​មាន​ន័យ​ថា អ្នក​មិន​អាច​ទទួល​បាន​ស្បែក​មុខ​ស្អាត​ដែរ ព្រោះ​ជំហាន​ខាងក្រោម​នេះ អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​បាន​ដោយ​គ្រាន់តែ​ធ្វើ​តាម ៣​ជំហាន​ប៉ុណ្ណោះ ។

ជំហាន​ទី​១- ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​ធ្វើ គឺ​ការ​លាង​សម្អាត​មុខ​ឲ្យ​បាន​ពីរ​ដង​រៀង​រាល់ពេល​អ្នក​សម្អាត​មុខ ។ អ្នក​គួរតែ​មានទឹក​លាងមុខ​ពីរ​ប្រភេទ គឺ​ប្រភេទ​ប្រេង និង​ប្រភេទ​ទឹក ។ ជាដំបូង​អ្នក​ត្រូវ​ប្រើ​ទឹក​លាងមុខ​ប្រភេទ​ប្រេង​ជា​មុន​សិន ដោយ​គ្រាន់តែ​ចាក់​វា​លើ​ក្រដាស ឬ​សំឡី​នឹង​ជូត​មុខ​ថ្នម​ៗ ដើម្បី​កម្ចាត់​ជាតិ​ប្រេង​លើ​មុខ​របស់​អ្នក និង​សម្អាត​ចេញ​នូវ​ការ​ផាត់មុខ​ផ្សេង​ៗ បន្ទាប់​មក​លាង​សម្អាត​វា​ចេញ​ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ ។

ចូរ​ចង​ចាំ​ថា ទឹក​លាង​សម្អាត​បែប​ប្រេង​នេះ​មិន​ធ្វើ​ឲ្យ​មុខ​អ្នក​កាន់តែ​ឡើង​ប្រេង​ឡើយ តែ​វា​គ្រាន់តែ​កម្ចាត់​ធូលី និង​បាក់តេរី​លើ​មុខ​អ្នក​ប៉ុណ្ណោះ ។ ជា​បន្ទាប់​អ្នក​ត្រូវ​សម្អាត​ផ្ទៃមុខ​ម្តងទៀត​ដោយ​ប្រើប្រាស់​ទឹក​លាងមុខ​ប្រភេទ​ទឹក ឬ​បែប​ហ្វូ​ម និង​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​ដូច​គ្នា ។

គួរ​បញ្ជាក់​ថា ការ​លាង​សម្អាត​មុខ​មិន​គួរ​រឹត​បន្តឹង​ស្បែក​មុខ​អ្នក​ទេ ។ ប្រសិនបើ​អ្នកមាន​ស្បែក​ស្ងួត អ្នក​អាច​ជំនួស​ហ្វូ​ម​លាងមុខ​ជាមួយនឹង​ទឹក​លាងមុខ​បែប​ក្រែ​ម ឬ​ទឹក​លាងមុខ​សម្រាប់​ស្បែក​ស្ងួត​ជាដើម ។

ជំហាន​ទី​២- ដែល​អ្នក​ត្រូវ​តែ​អនុវត្ត គឺ​ការ​ប្រើ Toner ដើម្បី​រក្សា​លំនឹង​សារធាតុ pH របស់​អ្នក ។ អ្នក​អាច​ប្រើ​ម្រាមដៃ ដើម្បី​តប់​ផលិតផល​ចូល​ស្បែក​មុខ ឬ​ប្រើ​សំឡី​ជូត​លើ​មុខ​ក៏​បាន ។ ជា​ទូទៅ​កម្រិត pH របស់​ស្បែក​មុខ​អ្នក​នឹង​ធ្លាក់​ចុះ ដូច្នេះ​អ្នក​ត្រូវការ Toner ដើម្បី​ជួយ​វា​ឲ្យ​ត្រឡប់​មក​កម្រិត​ធម្មតា​វិញ ។

ប្រសិនបើ​អ្នកមាន​ស្បែក​ស្ងួត អ្នក​គួរ​ជ្រើស Toner ដែល​មាន​សារធាតុ​ល្អ​សម្រាប់​ស្បែក​មុខ​អ្នក​ដូច​ជា Hyaluronic Acid ជាដើម ។

ជំហាន​ចុង​ក្រោយ គឺ​ការ​លាប​ក្រែ​ម Moisturizer​ដើម្បី​រក្សា​សំណើម​ស្បែក​មុខ និង​ស្បែ​កក​របស់​អ្នក​រាល់ពេល​ព្រឹក និង​មុន​ពេល​ចូល​ដំណេក ។ ប្រសិនបើ​អ្នកមាន​ស្បែក​ស្អួ​ត អ្នក​អាច​ជ្រើសរើស​ក្រែ​ម​លាបមុខ​ដែល​មាន​សារធាតុ Glycerin, Urea, Aloe Vera និង Hyaluronic Acid ។

លើស​ពី​នេះ​ទៅ​ទៀត គឺ​អ្នក​មិន​គួរ​ភ្លេច​ឡើយ​ក្នុង​ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ប្រសិនបើ​អ្នក​ត្រូវ​ចេញ​ក្រៅ​ផ្ទះ​ព្រោះ​វា​ជា​កត្តា​ការពារ​ភាព​ចាស់​វ័យ​ដែល​មាន​ប្រសិទ្ធិ​ភាព​ជាងគេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ