ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកទឹក​កក​បើក​បុក​ម៉ូតូ​ម៉ូតូវីវ៉ា​របួសធ្ងន់០២​នាក់នៅផ្លូវណតប្រ៊ីត

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​០២​នាក់​របួស​ធ្ងន់​​ខណះ​ពេល​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវ​បាន​រយន្ត​ដឹកកក​បើក​មក​បុក​ចំពី​មុខ​ពេញ​ទំហឹង​។​ហេតុការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៨ មេសា ២០១៤ នៅ​ចំណុច​​ផ្លូវ​ណត​ប្រ៊ីត​ស្ថិតនៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ បុរស​០២​នាក់​រ​បួស​ធ្ងន់​​ខណះ​​ពេល​កំពុង​​ជិះ​ម៉ូតូ​ហើយ​​ត្រូវ​បាន​​រថ​យន្ត​ដឹក​ទឹក​កក​​បើក​មក​បុ​ក​ចំពី​មុខ​​ពេញ​​ទំ​ហឹង​។​​ហេតុការណ៏​នេះ​​កើតឡើង​​នៅ​វេលា​ម៉ោង​​៣និង​១០​នា​ទី​ទាបភ្លឺ​ ឈាន​​ចូល​ថ្ងៃ​ទី ​២៨ មេសា ២០១៤​ នៅ​ចំណុច​​​ផ្លូវ​ណត​​ប្រ៊ីត​​ស្ថិតនៅ​ក្នុង​សង្កាត់​​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ​ ។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​​កើត​ហេតុ​គេ​​ឃើញ​បុរស​​០២​នាក់​​ជិះ​ម៉ូតូវីវ៉ា​​ ពណ៌​ខ្មៅ​​ពាក់ស្លាក​​លេខ​ភ្នំពេញ​1​A-3379 ​តាម​ផ្លូវ​ណត​​ប្រ៊ីត ក្នុង​ទិសដៅ​​ពីត្បូង​ទៅ​​ជ់ើង​ មក​ដល់​ក​ន្លែង​កើតហេតុ​ស្រាប់​តែ​មាន​​​រថយន្ត​​ដឹកទឹក​​កក​​មួយ​គ្រឿង​​ពាក់ស្លាក​​លេខ​ភ្នំពេញ ​3A-0448 ​ជារបស់ក្រុមហ៊ុ​នR3ធ្វើដំណើ​រ​ក្នុង​ទិស​ដៅ​ពីជើង​ទៅត្បូង​បញ្រ្ចាស​ទិស​គ្នា​បាន​​​បើក​មក​បុក​ម៉ូតូ​​​ចំពីមុខ​ពេញ​​ទំហឹង​បណ្តាល​​បុរស​០២នាក់​រង​របួស​ធ្ងន់​ ។

ក្រោយ​ពេល​កើត​​ហេតុ​ជនរង​គ្រោះ​ត្រូវ​​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​​ពេទ្យ​ចំណែក​រថយន្ត​​និង​ម៉ូតូត្រូវ​​បានសមត្ថកិច្ច​​យក​មក​ទុកនៅ​អធិការដ្ឋាន នគរ​បាល​ខណ្ឌ​សែនសុខ​​​រងចាំដោះ​ស្រាយ​គ្នាតាម​ផ្លូវ​ច្បាប់។