ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ផាន់​សុ​េ​ផ​​ង​ចុះ​ពង្រឹង​ដល់​​សមាជិកបក្ស​នៅ​ទី​ស្នាក់ការ​​គណ​បក្ស​ប្រជា​​ជន​​ស្រុក​ស្ទោង​

11 ឆ្នាំ មុន

ខេត្ត​កំ​ពង់ធំ​ ៖ នៅតំ​ណាក់កាល​ឈានជិត​ដល់ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ស្រុក ​ក្រុម​ប្រឹក្សា​ខេត្ត លោក​​ផាន់​ ​សុផេង ដឹក​នាំក្រុម​ការងារ​ចុះពង្រឹង​ដល់​សមាជិកបក្ស ​នា​ព្រឹក​ថ្ងៃ​ទី២៧ ​ខែមេសា​ ឆ្នាំ២០១៤​នៅក្នុងទី​ស្នាក់ការ​គណ​បក្ស​ប្រជា​​ជន​​ស្រុក​ស្ទោង​។

ខេត្ត​កំ​ពង់ធំ​ ៖ នៅតំ​ណាក់កាល​ឈានជិត​ដល់ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ស្រុក ​ក្រុម​ប្រឹក្សា​ខេត្ត  លោក​​ផាន់​ ​សុផេង ដឹក​នាំក្រុម​ការងារ​ចុះពង្រឹង​ដល់​សមាជិកបក្ស ​នា​ព្រឹក​ថ្ងៃ​ទី២៧ ​ខែមេសា​ ឆ្នាំ២០១៤​នៅក្នុងទី​ស្នាក់ការ​គណ​បក្ស​ប្រជា​​ជន​​ស្រុក​ស្ទោង​។

លោក ​​ព្រឹម​ រដ្ឋា អភិ​បាល​ស្រុក​និងជា​​ប្រធាន​គណៈកម្មា​ធិ​ការគ​ណ​បក្ស​ប្រជាជ​ន​ស្រុក​ស្ទោង​​បានអា​នរបា​យកា​​រណ៏​ស្តីអំ​​ពី​ផែ​ន​​ការ​រៀប​​ចំការ​បោះ​​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹ​ក្សា​រាជ​​ធានី​ ខេត្ត ​ក្រុង ​ ​ស្រុក ​នៅក្នុង​​ស្រុក​ស្ទោង​​ជូន​គណ​អ​ធិបតី​ សមា​ជិ​ក​ក្រុម​​​ប្រឹ​ក្សា​​ឃុំទូរទាំ​ង​ស្រុក​ស្ទោង​​មានសរុប​​ចំនួន១០១​​នាក់​ដែល​​មក​ពី៤​គណបក្ស ​ ក្នុងនោះ​​មកពី​គណ​បក្ស​​ប្រជាជន​​កម្ពុជា​​​មាន​​​ចំនួន​​៦១​នាក់​ ​ស្រី១០​នា​ក់ មក​ពីគណ​​បក្ស​សង្គ្រោះ​​ជាតិ​ចំនួន២៦​​នាក់ ​ស្រី ២​​នាក់ ​មកពីគ​ណ​​បក្ស​ហ្វុន​​ស៊ីនប៉ិ​ចចំនួន​​​​១១នា​ក់ និង​មក​ពីគ​ណបក្ស​ន​រោត្តម​ឬទ្ធិ​​ចំនួន​​៣នាក់​។

លោក​ផាន់​ ​សុផេ​ង​ទីប្រឹក្សា ​ឯកឧត្ត​ម​បណ្ឌិត ងួន ​​ញ៉ិល អនុប្រធាន​ទី១រដ្ឋសភា ​ជាសមាជិក​អ​ចិន្ត្រៃយ៏គណ​បក្ស​​ប្រជាជន​​កម្ពុជា​ខេត្តកំ​ពង់ធំ និងជាអនុ​ប្រធានក្រុមការងា​រចុះជួយស្រុក​ស្ទោង​​ មានប្រសាស​ន៏សំ​ណេះ​សំណាល​​​ក្នុងន័យ​ធ្វើ​យ៉ាង​ណា​ព​ង្រឹង​​ដល់​សមាជិកបក្ស​​ទាំង​អស់​នៅក្នុង​ស្រុកថា​​​នៅ​ថ្ងៃ​បោះ​ឆ្នោត​​ជ្រើស​រើស ​ក្រុមប្រឹក្សា​រាជ​ធានី ខេត្ត ​ក្រុង ស្រុក ​​ខណ្ឌ ​អាណត្តិ​ទី២​ដែល​នឹង​ប្រព្រឹត្តិ​​ទៅនៅថ្ងៃទី១៨ ​​​ខែឧសភា ឆ្នាំ២០១៤​ ​ខាងមុខ​នេះ​ ហើយរ​យៈ​ពេ​លនៃការ​ឃោសនា​​​នឹងប្រ​ព្រឹត្ត​​ទៅ​​ចាប់​ពីថ្ងៃទី០២​​ខែឧសភា​ ឆ្នាំ២០១៤ រ​យៈពេ​ល១៥​ ​ថ្ងៃទី១៨​ ខែឧសភា​ ​ដល់ថ្ងៃបោះ​ឆ្នោត​ ​ហេតុដូ​ច្នេះ​​ហើយ​​ដើម្បី​ឲ្យទទួល​​បាន​ជោគជ័យ!យើងត្រូតែពង្រឹងសមាជិកបក្សរបស់គ្រប់រួបឲ្យរួមសាមគ្គីគ្នាជា​​ធ្លុងមួយ​ ស្មោះត្រង់ជាមួ​យបក្ស​ពង្រឹ​ង​សាមគ្គី​​ភាព​​ផ្ទៃក្នុង​ រវាងសមា​ជិកគណៈ​បក្សប្រជាជន​របស់យើង ​បន្ទាប់ពី​​អាណត្តិទី១​ ត្រូវបាន​បញ្ចប់​​អស់​រយៈ​​ពេល៥ឆ្នាំ​កន្លងមក​​​នៅ​ក្នុងស្រុកស្ទោងមានអង្គបោះឆ្នោតដែល​មកពីគ្រប់គណ​បក្ស សរុបមាន១០១រូប​ ចំពោះបេក្ខភាព ​សមាជិ​កក្រុម​​ប្រឹក្សា​​ឃុំ​របស់​​គណបក្ស​ប្រជាជនមាន​​ចំនួន៦១រូប ស្រី១០រូបច្រើនជាង​គេនាក្នុងកិច្ចប្រជុំ​ពង្រឹ​ងដល់អង្គ​បោះ​ឆ្នោតនេះ​ដែរលោក​​ផាន់​សុ​ផេង បានចំណាយថវិការផ្ទាល់ខ្លួនចំនួន៥០ដុល្លារ​ លោក ហង្ស ថុល ២០០ដុល្លារ​​ លោក សោម ស៊ុន ១០០ដុល្លរ​និងលោក ញ៉ឹក​បាន​ខេង១០០ដុល្លារ​ សរុប១០​៥០ដុល្លារ​ឧបត្ថម្ភ​ដល់សមជិក​ទាំង៦១នាក់​ដោយម្នាក់​ៗ​ទទួលបា​ន​៥.០០០០៛​ ​គណបក្ស​​​ឃុំ​១៣​​នាក់​​​ក្នុង​ម្នាក់​៤.០០០០៛​​។ នៅក្នុងថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាអាណត្តិ​ទី​២នេះ​ សូមបងប្អូន​អ​ញ្ជើញទៅបោះ​ឆ្នោតទាំងអ​ស់គ្នា​កុំឲ្យ​មាន​អ្នក​ណាម្នាក់អវត្តមា​នឲ្យសោះ ​ពីព្រោះសន្លឹក​ឆ្នោត១​​សន្លឹកៗមានសារៈសំខាន់​ណាស់សំរាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក ក្រុង និង​ខេត្តរបស់​យើង។