ខេត្តពោធិ៍សាត់ ៖ ខួបលើកទី១៥១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា នៅខេត្តពោធិ៍សាត់បានប្រារព្ធធ្វើកាលពីរាត្រីថ្ងៃទី២៦ មេសា ២០១៤ ក្រោមអធិបតីភាពលោកបណ្ឌិតឧកញ៉ា ជា រតនា និងលោកជំទាវ លី ហៀករតនា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី លោកថៃ នរក្សសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកកែវ រតនៈប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា លោកខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោកម៉ក់ រ៉ា អភិបាលស្តីទីនៃគណៈអភិបាលខេត្ត លោកឧកញ៉ាទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ព្រមទាំងលោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាសប្បុរសជនមួយចំនួនទៀត។
រាត្រីសមោសរទិវាកាកបាទក្រហមឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «ខ្ញុំ និងកាកបាទក្រហមកម្ពុជា» ដោយប្រមូលថវិកាសប្បុរសធម៌ពីសប្បុរសជនបានចំនួនជាង១៣ម៉ឺនដុល្លារអាមេរិក៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ