ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សពស្រ្តី​អនាថា​ស្លា.ប់​ហើមស្អុយរលួយ​នៅ​ក្នុង​សង្កាត់​ព្រែក​ឯង​

11 ឆ្នាំ មុន

រាជធានី​ភ្នមពេញ ៖ សពស្រ្តី​វ័យ​ចំណាស់​ម្នាក់មាន​សភាព​ស្អុយ​រលួយ​​ មាន​អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៤និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ មេសា ២០១៤ នៅ​ក្នុង​គម្ពស្មៅមួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង​ ខណ្ឌ​មាន​ជ័យ​។

រាជធានី​ភ្នំពេញ ៖ សពស្រ្តី​វ័យ​ចំណាស់​ម្នាក់មាន​សភាព​ស្អុយ​រលួយ​​ មាន​អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ  ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៤និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ មេសា ២០១៤  នៅ​ក្នុង​គុម្ពស្មៅមួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង​ ខណ្ឌ​មាន​ជ័យ​។

បើតាម​ប្រភព​ព័ត៌មាន​ពី​ប្រ​ជា​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា ស្រ្តី​វ័យ​ចំណាស់​ខាង​លើ​គឺ​ជា​ជនអនាថា មាន​អាយុ​ប្រមាណ​ជាង​៦០​ឆ្នាំ​ហើយ​មាន​អាការះ​វង្វេង និង​តែង​តែមក​សុុំ​​ទាន​គេ​នៅ​ផ្សារ​ព្រែក​ឯង ប៉ុន្តែ​២ទៅ៣​ថ្ងៃ​មុន​ពេល​ប្រទះឃើញ​សាសព នេះ​គឺ​បាត់​គាត់​មិន​ដែល​ឃើញ​មក​សុំនៅ​ផ្សារ​ព្រែក​ឯង​ទេ ។

បន្ទាប់​ពី​ប្រ​ទះ​ឃើញ​សព សមត្ថ​កិច្ច​និង​អាជ្ញាធរមូលដ្ឋាន​បានបាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ផងដែរ ។