រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវនារីម៉ាស្សាប្តឹងឱ្យចាប់ខ្លួនពីបទចាប់រំលោភបានសម្រេចនៅក្នុងផ្ទះសំណាក់ កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី២៦ មេសា ២០១៤ ស្ថិតនៅចំណុចបន្ទប់លេខ៣ក្នុងផ្ទះសំណាក់ «ស្រែខ្ញុំ» ផ្ទះលេខ១៥២ ផ្លូវ១៣៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះសាយ មករា អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ១៨ ផ្លូវលេខ២៣៣ កែងផ្លូវលេខ១៥០ សង្កាត់ផ្សារដើមដេប៉ូ២ ខណ្ឌទួលគោក ។ ចំណែកនារីរងគ្រោះឈ្មោះហេង ភារ៉ា អាយុ២៣ឆ្នាំ ជាបុគ្គលិកម៉ាស្សា ស្នាក់នៅក្នុងសង្កាត់ផ្សារដេប៉ូ១ ។
ប្រភពបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថា ខ្លួនមិនបានចាប់រំលោភទេ គឺពួកគេស្រលាញ់គ្នាជាយូរមកហើយ ហើយរូបគេបានឱ្យនារីនោះម៉ាស្សាឱ្យ និងបានរួមភេទដោយការព្រមព្រៀងគ្នា ។ មូលហេតុដែលធ្វើឱ្យនារីនោះប្តឹងចាប់ខ្លួនគេ ដោយសាររូបគេទារលុយពីនារីនោះ២ម៉ឺនរៀលឱ្យថ្លៃផ្ទះសំណាក់ ព្រោះខ្លួនឱ្យលុយទៅនារីនោះអស់៣០ដុល្លារមុនរួចហើយ ទើបធ្វើឱ្យនារីនោះខឹងប្តឹងចាប់ខ្លួនរូបគេតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ