ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជនជាតិ​ ចិន​បើក​​រថយន្ត​កាម​ម៉ារី​គូថហើ​ម​ទៅបុក​របាំង​ថ្ម​​ដាក់​ការពា​រ​ការដ្ឋាន​​​បាក់អស់​០២​កង់​រយន្តខ្ទេចមួយ​កំណាត់មុខ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិចិន​ម្នាក់​បាន​បើក​​រថ​យន្ត​កម៉ារី​គូថហើម​ទៅ​បុក​របាំង​ថ្ម​ដាក់​ការពា​រ​ការដ្ឋាន​ស្ថាប​នា​បណ្តាល​ឱ្យ​រថ​យន្ត​ ខូច​ខាត​មួយ​កំណាត់មុខខ្ទេខ និង​របាំង​ថ្ម​បាក់អស់២​ផ្តាំង​។ហេតុការណ៏​នេះ​កើត​​ឡើង​លលាើពី​វេលា​ម៉ោង​១និង​៣០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ ២៨ មេសា ២០១៤ នៅ​ចមំណុច​​មុខ​ហាង​ខារ៉ាអូរខេ ហេវិន តាមបណ្តោយ​ផ្លូវ​១៩៨៦​

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិចិន​ម្នាក់​​បាន​បើក​​រថ​យន្ត​ក​ម៉ារី​គូថហើម​​ទៅ​បុក​របាំ​ង​ថ្ម​ដែលគេ​ដាក់​ការ​ពា​​រ​ការដ្ឋាន​​ស្ថាប​នា​​បណ្តាល​ឱ្យ​​រថ​យន្ត​ ខូច​ខាត​​មួយ​កំណាត់មុ​ខខ្ទេច​ និង​របាំង​ថ្ម​បា​ក់អស់២​ផ្ទាំ​ង​។ហេតុការណ៏​នេះ​កើត​​​ឡើង​កាល​ពី​វេលា​​ម៉ោង​១និង​៣០​​នាទី រំលង​អធ្រាត្រ ​ឈានចូល​ថ្ងៃ ​២៨ មេសា ២០១៤ នៅ​ចំណុច​​មុខ​ហាង​ខារ៉ាអូ​រខេ ហេវិន​ តាមបណ្តោយ​ផ្លូវ​​១៩៨៦​ សង្កាត់ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​។

ប្រភព​ព័ត៌មាន​​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​​កើត​ហេតុ ​គេឃើញ​បុរស​ជនជាតិ​ចិ​ន​ជិះ​រថយន្ត​​កាម៉ារី​គូថ​​ហើម​ ពណ៌ខ្មៅ​​ ពាក់​ស្លាក​​លេខ​ភ្នំ​ពេញ 2D-8296 ​ ធ្វើដំណើរ​តា​ម​ផ្លូវ​លេខ​១៩៨៦​ ស្រាប់តែមក​​ចំណុច​កើត​ហេតុ​​មុខ​ហាង​​ខារ៉ាអូរខេ​​ហេ វិន​ក៏​បាន​ជ្រុល​​ចង្កូត​ទៅ​​បុក​របាំង​ថ្ម​​ដែល​គេដាក់​ការពារ​ការដ្ឋាន​​មួយ​កន្លែង​បណ្តាល​ឱ្យ​បាក់​​របាំង​ថ្ម០២ផ្ទាំង​ និង​រថយន្ត​ខ្ទេចមួយ​កំណាត់មុខ​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​​បង្ក​ព្យាយាម​បើ​ក​រត់ ប៉ុន្តែត្រូវបា​នសមត្ថកិច្ច​តា​ម​ទាន់ដោយ​សា​ររថយន្ត​ដាច់​កាឡេ​កង់​ខាង​មុខ​ទៅ​មុខ​លែងរួច​។