ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​​ខ្សែ​ក​បានសម្រេច​​​ ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ប៉ូលិស​​ក្របួច​​ជាប់​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជន​​សង្ស័យ​​ឆក់ខ្សែ​​​​​.ក២នាក់ ត្រូវ​​នគរបាល​​ទួល​គោក សហការ​ជាមួយ​​នគរបាល​​បឹង​កក់​​១​​ក្របួច​​ជាប់​​ ខណៈពួក​គេ​ជិះ​ម៉ូតូ​​​​ធ្វើសកម្ម​ភាព​​ឆក់​​ខ្សែ​.ក​បាន​សម្រេច​ ហើយរត់​​គេច​​​ខ្លួនក៍​​​​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍ ។ ហេតុការ​ណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៣និង​៣០​នាទី​រសៀលថ្ងៃទី​​២៥ មេសា នៅ​តាម​​ផ្លូវ​​៥១៦កែង​នឹង​​ផ្លូវ​​៣១៥ សង្កាត់​បឹងកក់​​១ ខណ្ឌទួលគោក ។

ជន​សង្ស័យ​​ទាំង​នាក់​​ ម្នាក់​ឈ្មោះ សំ បញ្ញា​​ ហៅ​ម៉េង​ ភេទ​ប្រុស អាយុ​​១៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​​ផ្លូវ​​៥២៨ សង្កាត់​បឹងកក់​​ទី​១ ខណ្ឌទួល​​គោក និង​ម្នាក់​ទៀត​ឈ្មោះ ជុំ​ លីឡា ភេទប្រុស អាយុ​​១៧​ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​​លេខ​​៨៧ ផ្លូវ​​៥៩២ សង្កាត់​​បឹងកក់ទី​២ ខណ្ឌទួល​គោក ។ ចំណែក​​ម្ចាស់​​ខ្សែ.ក​​ឈ្មោះ ម៉ៅ ស្រី​​ពៅ​​ អាយុ​​១៨​ឆ្នាំ​ ជាសិស្ស​​ថ្នាក់​​ទី​​១១​នៃវិទ្យាល័យ​ជាស៊ីម​​តាកែវ មាន​​ទីលំនៅ​​ភូមិ​​កាច់​ត្រក សង្កាត់​លាយ​បូរ ក្រុង​ដូនកែវ ខេត្ត​តាកែវ បាន​​មក​​លេង​​បងប្អូន​នៅ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពីឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​​ខ្សែ​​ក​​ទម្ងន់​​១ជី​​៥ហ៊ុន ប្រគល់​ឱ្យ​ម្ចាស់​គេ​វិញ និង​ដកហូត​​ម៉ូតូ​​មួយ​គ្រឿង​​របស់​​ជន​​សង្ស័យ​​ដែល​​ជិះធ្វើសកម្ម​ភាព​ឆក់ ។​

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រកាសែត​កោះសន្តិភាព​