ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជន​សង្ស័យ​២នាក់​សកម្ម​ខាង​លួច រក​ឃើញ​អាវុធ​ខ្លី​ និង​ថ្នាំ​ញៀន​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​២​នាក់​សកម្ម​ខាង​លួច​ត្រូវ​កម្លាំង​នគរ​បាល​ស្រុក​ស្អាង​សហការ​ជាមួយ​នគរ​បាល​ស្រុក​កៀន​ស្វាយ​ចាប់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​២៥ និង​២៦ មេសា និង​ស្រាវ​ជ្រាវ​ឆែក​ឆេរ​រក​ឃើញ​អាវុធ​ខ្លី​ខុស​ច្បាប់​មួយ​ដើម ថ្នាំ​ញៀន ព្រម​ទាំង​សម្ភារ​ប្រើ​ប្រាស់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ បន្ទាប់​ពី​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ផ្លោះ​របង​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង

ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​២​នាក់​សកម្ម​ខាង​លួច​ត្រូវ​កម្លាំង​នគរ​បាល​ស្រុក​ស្អាង​សហការ​ជាមួយ​នគរ​បាល​ស្រុក​កៀន​ស្វាយ​ចាប់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​២៥ និង​២៦ មេសា និង​ស្រាវ​ជ្រាវ​ឆែក​ឆេរ​រក​ឃើញ​អាវុធ​ខ្លី​ខុស​ច្បាប់​មួយ​ដើម ថ្នាំ​ញៀន ព្រម​ទាំង​សម្ភារ​ប្រើ​ប្រាស់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ បន្ទាប់​ពី​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ផ្លោះ​របង​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ បម្រុង​លួច​ទ្រព្យ​សម្បត្តិ​ តែ​មិន​បាន​សម្រេច​ព្រោះ​ត្រូវ​ម្ចាស់​ផ្ទះ​ឃើញ​ទាន់​។

នគរ​បាល​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ចាប់ខ្លួន​បាន​នេះ​ឈ្មោះ​ភាព សុភា ហៅ​អួក ហៅ​ឡេវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​កំពង់​ស្វាយ ឃុំ​កំពង់​ស្វាយ ស្រុក​កៀន​ស្វាយ និង​ម្នាក់​ទៀត​ឈ្មោះ​ហុង រត្ថា ហៅ​ថា ហៅ​សៀវ​អ៊ី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់​ស្វាយ​ ស្រុក​កៀន​ស្វាយ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព