ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្ការ​ដើម​ប្រេ​ង​ខ្យល់​​ និង​ផ្ទៃ​ដី​​ព្រៃ​ជិត​២០​ហិកតា ត្រូវ​ព្រះ​អគ្គី​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​ផ្អើល​ដល់​​អ្នក​ស្រុក​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ចម្ការ​ដើម​ប្រេង​ខ្យល់​រួម​ជាមួយ​នឹង​ផ្ទៃ​ដី​ព្រៃ​សរុប​ជិត​២០​ហិក​តា​ដែល​គេតែង​តែ​ហៅ​ថា ចម្ការ​បារាំង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន​៤ គឺ​ភូមិ​ក្រាំង​ក្រូច​ ភូមិ​អង្គ​ស្រែ​ពោធិ៍ ភូមិ​ព្រៃ​ទទឹង និង​ភូមិ​គោល ឃុំ​ទួួល​ព្រិច​ ស្រុក​អង្គស្នួល​ ​ត្រូវ​បាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃទី​២៥​ មេសា និង​​ស្ទើរ​តែ​ឆេះ​រាលដាល​ដល់​លំនៅឋាន​របស់​

ខេត្ត​កណ្តាល​ ៖ ចម្ការ​ដើម​ប្រេង​ខ្យល់​រួម​ជាមួយ​នឹង​ផ្ទៃ​ដី​ព្រៃ​សរុប​ជិត​២០​ហិក​តា​ដែល​គេតែង​តែ​ហៅ​ថា ចម្ការ​បារាំង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន​៤ គឺ​ភូមិ​ក្រាំង​ក្រូច​ ភូមិ​អង្គ​ស្រែ​ពោធិ៍ ភូមិ​ព្រៃ​ទទឹង និង​ភូមិ​គោល ឃុំ​ទួួល​ព្រិច​ ស្រុក​អង្គស្នួល​ ​ត្រូវ​បាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃទី​២៥​ មេសា និង​​ស្ទើរ​តែ​ឆេះ​រាលដាល​ដល់​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​ដែល​មានទីតាំង​ស្ថិត​នៅ​ជិត​ៗ​នោះ​ថែម​ទៀត​ផង។​

តាមប្រភព​ព័ត៌​មាន​ពីសមត្ថ​កិច្ច​​ប៉ូលិស​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា​ នៅ​វេលា​កើត​ហេតុ​នោះ​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​មក​ថា​ មាន​ភ្លើង​ឆេះ​ចម្ការ​ដើម​ប្រេង​ខ្យល់​ និងព្រៃ​របោះ​នៅត្រង់​ចំណុច​ចម្ការបារាំង​ ។ ប្រជាពល​រដ្ឋ​បានសម្តែង​នូវ​ការ​ភ័យខ្លាច​ភ្លើង​ឆេះ​រាល​ដាល​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់​ដែល​មាន​ទីតាំង​នៅ​ក្បែរៗ​នោះ​ថែម​ទៀត​ផង​ ​និង​បាន​សុំ​ឱ្យ​​សមត្ថ​កិច្ច​ជួយ​អន្តរា​គមន៍។ ភ្លាមៗ​នោះ​កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​បានចេញ​ទៅ​ដោយ​នាំ​យក​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​២​គ្រឿង​ទៅ​ជាមួយ​ដែរ បុ៉ន្តែ​ពេល​ទៅ​ដល់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ពន្លត់​បាន​តែខាងៗ​បុ៉ណ្ណោះ​ ហើយ​មាន​កន្លែង​ខ្លះ​មិន​អាច​ចូល​ទៅ​ដល់​នោះ​ឡើយ ។​

ប្រភព​ដដែល​បន្ត​ថា ដោយ​សារ​តែ​មាន​ឧប​សគ្គ​ខ្លះៗ​បែប​នេះ​ទើប​មាន​ការ​លំបាក​ក្នុងការ​ពន្លត់​ភ្លើង​ ហើយ​កម្លាំងប៉ូលិស​ រួម​ជា​មួយ​ប្រជា​ពល​រដ្ឋ​ និង​មាន​កិច្ច​សហ​ការ​ពី​កម្លាំង​យោធា​នៅ​បន្ទាយ​ត្មាត​ពង​ នាំគ្នា​មក​កាច់​មែ​ក​ឈើ​ដើរ​វ៉ៃ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នោះ​ និងប្រើ​ពេល​ជាង​១​ម៉ោង​​ទើប​ភ្លើង​រលត់​ទៅ​វិញ​ និង​មិ​នបា​នឆេះ​​រាល​ដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ ។​
ប្រភពដដែល​បន្ត​ថា​ នៅទីតាំង​ខាង​លើ​នោះ​សម្បូរទៅ​ដោយ​ស្លឹក​ឈើ​ងាប់​ៗ​ជាច្រើន​ជ្រុះ​ក្បែរ​គល់ ហើយ​ការ​ឆេះ​នេះ​សង្ស័យ​ថា​ បណ្តាល​មក​ពី​អ្នក​រក​អុស​ ឬ​អ្នក​ដើរ​រក​ឃ្មុំ​បោះ​កន្ទុយ​បារី​ ឬ​បោះ​ភ្លើង​ចោល​ផ្តេស​ផ្តាស​ ទើប​បណ្តាល​ឱ្យ​មាន​ការ​ឆេះ​បែប​នេះ​ បុ៉ន្តែ​ជា​សំណាង​ល​្អ​ហើយ​ដែល​អាចគ្រប់​គ្រង​​បាន និង​មិន​បង្ក​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះប្រជាពលរដ្ឋ​​ក្បែរ​នោះ​ ។ ទោះ​ជា​បែប​ណា​ ព្រៃ​និង​ចម្ការ​ដើម​ប្រេង​ខ្យល់​ត្រូវ​បាន​ភ្លើង​ឆេះ​ស្ទើរ​តែ​ទាំង​អស់ ៕​