ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ព្រៃឈើ​​​​​​​​សណ្តាន់​​ចាប់​ឈើ​ធ្នង់ជិត​៣០​កំណា​ត់​ដែល​លា​ក់​ពន្លិចនៅ​បាត​ទន្លេ

11 ឆ្នាំ មុន

​ខេត្ត​ក្រ​ចេះ​ ​​៖​ ឈើ​ប្រណីត​​ប្រភេទ​​​​​ធ្នង់​ធំៗ​ មា​នចំនួន​ជិត៣​០កំ​ណាត់​​ជា​រ​​បស់ឈ្មួញ​ ​​ដែល​អះអា​ងថា​ជា​មន្រ្តីកង​រាជ​អាវុធ​ហត្ថ ​​​គឺត្រូវ​មេ​ព្រៃ​ចាប់​​បង្រ្កាប​កាល​ពីព្រឹក​ថ្ងៃទី២​៦ ​​មេសា ​​ខណៈ​​ដែល​ឈើ​ទាំង​នេះ​ ​ត្រូវ​ដឹក​ជញ្ជូនតា​មទូ​កតូ​ចៗយកម​កពន្លិ​ចក្នុង​ទឹកទន្លេ​​នៅ​​ស្រុ​កសំ​បូរ​​ ចម្រុង​​​​លើក​ឡើងរថ​យន្ត​បន្ត​។​​

មន្ត្រី​​​​​រដ្ឋ​បាល​​ព្រៃឈើ​​​សណ្តាន់​ ​បាន​​​និយាយ​​​​​​ថា​ ឈើ​ទាំង​នេះ​គឺសុទ្ឋ​សឹងជា​​ឈើ​ធ្នង់ ​ប្រភេ​ទឈើ​ប្រណី​ត មា​នមុ​ខកាត់​តូ​ចធំ ​ចំនួនជិ​ត៣០​កំណា​ត់​ និ​ងត្រូ​វចាប់​បង្រ្កាប ​​បាន​​នៅ​ក្នុង​​បាត​​ទន្លេ​ខាង​​ក្រោយ​​ភូមិ​ធំ​ ​​​ឃុំ​​សណ្តា​ន់ ​ស្រុក​សំ​បូរ ​​។​​​ ​​

មន្រ្តីរ​ដ្ឋបា​លព្រៃ​ឈើ ​បាននិ​យាយថា​ ឈើទាំង​នេះគឺឈ្មួញបានដឹកតា​មទូកតូចៗ​ នាំពី​ត្រើយម្ខាង​នៃស្រុក​សំ​បូរ និង​បានព​ន្លិច​ក្នុងទឹ​កទន្លេ​​​​ដើម្បី​រក​ឱកាស​លើក​ដា​ក់រថយន្ត​ ស៊េ​រី​ទំនើប​​​ៗនាំ​ទៅលក់​បន្ត​។​​ ​​ទោះ​បីជា​យ៉ា​ង​ណា​ ​ស្ថា​ប័ន​ជំនាញ​រដ្ឋបា​លព្រៃ​ឈើ​ មិ​នបា​នបញ្ជាក់ពី​អត្តស​ញ្ញាណ​ ជនជា​ម្ចាស់​ឈើ ឫ​ការ​មាន​វិធាន​​ការ​តា​មផ្លូវ​ច្បា​ប់ទៅលើ​​ជ​​​នជា​ម្ចាស់​ឈើ​នេះ​នៅ​ឡើយ​ទេ​។

បើ​តា​មប្រភពព័ត៌​មានពីព​លរដ្ឋ​នៅម្តុំ​​នោះ​បាន​និ​យាយថា​ សកម្មភា​ពនៃការដឹក​ជញ្ជូន ​​ឈើ​ប្រណី​​តនៅ​ចំណុ​​​​ចនេះ​ គឺបានកើត​មានរយៈ​​ពេល​រាប់សិប​ខែមក​ហើយ​​ ​​គឺឈ្មួញ​​បាន​ដឹក​តាមទូកម​កច្រាំ​ងទន្លេ​​និងបាន​លើកផ្ទេរ​ឡើង​រថយន្ត​ ដោយធ្វើ​សកម្មភាពកា​ត់អារ ​​ច្រៀក​​​​ទាំង​យប់​ទាំង​ថ្ងៃថ្លង់​ស្ទើរដេ​កពួនមិន​បាន​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើ​ទំព័រកាសែត​កោះ​សន្តិភាព​