ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​​រាជ​ធានី​​បើក​សវនាការ​​សំណុំ​រឿង​​ជន​ត្រូវ​ចោទ​២៣​នាក់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​​ ៖​​​ ​​​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ប្រកាស​​​ថា​នឹងបន្ត​​បើក​​សវនា​ការ​​​​នៅ​ថ្ងៃ​​​ទី​​​៦ ឧសភា ​​ប​ន្ទាប់​ពី​ការ​​បើក​សវ​នា​ការ​​​​​តាម​ការ​គ្រោង​ទុក​​​​នៅ​ថ្ងៃទី​​​​២៥ មេសា ​​ដែល​តុលា​​ការ​​​បាន​លើក​​​​យ​ក​សំណុំ​រឿង​​កា.ប់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​​និង​ទ្រព្យ​សម្បត្តិ​​​រោង​ចក្រ​កាត់​ដេរ​​​​មួយ​ចំនួន​​មក​បើក​សវ​នា​ការ​​ដោយ​បាន​ធ្វើ​ឡើង​បែង​ចែក​​ដាច់​ពី​គ្នា​បីបន្ទប់​​​សវ​នាកា​រ​ ។ ​បន្ទប់​ទី​​​​១ មាន​ជន​

រាជធានី​ភ្នំពេញ​​​ ៖​​​ ​​​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ប្រកាស​​​ថា​នឹងបន្ត​​បើក​​សវនា​ការ​​​​នៅ​ថ្ងៃ​​​ទី​​​៦ ឧសភា ​​ប​ន្ទាប់​ពី​ការ​​បើក​សវ​នា​ការ​​​​​តាម​ការ​គ្រោង​ទុក​​​​នៅ​ថ្ងៃទី​​​​២៥ មេសា ​​ដែល​តុលា​​ការ​​​បាន​លើក​​​​យ​ក​សំណុំ​រឿង​​កាប់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​​និង​ទ្រព្យ​សម្បត្តិ​​​រោង​ចក្រ​កាត់​ដេរ​​​​មួយ​ចំនួន​​មក​បើក​សវ​នា​ការ​​ដោយ​បាន​ធ្វើ​ឡើង​បែង​ចែក​​ដាច់​ពី​គ្នា​បីបន្ទប់​​​សវ​នាកា​រ​ ។ ​បន្ទប់​ទី​​​​១ មាន​ជន​ជាប់​ចោទ​​​​១០​នាក់ ​រួម​​​ទាំង​លោក វន់ ពៅ ​​​។ បន្ទប់​ទី​​២ មាន​ជន​ជាប់​​​ចោទ​​ចំនួន​១៣​នាក់​ និង​បន្ទប់​ទី​​៣​មាន​​ជន​ជាប់​ចោទ​​ចំនួន​២នាក់​ (​​២នាក់​នៅ​ក្រៅ​ឃុំ​រួច​ហើយ​ ​។ ​

ជនជាប់ចោទ​​​ត្រូវបាននាំ​មក​សវនា​កា​រ​ទាំង​អស់​​និងមាន​មេធាវី​​​​ការ​ពារ​ពួក​គាត់​​​រៀង​ៗខ​្លួន ហើយ​ស​វ​នាការ​​​បានធ្វើ​ឡើង​ក្រោម​ការ​ឃ្លាំ​មើល​​​​​​ពីបណ្ដា​​មន្ត្រី​​ អ្នកការទូត​ និង​អង្គការ​​ការ​ពារ​សិទ្ធិ​មនុស្ស​​​​ព្រម​​ទាំង​​សង្គម​សីុវិល​​ជា​ច្រើន​ ។ ​លោក កែវ ​មុនី​ ​​​​​ចៅក្រម​​សា​លា​ដំបូង​​រា​ជធា​នី​ភ្នំពេញ​​​​​ដែល​ទទួលខុស​ត្រូវ​បន្ទប់សវ​នា​​​​​​​​​​​ការ​ទី​​១​​បាន​ថ្លែង​ថា ​ក្នុងបន្ទប់​​ស​វ​នា​​ការ​ទី​​១​​មាន​វត្តមាន​​ជនជាប់ចោទ​​​ចំនួន​១០នាក់​ ​រួម​ទាំង​វត្ត​មាន​​​លោក វន់ ពៅ ​​​​​ដែលជា​ប្រធាន​​​សហ​ជីព​​​សេដ្ឋ​​កិច្ច​​ក្រៅ​ប្រព័ន្ធ​​​​​​ ។ ​​ជនជាប់ចោទ​​​ត្រូវ​បានប្រើ​​​​ប្រាស់​​សិទ្ធិ​របស់​​ពួកគេ​​​​​​ក្នុង​ការ​ឆ្លើយ​​​សំណួរ​​​​​​ឬ​មិន​​​​ឆ្លើយ​សំណួរ​​​​​ដែល​បាន​​សាកសួរ​​ដោយ​ចៅក្រម​​និង​ព្រះ​​​​​​​​រាជអាជ្ញា​​​នូវ​អ្វី​ដែល​ពួក​គេបាន​ដឹង​ ។ ក្នុង​ពេល​​​​​សវ​នា​​​​​​ការ​មាន​ការ​សាក​សួរ​​ដេញ​ដោល​​​​​​ខ្លាំង​ពី​សំណាក់​​​​​​​​​​​​​​​​​​​​​​​​​​​​ចៅ​ក្រម និង​ព្រះ​រាជអាជ្ញា​​​​​​ទៅ​លើជន​​​​ជាប់​​ចោទ ​​​ហើយ​មាន​តែ​ជន​ជា​ប់ចោទ​​​​៤នាក់​​​ក្នុង​ចំណោម​​​​​​​​​​​​​​១០នាក់​​​​បាន​សាកសួរ​​រួច ។ ចំណែក​៦​នាក់​​​​ទៀត​រាប់ទាំង​លោក​ វន់ ពៅ ​នៅមិន​ទាន់​បាន​សាក​​សួរ​ ។​​ ​

ក្នុង​បន្ទប់​សវនាការ​​​ទី​១ មាន​ជន​ជាប់​ចោទ​​​​១-​ឈ្មោះ វន់ ពៅ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ យ៉ុង សំអន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣-​ឈ្មោះ ណា​គ្រី វណ្ណ​ដា ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ៤-ឈ្មោះ​​ចាន់ ពុទ្ធិ​សក្តិ ៥-​ឈ្មោះ ឈឹម ធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ ៦-ឈ្មោះ​​តេង ចន្ធី ៧-​ឈ្មោះ​​​រ៉េត រដ្ឋា ៨-ឈ្មោះ​​លន សាន ៩-​ឈ្មោះ​សុគន្ធ​ សម្បត្តិ​​ពិសិដ្ឋ និង​១០-​​ឈ្មោះ​​​ខេង សារឿន ។ ជន​ជាប់​ចោទ​ ជា​កម្ម​ករ​​ធ្វើ​ការ​នៅ​រោង​ចក្រ​​យ៉ាក​ជីង និង​ខ្លះ​ទៀត​​មិន​មែន​ជា​កម្ម​ករ​​ទេ តែ​នៅ​ថ្ងៃ​ទី​២ មករា ២០១៤ ពួក​គាត់​​បាន​ចូល​រួម​​ជាមួយ​ក្រុម​អ្នក​តវ៉ា​​ទាំង​នោះ​ដែរ ។

លោក​​ព្រះ​រាជ​អាជ្ញា​​រង​ លី សុផាន់​ណា​ ថ្លែង​​ថា ជន​ជាប់​ចោទ​​ឈ្មោះ ឈឹម ធឿន ត្រូវ​បាន​សាលា​ដំបូង​ចោទ​ពី​បទ​«ហិង្សា និង​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ដោយ​ចេតនា​» ។ សាលា​ដំបូង​​ចោទ​ប្រកាន់​ពួក​គាត់​ពី​ការ​ប្រើ​ហិង្សា​​ និង​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​ ។ ក្នុង​ករណី​នេះ​មាន​​ដើម​បណ្តឹង​ចំនួន​៤​នាក់​បាន​ប្តឹង​ពួក​គេ​មក​​សាលា​ដំបូង​ ។ ក្នុង​ករណី​នេះ​​សាលា​ដំបូង​បាន​បញ្ជាក់​ថា នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤​ មាន​សំណុំ​រឿង​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​គឺ​ ១-សំណុំ​រឿង​នៅ​រោង​ចក្រ​​យា៉ក​ជីង មាន​ជន​ជាប់​ចោទ​ចំនួន​១០​នាក់​ រួម​ទាំង​លោក​ វន់​ ពៅ​ ។ សំណុំ​រឿង​ទី​២​ នៅ​ផ្លូវ​វ៉េង​ស្រេង​១៣​នាក់​ និង​សំណុំ​រឿង​នៅ​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ​មាន​ជន​ជាប់​ចោទ​ចំនួន​២​នាក់។ លោក​វរ​សេនីយ៍​ទោ​ ជូ​ អេង មន្ត្រី​យោ​ធា កង​ពល​តូច​​លេខ​៩១១​ថ្លែង​ថា​ ក្រោយ​ពី​បាន​ទទួល​បញ្ជា​ពី​មេ​បញ្ជា​ការ​លោក​​​​​ក៏​បាន​ដឹក​នាំ​កម្លាំង​ចំនួន​៣០​នាក់​មក​អន្តរា​គមន៍​នៅ​រោង​ចក្រ​យា៉ក​ជីង​ ន​ិង​បាន​ឃើញ​មាន​ក្រុម​បាតុ​ករ​​​រុញ​របង​រោង​ចក្រ​យា៉ក​ជីង​​ ។ ពេល​នោះ​លោក​បាន​បញ្ជា​ឱ្យ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​បី​នាក់​ជា​បន្ទាន់​នៅ​​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មករា ឆ្នាំ​២០១៤ ។ ក្រោយ​ពេល​ចាប់​ពួកគេ​ភ្លាម​ ក្រុម​បាតុករ​​បាន​គប់​ដុំ​ថ្ម​លើ​សមត្ថ​កិច្ច​បណ្តាល​​ឱ្យ​មាន​អ្នក​រង​របួស​មួ​យចំនួន​ ដោយសារ​​ក្រុម​បាតុករ​បាន​ប្រើ​ប្រាស់​ដំបង​ដែក និងចំ​​ពាម​​កៅស៊ូ ។​

ការបើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្តី​ប៉ះ ​ទង្គិចគ្នា​រវាង​ក្រុម​​កុប​ករ​ជាមួយ​កង​កម្លាំង​សមត្ថ​​កិច្ច​នៅ​ខាង​មុខ​រោង​ចក្រ​យ៉ាក​ជីង​ ជិត​តំបន់​សេដ្ឋក​ិច្ច​ពិសេស​កំបូល​កាលពីថ្ងៃទី​​២​ មករា​ ២០១៤ និង​នៅ​ជិត​សួន​ឧស្សាហ​កម្ម​កាណាឌី​យ៉ា​ តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ កាល​ពីថ្ងៃទី​៣​ មករា​ ២០១៤​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្សស្លាប់​ ​និង​របួស​មួយ​ចំនួន​ រួម​ទាំង​ករណី​ប៉ះ​ទង្គិចគ្នា​​រវាង​កម្មករ​រោង​ចក្រ​ SL ជា​មួយ​សមត្ថ​កិច្ច​នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ នៅ​ក្នុង​សង្កាត់​ស​្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ កាលពីថ្ងៃ​​ទី​២២​ វិច្ឆិកា​ ២០១៣ ​​មាន​ជន​​សង្ស័យ​ចំនួន​២៥​នាក់​ត្រូវ​បាន​ជំនុំ​ជម្រះ​ ។​​​​សវនាការ​នេះ​ត្រូវ​បាន​ជំនុំ​ជម្រះ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ដោយ​មាន​សវនាការ​ចំនួន​៣​ ក្នុង​ពេល​តែ​មួយ ។​ ក្នុង​នោះ​សំណុំ​រឿង​ក្តី​ប៉ះ​ទង្គិចគ្នា​​រវាង​ក្រុម​កុប​ករ​ជាមួយ​កង​កម្លាំង​សមត្ថ​កិច្ច​នៅខាង​មុខ​រោង​ចក្រ​យ៉ាក​ជីង​ ជិត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កំបូល​​​​​មាន​ជន​សង្ស័យ​ចំនួន​១០​នាក់​ ក្នុង​នោះ​រួម​មាន​ឈ្មោះ​វន់​ ពៅ​ និង​ចាន់​ ពុទ្ធិ​សក្តិ​ ត្រូវបាន​ជំនុំ​ជម្រះ​ដោយ​លោក​ចៅក្រម កែវ មុនី និង​តំណាង​​អយ្យ​ការ​២​រូប​​ ​គឺ​លោក​លី សុផាន់​ណា​ និង​លោក​ហោ​ លីណា ។​

សំណុំ​រឿង​ប៉ះ​ទង្គិច​គ្នា​នៅ​ជិត​សួន​ឧស្សាហ​កម្ម​កាណា​ឌីយ៉ា​ តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​ មាន​ជន​សង្ស័យ​ចំនួន​១៣​នាក់​ត្រូវ​បាន​​ជំនុំ​ជម្រះ​ដោយ​លោក​ចៅ​ក្រម​លាង​ សំណាត់​ ​និង​តំណាង​អយ្យការ​កញ្ញា​ វ៉ា​ សក្តា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ ។ ចំណែក​​សំណុំ​រឿង​ប៉ះ​ទង្គិច​គ្នា​ ដែល​មាន​ជន​សង្ស័យ​ចំនួន​២​នាក់​នៅ​មុខ​វត្ដ​ស្ទឹង​មានជ័យ​ ត្រូវ​បាន​ជំនុំ​ជម្រះ​ដោយ​លោកចៅក្រម​ សួស​ សំអាត​ និង​តំណាង​អយ្យការ​ លោក​ សៀង​ សុខ​ ។​

គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២​ មករា​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​ដែលដឹក​នាំ​ដោយ​លោក វន់​ ពៅ​ ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​មួយ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ នៅមុខ​រោង​ចក្រ​យ៉ាក​ជីន​ ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​​កំបូល​ ​​បង្ក​ឱ្យ​មាន​ការ​ប្រើ​ហិង្សា​ និង​ចាប់​ខ្លួន​មនុស្ស​១០នាក់​ ។ នៅ​ថ្ងៃ​ទី​៣ មករា​ ក៏មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុ​ករ​​ជាមួយ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ផ្លូវ​វេ៉ង​ស្រេង​ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ​​បណ្ដាល​ឱ្យមាន​អ្នក​ស្លាប់​និងរបួស​ ហើយ​មនុស្ស​១៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ។

ក្នុង​​ពេលតុលា​ការ​កំពុង​បើក​សវនាការ​ជំនុំ​ជម្រះ​ នៅខាង​ក្រៅ​បរិវេណ​សាលា​ដំបូង​ឯ​ណោះ​វិញ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បានបិទ​ផ្លូវ​ព្រះ​មុនីរ៉េត​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ខាងលិច​រង្វង់មូល​អាងទឹកពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ រហូត​ដល់​រង្វង់​មូលនាង​គង្ហីង​ ផ្សារ​អូរ​ឫស្សី​ សង្កាត់​វាល​វល់​ខណ្ឌ​៧​មករា​ ដោយ​មាន​ដាក់​របាំង​ដែក​កាត់​ទទឹង​ផ្លូវ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ឆ្លង​កាត់​បាន​ឡើយ​ ហើយ​ក៏​ធ្វើ​ឱ្យ​​ហាង​​អាជីវកម្ម​នានា​តាម​បណ្តោយ​ផ្លូវ​នេះ​ត្រូវ​ផ្អាក​សកម្ម​ភាព ។​

ជាមួយ​គ្នា​នេះ​ ផ្លូវតូច​ធំ​ជុំ​វិញ​បរិ​វេណ​សាលា​ដំបូងត្រូវ​បាន​បិទ​ដើម្បី​ការពារ​អង្គ​សវនាការ​នឹង​រក្សា​ការ​ស្ងៀម​ស្ងាត់​ នៅ​ពេល​អង្គ​ជំនុំ​ជម្រះ​ដំណើរការ ។​ ទោះ​ជា​យ៉ាងណា​ ​ក៏​មាន​ការអុក​ឡុក​​ពី​សំណាក់​ក្រុម​អ្នក​សហ​គមន៍​បឹង​កក់ ដែល​មានអ្នកស្រី​យ៉ោម បុប្ផា​ ដឹក​នាំ​ និង​ក្រុម​សហ​គមន៍​បុរី​កីឡា​សរុប​ប្រមាណ​៤០០​នាក់​ ក្នុង​នោះ​ក៏​មាន​ក្រុម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​ដែល​គាំទ្រ​លោក​វន់ ពៅ​ ផងដែរ​ និងព្រះ​សង្ឃ​ប្រមាណ​​១០​អង្គ ។​ ​ក្រុម​អ្នក​គាំទ្រ​ទាំង​អស់​នោះ​មិ​នត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​រំខាន​នៅ​មុខ​សាលា​ដំបូង​ទេ​​​ ដោយ សមត្ថ​​កិច្ច​បាន​ឃាត់​ឱ្យ​នៅ​ត្រឹម​បារាស​រង្វង់​​​មូល​​​​នាង​គង្ហីង​ និងរង្វង់​​មូល​អាង​ទឹក​អូឡាំពិក​ខាង​ក្រោយ​បរិវេណ​តុលា​ការ​។​ ក្រុម​អ្នកគាំទ្រ​បាន​លើក​បដា​ជាច្រើន​ផ្ទាំង​បង្ហាញ​ ដែល​មាន​ពាក្យ​​ថា សុំ​ឱ្យ​តុលាការ​ដោះលែង​មនុស្ស​ទាំង​២១​នាក់​ឱ្យ​មាន​សេរីភាព​វិញ​ទៅ ។​ ពួក​អ្នក​គាំទ្រ​ក៏​បាន​ទូង​ស្គ​រប្រគំ​​​លាន់​ទ្រហឹង​​​​នៅត្រង់​រង្វង់​មូល​នាង​គង្ហីងផង​ដែរ ។​

នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ គេបាន​សង្កេត​ឃើញ​វត្ត​មាន​លោក​ស្រី​មូរ សុខ​ហួរ​ បាន​ទៅ​ដល់​ទី​នោះ​ដែរ ។ ​​លោក​ស្រី​​តំណាង​​រាស្ត្រ​បក្ស​ប្រឆាំង​រូប​​នេះ​ មិន​ត្រូវ​បាន​សមត្ថ​កិច្ច​​អនុ​ញ្ញាត​​ឱ្យ​​ចូល​ទៅ ក្នុង​សាលា​ដំបូង​​ទេ ។ លោក​ស្រី​​បាន​ដើរ​ក្រវែល​​​ច្រើន​ជុំ​​​រួច​ក៏​ចេញ​ទៅ​បាត់ ។ ​នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក​​​ ក្រុម​អ្នក​គាំ​ទ្រ​​ដែល​មាន​អ្នក​ស្រី​ យ៉ោម ​បុប្ផា អ្នក​នាំ​មុខ​​បាន​បុក​ទម្លុះ​​បារាស​សមត្ថ​កិច្ច​ចង់​ទៅ​ឈរ​ពី​មុខ​អគារ​​សាលា​ដំបូង​​​មាន​គ្នា​ប្រមាណ​៤​ទៅ​១០​នាក់​​ តែ​ត្រូវ​បាន​​​សមត្ថ​កិច្ច​រុញ​ច្រាន​ឱ្យ​ចាក​ចេញ​ទៅ​​វិញ​ ។ ពេល​នោះ​មាន​អ្នក​បឹង​កក់​​ខ្លះ ត្រូវ​សមត្ថ​កិច្ច​ចាប់​សែង​​​យក​ចេញ​មក​វិញ​​​ដែល​ពួក​គេ​បាន​ក្រាញ​ននៀល​​​​ ក្នុង​នោះ​​មាន​អ្នក​ស្រី​​ យ៉ោម បុប្ផា​ និងស្ត្រី​ចំណាស់​​ម្នាក់​​​​​​ដែល​​ពូកែ​ននៀល​​​​​ឱ្យគេ​សែង​ ៕