ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤០​រោង​ចក្រធ្វើ​កូដកម្ម​អត់ចូល​ធ្វើការ ទាមទារ​ប្រាក់​ឧបត្ថម្ភ​ថ្ងៃចូល​ឆ្នាំខ្មែរ​​​៥០ដុល្លារ​

11 ឆ្នាំ មុន

ខេត្តស្វាយ​រៀង ៖ ក្រុម​​កម្ម​ករ​-កម្ម​ការិនី​​សរុប​​​​ចំនួន​៤ម៉ឺន​នាក់ (ក្នុង​៤០រោងចក្រនៅ​​តំបន់​សេដ្ឋ​កិច្ច​ពិសេស)​ មាន​មេនហាថេន២២​រោង​ចក្រ, តាយ​សេង​១៧​រោង​ចក្រ និង​សាន​តុង​ បាន​នាំគ្នា​ធ្វើ​កូដ​កម្ម​​ដោយ​បិទ​ទ្វារ​​អត់​ព្រម​ចូល​ធ្វើ​ការ​ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦​ មេសា ២០១៤ នេះ ស្ថិត​នៅភូមិ​តាពៅ ឃុំ​តាបប់ សង្កាត់​​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង ដើម្បី​ទាម​ទារ​​​​ប្រាក់​​​ឧបត្ថម្ភ​​​​ថ្ងៃ​

ខេត្តស្វាយ​រៀង ៖ ក្រុម​​កម្ម​ករ​-កម្ម​ការិនី​​សរុប​​​​ចំនួន​៤ម៉ឺន​នាក់ (ក្នុង​៤០រោងចក្រនៅ​​តំបន់​សេដ្ឋ​កិច្ច​ពិសេស)​ មាន​មេនហាថេន២២​រោង​ចក្រ, តាយ​សេង​១៧​រោង​ចក្រ និង​សាន​តុង​ បាន​នាំគ្នា​ធ្វើ​កូដ​កម្ម​​ដោយ​បិទ​ទ្វារ​​អត់​ព្រម​ចូល​ធ្វើ​ការ​ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦​ មេសា ២០១៤ នេះ ស្ថិត​នៅភូមិ​តាពៅ ឃុំ​តាបប់ សង្កាត់​​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង ដើម្បី​ទាម​ទារ​​​​ប្រាក់​​​ឧបត្ថម្ភ​​​​ថ្ងៃ​ចូល​ឆ្នាំ​​ខ្មែរ​កន្លងមកចំនួន​៥០​ដុល្លារ ។

ប្រភ​ព​បានឱ្យ​ដឹងថា ការ​ទាមទារ​​របស់​កម្ម​ករ​នេះ គឺ​ដោយ​សារ​​​រោង​ចក្រ ANJ ​និងស្មាត​ធិច ​(ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស) ​បាន​ផ្តល់​ប្រាក់​​រង្វាន់​​​៥០​ដុល្លារ​ទៅ​ឱ្យ​កម្មកររបស់ពួកគេ​​​ ទើប​បណ្តាល​ឱ្យ​មាន​បាតុភាព​បែបនេះ ។

ប្រភព​បានបន្តថា ចំពោះ​​​ខាង​ភាគី​ថៅ​កែ​រោង​ចក្រ​ពុំ​អាច​មាន​ដំណោះ​ស្រាយ​​ជូនក្រុម​កម្មករ​បាន​ទេ ព្រោះ​ការ​ទាម​ទារ​នេះ​មិន​មាន​​ច្បាប់​​ក្នុង​ព្រះ​រា​ជាណាចក្រ​កម្ពុជា និង​ខាង​រោង​ចក្រ​របស់​ពួក​​គាត់​ ទើប​តែបើក ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព