ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំអំណោយ​ចែក​ជូន​ដល់​ជនរងគ្រោះ​ដោយ​សារ​គ្រោះ​ធម្មជាតិ​៣គ្រួសារ​នៅ​សង្កាត់ប៉ោយ​ប៉ែត​

11 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ គ្រួសាររងគ្រោះដោយ​សារភ្លៀងលាយខ្យល់បក់ប៉ើង​ដំបូលផ្ទះ​៣គ្រួសារ​​ ដែល​ស្ថិត​នៅក្នុងភូមិមិត្តភាព​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត បានទទួលអំណោយពីអាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត តាម​រយ:​​អាជ្ញាធរ​ភូមិ​ចុះចែក​​ជូនតាម​​ផ្ទះ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៦ មេសា ២០១៤ នេះ​ ។

ប្រភព​បានឱ្យ​ដឹងថា គ្រួសាររងគ្រោះទាំង​៣ខាងលើ​រួមមាន​ ១-ឈ្មោះជិន សាយ អាយុ៥១ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​កែវ​ មួយ អាយុ​៥១​ឆ្នាំ, ២-​ឈ្មោះក្រឹង ស្រ៊ី អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះជ្រេស ស្រ៊ាង អាយុ៥៣ឆ្នាំ និង៣-ឈ្មោះឆយ ម៉េងហួត ​អាយុ៣៥ឆ្នាំ ។ គ្រួសារឈ្មោះ​ជិន សាយ ​ទទួលបានស័ង្កសីប្រវែង២ម៉ែត្រ ចំនួន១៥សន្លឹក, មី១កេស, កៅស៊ូតង់​ចំនួន១ ។ ចំណែក២គ្រួសារ​ទៀត​ក្នុង​មួយ​គ្រួសារៗ​ទទួលបានស័ង្ក​សី១០សន្លឹក មី១កេស និងកៅស៊ូតង់១។

លោក​សន​ មុន្នី​ មេភូមិមិត្តភាព ​ដែលបាននាំយកអំណោយ​ចុះចែកជូនគ្រួសារ​រងគ្រោះ​ទាំង៣ខាង​លើ​ឱ្យ​ដឹងថា ​អំណោយ​ជាស័ង្កសី​សរុប៣៥សន្លឹក​ ជារបស់សាលាក្រុងប៉ោយប៉ែត ផ្ដួចផ្ដើមដោយលោកង៉ោ ម៉េងជ្រួន អភិបាលនៃគណ:អភិបាល​ក្រុងប៉ោយប៉ែត។ចំណែកមី និងកៅស៊ូតង់ ​ជារបស់លោក​ផ្ទាល់​តែម្ដង។​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព