ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ធំ​ហើយ​ពេល​នេះ​លោក ត្រាំ កំពុង​ត្រូវ​ក្រុម​ប្រជាធិបតេយ្យ​ប្រមូល​ភស្តុ​តាង​ដក​ចេញពី​ដំណែង

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុម​ប្រជាធិបតេយ្យ​អះអាង​នា​ថ្ងៃ​ទី​១៥ ​តុលា ​ថាពួក​គេ​បាន​ប្រមូលផ្ដុំ​បណ្ដា​ភស្ដុ​តាងសម្រាប់​ដាក់បន្ទុក​សំដៅ​ដកហូត​តំណែង​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ តាម​រយៈ​ការ​ធ្វើ​សវនាការ​មួយ​ចំនួន​របស់​សភា ​ទោះបីជា​មានការ​បដិសេធ​ផ្ទួន​ៗ​របស់​សេត​វិមាន​ពុំ​ព្រម​រួម​សហការ​ជាមួយ​ការ​ស៊ើ​ប​អង្កេត​នោះ​ក្ដី ​។…

សហរដ្ឋអាមេរិក ៖ ក្រុម​ប្រជាធិបតេយ្យ​អះអាង​នា​ថ្ងៃ​ទី​១៥ ​តុលា ​ថាពួក​គេ​បាន​ប្រមូលផ្ដុំ​បណ្ដា​ភស្ដុ​តាងសម្រាប់​ដាក់បន្ទុក​សំដៅ​ដកហូត​តំណែង​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ តាម​រយៈ​ការ​ធ្វើ​សវនាការ​មួយ​ចំនួន​របស់​សភា ​ទោះបីជា​មានការ​បដិសេធ​ផ្ទួន​ៗ​របស់​សេត​វិមាន​ពុំ​ព្រម​រួម​សហការ​ជាមួយ​ការ​ស៊ើ​ប​អង្កេត​នោះ​ក្ដី ​។ សភា​អា​មេ​រិ​កបាន​ចូល​ធ្វើការ​វិញ​ក្រោយ​​សម្រាក​២​ស​ប្ដា​ហ៍ ហើយ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​ឆ្លៀតឱកាស​នោះដើម្បី​ជម្រុញ​ការ​ស៊ើ​ប​អង្កេត​លើ​ប្រ​ធានា​ធិ​តី​អា​មេ​រិ​ក​ ។

ពួក​គេ​ស្វែងរក​កំណត់​ថា ​តើ​លោក ​ត្រាំ​ មានបាន​រំលោភ​បំពាន​អំណាចដើម្បី​ចាប់បង្ខំ​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើ​ប​អង្កេត លើ​អតីត​អនុ​ប្រ​ធានា​ធិ​ប​តេ​យ្យលោក ​JOE BIDEN​ ដែល​នឹង​អាច​ក្លាយជា​គូប្រជែង​ជាមួយ​លោក ​ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ដែរ​ឬ​យ៉ាងណា​ ។

ប្រធាន​សភា​លោកស្រី​ ណា​ន​ស៊ី​ពី​ឡូ​ស៊ី​ ជា​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ទទួលខុសត្រូវ​នៃ​ការ​ស៊ើ​ប​អង្កេត​របស់​សភាលោក ​ADAM SCHIFF ​បាន​បរិហារ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយចំពោះ​ការ​បដិសេធ​របស់​រដ្ឋការ​លោក ​ត្រាំ ពុំ​ព្រម​ផ្ដល់​បណ្ដា​ឯកសារ​ដល់​សភា​ ៕

​កែសម្រួល​ដោយ​ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ