ខេត្តបន្ទាយមានជ័យ ៖ ក្រុមពលករចំណាកស្រុកប្រុស-ស្រីជាង១០០នាក់ មកពីបណ្តាខេត្តមួយចំនួនក្នុងព្រះរាណាណាចក្រកម្ពុជា ឆ្លងកាត់ទឹកដីខេត្តបន្ទាយមានជ័យដែលបំរុងចូលទៅប្រទេសថៃរកការងារធ្វើ កាលពីព្រឹកថ្ងៃទី២៥ មេសា ២០១៤ ត្រូវកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ប្រចាំទិសម៉ាឡៃឈរជើងនៅចំណុចប៉ុស្តិ៍ព្រំដែនដើមត្រសេក ឃុំអូរស្រឡៅ និងប៉ុស្តិ៍ព្រំដែនច្របក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ឃាត់ខ្លួនយកមកធ្វើការអប់រំ និងទប់ស្កាត់មិនឱ្យលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់។
ប្រភពបានឱ្យដឹងថា យោងតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការខេត្តបន្ទាយមានជ័យ ទើបកម្លាំងសមត្ថកិច្ចរបស់លោក សហការគ្នាជាមួយកម្លាំងជំនាញខេត្ត ចុះប្រតិបត្តិការណ៍ទប់ស្កាត់ពលករចំណាកស្រុកទាំងអស់នេះ យកមកអប់រំណែនាំ ក្នុងគោលបំណងដើម្បីកុំឱ្យក្រុមពលករខ្មែរទាំងនេះ ចាញ់បោកមេខ្យល់ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ប្រឈមគ្រោះថ្នាក់ជាយថាហេតុ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ